วันเสาร์ที่ 14 พฤษภาคม พ.ศ. 2554

មូលនិធិរូបិយវត្ថុអន្តិជាតិ (International Monetary Fund: IMF)

ការបង្កើតមូលនិធិរូបិយវត្ថុអន្តរជាតិមានដើមកំណើតតាំងតែសម័យដែលពិភពលោកកំពុងជួប
ប្រទះវិបត្តិសេដ្ឋកិច្ចដ៏ធំក្នុងសតវត្សឆ្នាំ្១៩៣០។    ស្ថានការណ៍សេដ្ឋកិច្ចនៅពេលនោះបានបង្ខំ
អោយប្រទេសជាច្រើនដកខ្លួនចេញពីប្រព័ន្ធការប្រើប្រាស់មាស     ដែលមានការប្រើប្រាស់អស់
រយៈជាយូរមកហើយ     បើទោះបីជាមានការព្យាយាមនាំយកប្រព័ន្ធនេះ    មកប្រើសាជាថ្មីនៅ
ក្រោយសង្រ្គាមលោកលើកទី១   ដែលបានបញ្ចប់នៅប្រហែលជាឆ្នាំ ១៩១៨។   ក្រោយមកនៅ
ឆ្នាំ១៩៣១ស្ថានការណ៍ច្របូកច្របល់កាន់តែខ្លាំងឡើង     ដោយសារប្រទេសអង់គ្លេសបានដក
ប្រាក់ផោនរបស់ខ្លួន   ដែលនៅពេលនោះមានតម្លៃហួសពីការពិត (Overvalued) ចេញពីប្រព័ន្ធ
ស្តង់តាមាស     ដែលជាហេតុធ្វើអោយប្រព័ន្ធស្តង់តាមាសមិនទទួលបានការគាំទ្រពីសហគមន៍
អន្តរជាតិនិងបណ្តាលអោយប្រទេសផ្សេងៗ      ប្រើនយោបាយបញ្ចុះតម្លៃរូបិយបណ្ណរបស់ខ្លួន 
ជាពិសេសនៅចន្លោះឆ្នាំ ១៩២៩ ដល់ឆ្នាំ ១៩៣២     បណ្តាលអោយអត្រាជំនួញអន្តរជាតិមាន
ការធ្លាក់ចុះជាង៦០ភាគរយ។   ទោះជាមានជំនួបប្រជុំអន្តរជាតិផ្នែកហិរញ្ញវត្ថុជាច្រើនសាដើម្បី
ស្វែងរកវិធីសាស្រ្តរៀបចំរបៀប     និងការចាប់ផ្តើមជាថ្មីនូវគន្លឹះសេដ្ឋកិច្ច ជាមួយប្រទេសដែល
សមរម្យ ប៉ុន្តែការប្រជុំនេះបែរជាទទួលបរាជ័យ    ដោយសារមិនបានទទួលការសហការយ៉ាង
មុតមាំពីប្រទេសផ្សេងៗ។
 នៅដើមសតវត្សឆ្នាំ១៩៤០    ជាពេលដែលសង្រ្គាមលោកលើកទី២កើតឡើងនោះ  មានអ្នក
សេដ្ឋកិច្ច២នាក់គឺលោក  ចន មេណាត ខេនស៍ (John Maynard Keynes)មកពីក្រសួងហិរញ្ញវត្ថុ
របស់ប្រទេសអង់គ្លេស   និងលោក ហារី ដិចធើរ៍ វ៉ាយ ( Harey Dexter White )    មកពីក្រសួង
ហិរញ្ញវត្ថុសហរដ្ឋអាមេរិក បានធ្វើផែនការហិរញ្ញវត្ថុម្នាក់មួយច្បាប់ក្នុងពេលស្រករៗគ្នាដើម្បី
ស្នើសុំអោយមានការរៀបចំប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិជាថ្មី    ដែលអាចធានាបាននូវស្ថេរភាព
អត្រាប្តូររូបិយប័ណ្ណអន្តរជាតិ ព្រមទាំងគាំទ្រអោយមានពាណិជ្ជកម្មទីផ្សារសេរីអន្តរជាតិដើម្បី
អោយបានសំរេចតាមគោលបំណងខាងលើ  ទើបចាំបាច់បង្កើតអោយមានមូលនិធិរូបិយវត្ថុ
អន្តរជាតិនេះឡើង  ដើម្បីទទួលខុសត្រូវក្នុងការរក្សាប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ  ដែលអាចនឹង
