កាលនឹងតាំងចៅអធិការថ្មីឡើង ក្នុងមួយអង្គ ៗ ដោយការរើសដោយព្រមព្រៀងគ្នា ហើយដល់ថ្ងៃនឹងទទួលសញ្ញាបត្រ ឬបង្គាប់ពីអ្នកធំ មានទំនៀមធ្វើពិធីស្រោចទឹកចៅអធិការនោះជាការសម្ពោធ ដើម្បីជាកិត្តិយសនឹងដើម្បីឲ្យនៅជាសុខសប្បាយតទៅ ។ កិច្ចនេះនឹងមានទាក់ទាមដោយព្រះពុទ្ធានុញ្ញាតទុកឲ្យធ្វើដូច្នោះក៏ ទេ កើតឡើងដោយសេចក្ដីនិយមរបស់អ្នកស្រុក ដែលប្រព្រឹត្តទៅតាមក្បួនព្រាហ្មណ៍ ។ ការរៀបចំក្នុងពិធីនេះ ជាភារៈលើឧបាសកឧបាសិកា មានអាចារ្យជាដើម នឹងគប្បីធ្វើដោយស្រុះស្រួលផងគ្នា ។ មុនដែលនឹងរៀបចំអាចារ្យត្រូវគន់គូររើសរកថ្ងៃដែលល្អតាមក្បួន ហោរាសាស្ត្រហើយ ទើបនាំគ្នារៀមចំតាមទំនៀមទម្លាប់ ដូចមានតទៅនេះ៖
រានម៉ាស្រោចទឹក
ធ្វើរានម៉ា ៣ ថ្នាក់មុខបួន ១ នៅមុខកុដិលោកចៅអធិការ គឺបណ្ដុះសសរ ៤ ខ្ពស់ឡើង ធ្វើដំបូល - ពិតាន, មានចាក់ចេករំលេចក្បាច់តាមសសរ នឹងតាមថ្នាក់ទាំង ៣ ជាន់ នឹងប្រដាប់ដោយភួងផ្កា ឬដោយភួងរំយោលតាមគួរនឹងការ ។មានរាជវត្តជុំវិញ ទុកតែចន្លោះមាត់ទ្វារចូល - ចេញក្នុងទិសទាំង ៤ មានឆត្ររួតដោតរៀងរាយតាមរាជវត្តនោះ ។ រានទេវតាត្រូវរៀបធ្វើរានទេវតា ៣ ថ្នាក់ ១ នៅទីខាងមុខរានម៉ាហើយរៀបគ្រឿងដង្វាយទេវតាដូច្នេះគឺៈ
បាយសី ៥ ថ្នាក់ ១ គូ ស្លាធម៌ ១ គូ
ទឹកអប់ ១ គូ ស្លាបារី ១ គូ
ទៀន ៥ ធូប ៥ ដាក់ថ្វាយនៅរានទេវតានោះ ។
ក្នុងឱកាសបុណ្យនេះ អាចារ្យត្រូវជូនដំណឹងដល់អ្នកស្រុកដែលជាចំណុះវត្តនោះគ្រប់គ្នា នឹងអ្នកមុខអ្នកការ មានមេឃុំក្នុងស្រុកនោះជាដើម ឲ្យមកជួបជុំគ្នាតាមពេលកំណត់ (និយាយតាមសម័យនេះត្រូវប្ដឹងដល់ចៅហ្វាយស្រុកក្នុងស្រុកនោះផង) នឹងត្រូវនិមន្តលោកដែលជាឧបជ្ឈាយ៍ ឬជាអាចារ្យរបស់លោកចៅអធិការមកជាអធិបតីក្នុងការនេះ (និយាយតាមទំនៀមឥឡូវនេះគេច្រើននិមន្តលោកមេគណមកផង) ។
វេលាយប់ប្រជុំគ្នានិមន្តព្រះសង្ឃចំរើនព្រះបរិត្ត តិចច្រើនស្រេចហើយនូវត្រូវការ ។ មានស្លាធម៌ ១ គូ នឹងទឹកអប់ដាក់បាត្រ ៨ យកទៅរៀបដាក់ជាជួរនៅមុខលោកសូត្រមន្ត ជាទឹកពុទ្ធមន្តសម្រាប់ស្រោចលោកចៅអធិការក្នុងវេលាក្រោយ ។ លោកចៅអធិការថ្មីត្រូវចេញស្ដាប់លោកសូត្រមន្ត ជាមួយនឹងឧបាសកឧបាសិកា តែត្រូវអង្គុយខាងដើមអាសន៍ ។ ឯរណ្ដាប់ប្រគេនលោកសូត្រមន្ត គប្បីប្រគេនតាមមាន ។

ស្រោច ទឹកព្រឹកឡើង ពីព្រហាមជួបជុំអ្នកមុខអ្នកការ នឹងឧបាសកឧបាសិកាសព្វគ្រប់ហើយយកបាត្រទឹកអប់ទៅដាក់នៅរានម៉ា ថ្នាក់ទី ២ រួចហើយនិមន្តលោកចៅអធិការថ្មីឡើងស្រង់ទឹកលើរានម៉ានោះ ឲ្យអង្គុយបែរមុខទៅទិសបូព៌ ដល់កម្រឹតឫក្សអាចារ្យគោះគង ៣ ដង លោកដែលជាឧបជ្ឈាយ៍ ជាអាចារ្យ ឬជាមេគណ ទាំង ៣ អង្គ ឬតែអង្គឯណានីមួយ គប្បីចូលទៅយកទឹកពុទ្ធមន្តស្រោចឲ្យលោកចៅអធិការ ចំណែកឯលោកសង្ឃដែលចំរើនព្រះបរិត្តពីល្ងាចត្រូវមកប្រជុំនៅទីនោះ សូត្រជយន្តោ ដរាបតែស្រង់ហើយ ។
