២- នក្ខត្តជាតកំ
អាចារ្យ ហិម អាំងស្បុកទ័រត្រួតសាលាវត្ត
ប្រែពីបាលីមកជាភាសាខ្មែរ
អាចារ្យ ហិម អាំងស្បុកទ័រត្រួតសាលាវត្ត
ប្រែពីបាលីមកជាភាសាខ្មែរ
នក្ខត្តំបដិមានេន្តិ ឥទំសត្ថាជេតវនេវិហរន្តោ អញ្ញតរំ អាជិវកំអារព្ភកថេសិ ។ (សេចក្ដីថា) កាលព្រះបរមសាស្ដាចារ្យទ្រង់ប្រថាប់ក្នុងព្រះវិហារឈ្មោះជតវន ព្រះអង្គទ្រង់ប្រារព្ធចំពោះនូវអាជិវក ១ រូបហើយទ្រង់សំម្ដែងនូវព្រះធម៌ទេស្នានេះថា នក្ខតំបដិមានេន្តំ ដូច្នេះជាដើម បានឮរៀបមកថា (ក្នុងសម័យមួយ) មានកុលបុត្រមួយ មានប្រកតីនៅក្នុងនគសាវត្ថីទៅស្ដីដណ្ដឹងនាងធិតានៃត្រកូលមួយនៅ ក្នុងជនបទ ដើម្បីផ្សំផ្គុំនឹងបុត្រប្រុសរបស់ខ្លួនតាមប្រវេណី លោកបានព្រមព្រៀងគ្នាហើយ បានកំណត់វេលានឹងរៀបមង្គលការ កាលជិតថ្ងៃកំណត់នោះហើយកុលបុត្រនោះបានសាកសួរអាជិវក ដែលធ្លាប់មកកាន់ត្រកូលនៃខ្លួនថា លោកបើខ្ញុំនឹងធ្វើមង្គលការកូនក្នុងថ្ងៃឈ្មោះនោះតើល្អឬមិន ល្អ ។ អាជិវកអាក់អន់ចិត្តថាពីមុនកំណត់គេមិនសួរគេមិនយល់យើងជាអ្នក សិក្សាស្ទាត់ក្នុងក្បួននោះ បើដូច្នោះយើងពោលបំផ្លាញមង្គលការនេះ ហើយអាជិវកថានែអ្នកថ្ងៃនោះជាថ្ងៃកាចអាក្រក់ណាស់ អ្នកកុំធ្វើមង្គលការក្នុងថ្ងៃនោះឡើយ ថាបើអ្នកមិនជឿចេះតែធ្វើទៅហើយ ក៏នឹងដល់នូវសេចក្ដីវិនាសធំមិនខាន (ចូរអ្នកធ្វើមង្គលការក្នុងថ្ងៃដ៏ទៃទៅវិញ) ។ ត្រកូលនោះធ្លាប់ជឿអាជិវកនោះណាស់បានជាត្រឡប់ឈប់ធ្វើមង្គលការ ក្នុងថ្ងៃដែលកំណត់នោះទៅវិញ(កំណត់ថានឹងធ្វើមង្គលការក្នុងថ្ងៃ ដ៏ទៃគ្មានបានឲ្យដំណឹង) ចំណែកឯត្រកូលខាងស្រីដែលនៅក្នុងជនបទ លុះដល់ថ្ងៃកំណត់នោះហើយ ក៏រៀបចាត់ចែងប្រុងប្រៀបបម្រុងទុកស្រេច ។ ហើយអង្គុយចាំមើលផ្លូវជនដែលនៅក្នុងនគរ លុះបានដឹងច្បាស់ប្រាកដថាជននៅក្នុងនគរមិនមកមែនហើយ ក៏គិតថាជននៅក្នុងនគរគេកំណត់ថ្ងៃពីខ្លួនឯង គេចជាមិនមកវិញក៏ពីខ្លួនឯង (ធ្វើឲ្យយើងបង់គំនិត) របស់នឹងរៀបបម្រុងក៏នឹងទៅជាឥតប្រយោជន៍ទទេ ជនដែលនៅក្នុងជនបទតូចចិត្តណាស់ ក៏លើកនាងធិតាឲ្យទៅត្រកូលដែលគេត្រូវការ បង្ខំឲ្យរៀបមង្គលការដោយរបៀបនោះហើយទៅ ។