កើតមានថ្មីៗ ដោយមិនចាំបាច់មានការប្រជុំរវាងប្រទេសផ្សេងៗយូរៗម្តងឡើយ  ដោយពិចារ
ណាលើរបៀបវារៈផ្សេងៗ   តាមការកំណត់របស់ប្រទេសអ្នកដឹកនាំទាំងឡាយ ហេតុនេះមូល
និធិរូបិយវត្ថុអន្តរជាតិ  មានតួនាទីជួយសង្រ្គោះប្រទេសសមាជិក  ដែលជួបប្រទះបញ្ហារជញ្ជីង
ទូទាត់   (Balance of Payments, BOPs )   ដើម្បីផ្តល់អោយប្រទេសទាំងនោះមិនចាំបាច់ទម្លាក់
តម្លៃរូបិយប័ណ្ណរបស់ខ្លួនចុះ    និងនយោបាយប្រណាំងប្រជែងខាងពាណិជ្ជកម្ម    ដើម្បីជា
ឧបករណ៍ក្នុងការដោះស្រាយបញ្ហារការខ្វះតុល្យការទូទាត់របស់ប្រទេសខ្លួន។   
ផែនការហិរញ្ញវត្ថុរបស់ខេនស៍ និងវ៉ាយមានភាពផ្សេងគ្នាត្រង់ចំណុចសំខាន់គឺ រឿងជំនួយផ្នែក
ហិរញ្ញវត្ថុដល់ប្រទេសផ្សេងៗពោលគឺ ខេនស៍មានទស្សនៈយល់ឃើញថាមូលនិធិរូបិយវត្ថុមួយ
នេះគួរតែមានតួនាទីស្រដែងទៅនឹងធនាគារកណ្តាលរបស់ពិភពលោក  ដែលអាចបង្កើតរូបិយ
វត្ថុដោយខ្លួនឯងបាន  ទើបមានសម្ថភាពផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុដល់ប្រទេសសមាជិកផ្សេងៗ
បានដោយមានឥស្សរៈភាពពីអំណាចនយោបាយរបស់ប្រទេសណាមួយ។ ចំណែកលោកវ៉ាយ
យល់ឃើញថា  ការផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុដល់ប្រទេសសមាជិកគួរតែបានមកពីការសហការ
ពីប្រទេសសមាជិកផ្សេងៗទៀត  ដែលនឹងអាចធ្វើអោយមូលនិធិមួយនេះបញ្ជាក់ពីការសហការ
រវាងគ្នានិងគ្នាយ៉ាងពិតប្រាកដ។ ក្រៅពីនេះអាចនឹងប្រើប្រយោជន៍ពីមូលនិធិនេះដើម្បីគ្រប់គ្រង
ប្រទេសដែលត្រូវការជំនួយផ្នែកហិរញ្ញវត្ថុ  អោយគោរពតាមល័ក្ខខណ្ឌតិកៈផ្សេងៗ  បានទៀត
ផង។   ទោះជាយ៉ាងណាក៏ដោយនៅក្នុងរយៈពេលសង្រ្គាមលោកលើកទី២ មានការជជែកវែក
ញែកគ្នា    យ៉ាងទូលំទូលាយចំពោះគុណវិបត្តិរបស់ផែនការហិរញ្ញវត្ថុទាំងពីរនេះ  រហូតដល់ទី
បំផុតទើបមានការរួមបញ្ចូលគ្នានូវទស្សនៈទាំងពីរ     ដើម្បីបង្កើតជាមូលនិធិរូបិយវត្ថុអន្តរជាតិ
ឡើង   ដែលអាចផ្តល់ឥណទានដល់ប្រទេសសមាជិក ដែលមានភាពចាំបាច់ដោយប្រើប្រភព
មូលនិធិហិរញ្ញវត្ថុពីមូលនិធិសំរងអន្តរជាតិជាផ្លូវការ នៃប្រទេសសមាជិកផ្សេង  ដោយប្រទេស
ផ្តល់ឥណទាន   នៅតែអាចរាប់ប្រាក់ឥណទាននោះធ្វើជាថវិការសំរងអន្តរជាតិសំរាប់ប្រទេស
របស់ខ្លួនតទៅទៀតបាន ព្រមទាំងអាចទាសងឥណទានបានយ៉ាងឆាប់រហ័សក្នុងករណីចាំបាច់
ក្នុងការប្រើប្រាស់នៅពេលអនាគត។
នៅមានបន្ត។.......សូមរង់ចាំអានបន្ត......................

0 ความคิดเห็น:

แสดงความคิดเห็น