លោកអ្នកស្រោចទឹកឲ្យក្នុងពិធីនេះ កំណត់ចំពោះតែលោកដែលជាឧបជ្ឈាយ៍ ជាអាចារ្យ ឬជាមេគណជាអ្នកស្រោច បើគ្នាមលោកអំបាលនេះ ត្រូវនិមន្តលោកមហាថេរ ដែលជាឧបជ្ឈាយ៍ធំក្នុងស្រុកនោះមកស្រោច នេះនិយាយចំពោះតែលោកដែលនៅខែត្រក្រៅ បើនៅក្នុងក្រុងនិមន្តសង្ឃនាយកក្នុងគណៈរបស់ខ្លួនមកស្រោចឲ្យ ។ ចំណែកលោកមេគណនោះស្រោចបានតែលោកក្នុងគណៈជាមួយគ្នា ដូចយ៉ាងលោកចៅអធិការជាគណៈមហានិកាយ លោកគណៈមេគណក៏ជាគណៈមហានិកាយដែរ ស្រោចឲ្យគ្នាបាន ។ លោកចៅអធិការជាគណៈធម្មយុត្តិ លោកមេគណជាគណៈធម្មយុត្តិដែរ ស្រោចឲ្យគ្នាបាន បើគណៈផ្សេងគ្នានោះគ្មានទំនៀមទម្លាប់ស្រោចឲ្យគ្នាទេ លោកអ្នកស្រោចគប្បីដឹងប្រមាណដូច្នេះ ។
និយាយតាមច្បាប់ក្នុងសម័យនេះ ការតែងតាំងចៅអធិការសម្រេចដោយមានសញ្ញាបត្រពីក្រសួងធម្មការជាគោល ធំ កិច្ចក្រៅអំពីនេះនឹងប្រព្រឹត្តទៅតាមទំនៀមទម្លាប់បុរាណ ដូចពោលហើយក៏បាន ។
ប្រគេនខ្លួនជាសិស្សគណ នឹងប្រគេនវត្តអារាម លោកចៅអធិការកាលស្រង់រួចហើយ ស្លៀកស្បង់ដណ្ដប់ចីពរថ្មីទៅគង់លើអាសនៈដែលតែងតាំងទុក លំដាប់នោះចៅភ្នាក់ងារក្រសួងរដ្ឋបាល មានចៅហ្វាយស្រុកជាដើម សូត្រពាក្យដែលតែងតាំង ឬក៏សញ្ញាបត្រប្រកាសឲ្យដឹង-ឮទួទៅគ្រប់គ្នា ចប់ហើយ លោកភិក្ខុសាមណេរទាំងឡាយដែលនៅក្នុងវត្តប្រគេនខ្លួនជាសិស្សគណនៅ សិក្សាធម៌វិន័យក្នុងសំណាក់លោក នឹងនៅក្នុងឱវាទលោកតាមគួរនឹងការ ។

លំដាប់នោះ ពួកឧបាសកឧបាសិកាសម្រាប់វត្តនោះ មានអាចារ្យជាដើម ត្រូវបវារណាថ្វាយខ្លួនជាឧបាសកឧបាសិកា នៅសិក្សាធម៌វិន័យក្នុងសំណាក់លោក នឹងបវារណាដោយបច្ច័យទាំង ៤ គឺចីវរ បិណ្ឌបាត សេនាសន គិលានភេសជ្ជ បើត្រូវការដោយបច្ច័យអំបាលនោះ សុំឲ្យទារបានតាមត្រូវការ ។
លំដាប់នោះ ពួកភិក្ខុសង្ឃសាមណេរ នឹងបណ្ដាជនអំបាលនោះ ព្រមគ្នាប្រគេនទីវត្តអារាម វិហារ កុដិ សាលា បង្គន់ នូវបណ្ដាទ្រព្យជាគរុភណ្ឌ លហុភណ្ឌ ជា ចលនវត្ថុ អចលនវត្ថុ ឬបើមានរបស់អ្វីដែលជាខាងក្រៅវត្ត ដូចយ៉ាងធរណីសង្ឃ មានស្រែចំការច្បារដំណាំជាដើម ជារបស់សម្រាប់វត្ត ក៏ត្រូវនាំពណ៌នាប្រគេនដោយសព្វគ្រប់ ឲ្យជារបស់នៅក្នុងអំណាចគ្រប់គ្រងរក្សារបស់ចៅអធិការទាំងអស់ ។
ប៉ុណ្ណេះជាសូររេចពិធីតែងតាំងចៅអធិការថ្មីហើយ ។
ប្រភព http://www.budinst.gov.kh/?q=node/169
0 ความคิดเห็น:
แสดงความคิดเห็น