ឯជនដែលនៅក្នុងនគរក៏រៀបដំណើរនាំបណ្ដាការដោយរបៀបធំណាស់អស់ពី ចិត្តទៅដល់ក្នុងថ្ងៃដទៃហើយសូមរៀបមង្គលការជនដែលនៅក្នុងជនបទ ដោះសាថា ថ្ងៃដែលអ្នកកំណត់នេះខ្ញុំក៏បានរៀបប្រដាប់ប្រដាសពគ្រប់ចាំអ្នក លុះអ្នកមិនមកក្នុងថ្ងៃនោះៗ បណ្ដាការខ្ញុំចាត់ចែងជ្រុលអស់ទៅហើយ និងចោលឲ្យឥតប្រយោជន៍ដូចម្ដេចបាន ហេតុនោះខ្ញុំលើកនាងធិតានោះឲ្យទៅត្រកូលដ៏ទៃទៅ ឥឡូវនេះគេរៀបមង្គលការដោយរបៀបនោះរួចទៅហើយ ។ ជនដែលនៅក្នុងនគរប្រកាន់ថាចុះពីថ្ងៃមុនអ្នកព្រមមូលមាត់ថា ឲ្យនាងធិតានោះមកកូនខ្ញុំ ថ្ងៃនេះម្ដេចក៏គេចឲ្យទៅគេវិញ ។ ជនដែលនៅក្នុងជនបទប្រកែកថា អ្នកកំណត់ថ្ងៃដោយខ្លួនឯង អ្នកមិនមកក៏ដោយខ្លួនឯង (ដោយមើលងាយខ្ញុំ) បានជាខ្ញុំឲ្យធិតាខ្ញុំមានប្ដីរួចទៅហើយ (អ្នកចេះគិតដូចម្ដេចបាន) មានតែអ្នកវិលទៅវិញដោយដំណើរនោះចុះ ។ ជនដែលនៅក្នុងនគរដឹងកំហុសរបស់ខ្លួនទាល់គំនិតសូរបង់ខាត មិនបាននាងធិតាខាតបង់ទាំងបណ្ដាការយ៉ាងធំវិលមកវិញដៃទទេ ។
រឿងខូចខាតមង្គលការនៃត្រកូលនោះគឺ ពួកអាជិវកក៏ចរចារផ្សាយទៅក្នុងពួកព្រះភិក្ខុសង្ឃ ឲ្យជាក់ច្បាស់ថាខ្លួនជាអ្នកបង្ខូច ។ (ក្នុងសម័យមួយ) ភិក្ខុទាំងឡាយជួបជុំក្នុងរោងជុំនំប្ដើមពោលឡើងថា មង្គលការនៃត្រកូលនោះ ខូចខាតដោយពួកអាជិវកនោះបំផ្លាញទេតើ ។ រឿងរ៉ាវនេះមិនបាត់ស្ងាត់ក៏ជ្រាបដល់ព្រះស្រោតទិពថ្លៃនៃព្រះដ៏ មានព្រះភាគ ព្រះអង្គទ្រង់យាងទៅកាន់ទីប្រជុំនោះហើយទ្រង់ត្រាស់សួរថា អ្នកទាំងឡាយប្រជុំគ្នាពោលអំពីរឿងអ្វីឥឡូវនេះ ។ ភិក្ខុទាំងឡាយយកសេចក្ដីក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើនយើងទាំងឡាយ ពោលអំពីរឿងអាជិវកបំផ្លាញមង្គលការនៃត្រកូលនោះព្រះអង្គ ។ ព្រះពិជិតមារទ្រង់មានព្រះពុទ្ធដិកាថា នែភិក្ខុទាំងឡាយអាជិវកនេះបំផ្លាញមង្គលការរបស់ត្រកូលនោះ មិនតែក្នុងកាលឥឡូវនេះទេ អាជិវកនេះធ្លាប់បំផ្លាញតាំងពីមុនមកមែនពិត្យ ហើយព្រះអង្គទ្រង់នាំមកនូវអតិតនិទានថា ។ នែភិក្ខុទាំងឡាយកាលកន្លងរម្លងយូរទៅហើយ កាលនោះមានស្ដេចទ្រង់ព្រះនាមថា ព្រះបាទព្រហ្មទត្តរាជសោយរាជក្នុងព្រះនគរឈ្មោះពារាណសី កាលនោះមានត្រកូលមួយមានប្រកតីនៅក្នុងនគរនោះ ទៅនិយាយដណ្ដឹងនាងធិតានៃត្រកូលនៅក្នុងជនបទ ដើម្បីផ្សំផ្គុំនឹងបុត្រប្រុសរបស់ខ្លួន មូលមាត់ហើយកំណត់ថ្ងៃខែនឹងរៀបមង្គលការ ។ ក្រោយនោះក៏បានសាកសួរអាជិវកជាកុលូចដ្ឋាកថា លោកខ្ញុំនឹងធ្វើមង្គលការកូនប្រុសខ្ញុំក្នុងថ្ងៃឈ្មោះនោះតើល្អ ឬមិនល្អ ។ អាជិវកនោះកើតទោមនស្សដោយគិតឃើញថា ត្រកូលនេះគេសួរគ្រាន់តែសាកល្បងយើងទេតើ មិនមែនជាជឿយើងថាចេះដឹងប៉ុន្មានទេ បើដូច្នោះយើងពោលពាក្យទទេកុំឲ្យត្រកូលនេះ ធ្វើមង្គលការនោះកើតឡើយហើយប្រាប់ថា នែអ្នកថ្ងៃនោះជាថ្ងៃកាចអាក្រក់ណាស់អ្នកកុំធ្វើបើអ្នកខំតែ ធ្វើក្នុងថ្ងៃនោះនឹងដល់នូវគ្រោះធំមិនខាន ត្រកូលនោះជឿអាជិវកនោះណាស់បានជាបង្អង់ខាន កំណត់ទៅថ្ងៃដទៃវិញ (មិនបានឲ្យដំណឹង) ។
ឯជនដែលនៅក្នុងជនបទដល់ពេលជិតកំណត់នោះ ក៏ខ្វល់ខ្វាយចាត់ចែងរបៀបសព្វគ្រប់ហើយ ទន្ទឹងមើលផ្លលូវជនដែលនៅក្នុងនគរ លុះបានដឹងច្បាស់ប្រាកដជាជននៅក្នុងនគរមិនមកមែនហើយ ក៏កើតរម្ខានថាអ្នកនេះពោលពាក្យពុំពិត្យឲ្យយើងបង់គំនិតខូចខាត ទ្រព្យរបស់ដែលរៀបចំ នឹងកេរ្តិ៍ឈ្មោះជាធំបំផុត កើតក្ដៅក្រហាយដូច្នោះហើយ ក៏ហៅត្រកូលដទៃមកហើយ លើកនាងធិតានោះបង្ខំឲ្យរបៀបមង្គលការ ដោយរបៀបរៀបចំនោះហើយស្រេចទៅ ។ ជនដែលនៅក្នុងនគរ លុះដល់ថ្ងៃដែលខ្លួនកំណត់តែម្នាក់ឯង ក៏រៀបដំណើរដឹកនាំបណ្ដាការដោយរបៀបដ៏ស្ដុកស្ដម្ភទៅដល់ក្នុងថ្ងៃ ដទៃទៀត ហើយសូមរៀបមង្គលការតាមបំណង ។ ជនដែលនៅក្នុងជនបទនិយាយដោះដៃថា នែអ្នកខ្ញុំប្រុងប្រៀបប្រដាប់ប្រដាសន្ធឹកសន្ធាប់ណាស់ក្នុងថ្ងៃ កំណត់របស់អ្នកនោះ ដល់បាត់អ្នកមិនឃើញមក ខ្ញុំ គិតថាអ្នកមុខជាលែងមកហើយ ខ្ញុំក៏លើកនាងធិតានោះឲ្យទៅត្រកូលដទៃទៅវិញ គេរៀបមង្គលការដោយរបៀបដែលរៀបចាំអ្នកនោះរួចទៅហើយ ។ ជនដែលនៅក្នុងនគរវាថា ចុះដែលអ្នកមូលមាត់ថាឲ្យខ្ញុំស្រេចហើយ ម្ដេចក៏គេចកែដូច្នោះទៅវិញ ។ ជនដែលនៅក្នុងជនបទវិវាទថា អ្នកកំណត់ថ្ងៃខែដោយខ្លួនឯង មិនមកវិញក៏ដោយខ្លួន យ៉ាងនេះហេតុពីអ្នកមើលមកយើងថាមិនស្មើមុខ ។ ជនដែលនៅក្នុងនគរពោលត្រង់ថា ខ្ញុំបាទសួរឬក្សពារអាជិវក ៗ ថាមិនល្អបានជាខ្ញុំមិនមកជនដែលនៅក្នុងជនបទថាការនេះហួសទៅ ហើយ ចូរអ្នកវិលទៅដោយដំណើរនោះវិញចុះ ។
កាលនោះមហាបុរសគឺព្រះបរមពោធិ៍សត្វជាអ្នកប្រាជ្ញមានការផ្សេង ៗ ត្រេចពីក្នុងនគរពារាណសី ចូលទៅកាន់ជនបទនោះ ក្នុងពេលដែលជនទាំងឡាយនោះកំពុងកើតវិវាទគ្នានឹងគ្នា ព្រះមហាបុរសក៏ជ្រាបហេតុវិវាទនោះសព្វគ្រប់ ទើបអធិប្បាថា អ្នកដែលរាប់អានប្រកាន់នក្ខត្តឬក្សថា ថ្ងៃនេះល្អថ្ងៃនេះអាក្រក់នោះមានប្រយោជន៍ពីណា តែងខាតប្រយោជន៍ខាតលាភជាដរាប ដូចជនដែលនៅក្នុងនគរព្រោះទេជឿពួកអាជិវកមើលឬក្សពារឲ្យទើបខាត ប្រយោជន៍ធំដូច្នេះ ។ ហើយព្រះមហាបុរសសំម្ដែងគាថានេះដូច្នេះថា៖
នក្ខត្តំបដិមានេន្តំ អត្ថោពាលំឧបច្ចគា
អត្ថោអត្ថស្សនក្ខត្តំ កឹករិស្សន្តិតារកាតិ ។
(សេចក្ដីថា) ប្រយោជន៍តែងកន្លងបង់នូវបុគ្គលពាល ដែលរាប់អាននូវនក្ខត្តឬក្ស គឺគន់គូររកឬក្សពារល្អអាក្រក់ ប្រយោជន៍ដែលបុគ្គលស្វែងរកបាន ក៏ជាឬក្សពារនៃប្រយោជន៍ ផ្កាយទាំងឡាយនៅក្នុងអាកាស ក៏នឹងធ្វើជាឬក្សពារដូចម្ដេចបាន ។
ចំណែកឯជនដែលនៅក្នុងនគរ ជាអ្នកជឿឬក្សពារតាមអាជិវក ក៏បង់ខាតប្រយោជន៍ធំ ខានបាននាងធិតានោះផងបង់ខាតបណ្ដាការ នឹងដំណើរទៅមកដោយអធិអទ្ធំនោះផងក៏ត្រឡប់វិលមកផ្ទះវិញដោយស្ងួត ស្ងប់មិនរីករាយ ។
ព្រះបរមលោកនាថសាស្ដាចារ្យទ្រង់មានព្រះពុទ្ធដិកាថាម្នាលភិក្ខុ ទាំងឡាយអាជិវកដែលធ្វើមង្គលការ របស់ជនដែលនៅក្នុងនគរឲ្យអន្តរាយ មិនតែក្នុងកាលឥឡូវនេះទេ អាជិវកនេះធ្លាប់បំផ្លាញឲ្យវិនាសតាំងពីដើមមក យ៉ាងនេះឯង ។
ហើយព្រះអង្គទ្រង់សម្ដែងនូវប្រជុំជាតកថា នែភិក្ខុទាំងឡាយអាជិវកក្នុងកាលនោះមកជាអាជិវកឥឡូវនេះ ត្រកូលទាំងឡាយក្នុងកាលនោះ មកជាត្រកូលទាំងឡាយក្នុងឥឡូវនេះ ព្រះមហាបុរសដែលពោលនូវព្រះគាថា នោះមិនគឺអ្នកឯណាដទៃឡើយ គឺអង្គអញតថាគតនេះឯងហោង ។

នក្ខត្តជាតកំនិដ្ឋិតំ
អត្តនាមត្យាធិប្បាយរឿងរ៉ាវជាគម្រប់ ២ នេះខ្ញុំខំខ្វល់ខ្វាយឆ្លៀតប្រែរៀបរៀងដោយសេចក្ដីពេញចិត្តក្នុង សុភាសិតហើយនឹងរឿងរ៉ាវនេះ ទុកជាព្រះធំ៌នឹងដកចិត្តឲ្យផុតអំពីមង្គលភ្ញាក់ផ្អើលទៅបាន ព្រោះបណ្ដាជនគ្រប់រូបទាំងខ្ញុំនឹងគេ តែងតែជឿប្រកាន់ឫក្សពារពេលាថាជាគ្រឿងសែសក្នុងលោក ម្លោះហើយបើនឹងធ្វើការអ្វីមានធ្វើបុណ្យជាដើម នោះតែងត្រាច់ទៅរកគ្រូអាចារ្យគន់គូររកឫក្សពារជាដរាប ច្រើនពេញចិត្តតែខែញីនឹងថ្ងៃអណ្ដែត ចៀសចាកខែឈ្មោលថ្ងៃលិចនឹងថ្ងៃកាលកិណីជាដើម មិនហានធ្វើហេតុខ្លាចចង្រៃនឹងខ្លាចមានគ្រោះថ្នាក់ផ្សេងៗ បានជាខំរាប់អានបបោសអង្អែលមិនហានលះបង់ឡើយ ជំនឿដែលជឿយ៉ាងនេះយូរយាណាស់មកហើយ បើគិតតាមគំនិតលោកអ្នកប្រាជ្ញបូរាណមានព្រះសម្មាសម្ពុទ្ធជាដើម ដែលលោកពោលនូវសុភាសិតនឹងរឿងរ៉ាវនេះ ឃើញថាការប្រកាន់ឫក្សពារនេះ រាក់ណាស់សាបរលាបណាស់ ព្រោះខ្លាចតែចង្រៃនឹងខ្លាចគ្រោះថ្នាក់តែប៉ុណ្ណោះ ត្រង់ដែលខាតវេលាខូចប្រយោជន៍របស់ខ្លួនព្រោះចាំដល់ថ្ងៃល្អឲ្យ ខាតលាភ នោះគិតមិនឃើញសោះ ។ ពុទ្ធសាសនិកជន ជនដែលកាន់ព្រះពុទ្ធសាសនា នោះគេមិនសូវអើពើក្នុងមង្គលភ្ញាក់ផ្អើលនោះឡើយ គេជឿតែកម្មនឹងផលរបស់កម្មថា បុគ្គលឯណាសម្អាតកាយវាចាចិត្តជាសុចរិតល្អបុគ្គលនោះនឹងបានទទួល នូវរង្វាន់ល្អគឺ សេចក្ដីសុខចម្រើនអំពីផលសុចរិតនោះ បុគ្គលឯណាមិនសម្អាតកាយវាចាចិត្តជាទុក្ខរិតអាក្រក់ បុគ្គលនោះនឹងបាននូវរង្វាន់អាក្រក់គឺ សេចក្ដីទុក្ខព្រួយលំបាកអំពីផលទុច្ចរិតនោះឯង មិនឃ្លៀងឃ្លាតឡើយ ។ មានសុភាសិតក្នុងបុព្ពណ្ហសូត្រក្នុងគម្ពីរមជ្ឈិមនិកាយដូច្នេះថា៖
សុនក្ខត្តំសុមង្គលំ សុបភាសំសុហដ្ឋិតំ សុខណោសុមុ ហុត្តោច សុយិដ្ឋំព្រហ្មចារីសុ ។ បទក្ខិណំកាយកម្មំ វាចាកម្មំ បទក្ខិណំ បទក្ខិណំមនោកម្មំ បណិធីតេបទក្ខិណា ។ បទក្ខិណានិ-កត្វាន លភន្តតេបទក្ខិណេ ។ (សេចក្ដីថា) នក្ខតឫក្ស ល្អក្ដី មង្គលល្អក្ដី រស្មីល្អក្ដី ព្រះអាទិត្យរះឡើងល្អក្ដី យាមល្អក្ដីការបូជាល្អក្ដី ក្នុងបុគ្គលទាំងឡាយប្រព្រឹត្តនូវធម៌ដ៏ប្រសើរ ។ អំពើដែលបុគ្គលធ្វើដោយកាយជាខាងស្ដាំ ដោយវាចាជាខាងស្ដាំ ដោយចិត្តជាខាងស្ដាំ ការដំកល់ទុករបស់ជាខាងស្ដាំ ។ បុគ្គលទាំងឡាយ លុះបានធ្វើនូវអំពើទាំងឡាយ ជាខាងស្ដាំហើយតែងបាននូវប្រយោជន៍ទាំងឡាយជាខាងស្ដាំដែរ ។
សេចក្ដីយល់របស់ខ្ញុំថា គ្រោះនឹងឧបទ្រពចង្រៃទាំងឡាយជាដើម តែងមកតែពីផលទុច្ចរិត ថាបើបុគ្គលមានអំពើទុច្ចរិតក្នុងកាយវាចាចិត្តហើយ ទោះរកឫក្សពារពេលាបន់ស្រន់សែនព្រេនប្រកក់ប្រសិទ្ធយ៉ាងណាផង ក៏ពុំរួចពីគ្រោះថ្នាក់ជាដើមនោះឡើយ ព្រោះសភាវអស់ទាំងនោះមិនឈ្នះកំឡាំងកម្មពៀរទេ កម្មពៀរនេះមានកំឡាំងឈ្នះកំឡាំងអ្វី ៗ ទាំងអស់ដោយពិត ៕
ប្រភព http://www.budinst.gov.kh/?q=node/191
0 ความคิดเห็น:
แสดงความคิดเห็น