« ភាពជាអ្នកដែលគេស្ដីថាងាយឬងាយទូន្មាន »
លោក ស៊ីន - ហាន រៀបរៀង
លោក ស៊ីន - ហាន រៀបរៀង
បុគ្គលជាឥស្សរៈក្ដី ជនជាអ្នកមានគុណសម្បត្តិព្រមទាំងមានអំណាចវាសនាក្ដី តែងមានមេត្តាប្រណីចំពោះអ្នកតូចប្រាថ្នាឲ្យអ្នកតូចស្ទុះលឿនទៅ កាន់សេចក្ដីចំរើន រមែងទូន្មានប្រៀនប្រដៅអ្នកតូចឲ្យតាំងនៅក្នុងគុណធម៌ផ្សេង ៗ ដើម្បីឲ្យប្រព្រឹត្តត្រឹមត្រង់រៀបរយល្អ ។ បើអ្នកតូចបានតាំងនៅក្នុងឱវាទបែបនោះហើយ នឹងមានសួស្ដីមង្គលភ្លឺរុងរឿងព្រមទាំងមានកិត្តិគុណប្រាកដច្បាស់ ក្នុងលោក ។ អ្នកដែលមិនតាំងនៅក្នុងគុណធម៌បែបនោះទេ, សឹងមានន័យផ្សេងគ្នា ។
សេចក្ដីអធិប្បាយនៃបុគ្គលទាំងពីរប្រភេទនេះ ត្រូវពោលឲ្យជាក់ច្បាស់ដល់លក្ខណៈជាមុន, ក៏ឯលក្ខណៈជាអ្នកដែលគេស្ដីថាក្រ, ទូន្មានប្រៀនប្រដៅក្រ, គឺបានដល់មនុស្សមានមានះ នឹងទិដ្ឋិរឹងត្អឹងជាអ្នកប្រាថ្នាលាមកលើកខ្លួន សង្កត់សង្កិនអ្នកដទៃ, មានសេចក្ដីក្រោធប្រចាំនៅក្នុងសន្ដានចងសេចក្ដីក្រោធទុក ជាអ្នកមានសេចក្ដីឈ្នានីស សូម្បីនឹងពោលវាចាឡើងសោតក៏អាក្រក់ បង្ហាញឲ្យឃើញបានថាលាយឡំដោយទោសៈពិត, កាលបើមានអ្នកដទៃដាស់តឿនដោយផ្លូវដែលត្រូវ ក៏ជជែកប្រកែក និយាយផ្ចញ់ឬស្ទាក់ដំណើរអ្នកដាស់តឿនឲ្យគាំងនិយាយតបតមិនរួច, ហើយក្លែងនិយាយបន្លប់ត្រឡប់ត្រឡិនយករឿងដទៃឆ្ងាយ ៗ មកពោលសំដែងសេចក្ដីក្រោធសេចក្ដីប្រទូសរ៉ាយឲ្យច្បាស់ប្រាកដ, ទាំងមានឥស្សាមច្ឆរិយៈ នឹងកលកិច្ចពុតត្បុតច្រើនប្រការ នេះជាលក្ខណៈរបស់អ្នកដែលគេស្ដីថាក្រ, ទូន្មានប្រៀនប្រដៅក្រ ។ កាលបើប្រព្រឹត្តតាមឱវាទរបស់វុឌ្ឍបុគ្គលរហូតដល់មានសេចក្ដីមិនជឿ - ស្ដាប់ចំពោះច្បាប់ រដ្ឋបាលតុលាការទៀតទេ រមែងមានទោសានុទោសតាមសមគួរដល់កំហុសដែលបានប្រព្រឹត្តល្មើស ។ ឯភាពនៃបុគ្គលជាអ្នកដែលគេស្ដីថាក្រ, ទូន្មានប្រៀនប្រដៅក្រ, គង់តែនឹងបានទទួលផលអាក្រក់ណាមួយជាប្រាកដ ។ ព្រោះហេតុនោះទើបផ្លូវព្រះពុទ្ធសាសនាប្រដៅមិនឲ្យបុគ្គលជាបុរស ស្ដ្រីប្រព្រឹត្តកាន់កាប់សេចក្ដីប្រដៅក្រទុកក្នុងខ្លួនឡើយ ដោយហេតុព្រះសម្ពុទ្ធប្រាថ្នាផលមិនដូចគ្នា, បានជាទ្រង់ប្រៀនប្រដៅឲ្យជាអ្នកដែលគេស្ដីថាងាយទូន្មានប្រៀន ប្រដៅងាយវិញ។
សោរចស្សតានេះ បើអធិប្បាយសេចក្ដីតាមអនុមានសូត្រមជ្ឈិមនិកាយ មជ្ឈិមបណ្ណាសកៈ ដែលព្រះមោគ្គល្លានត្ថេរសំដែងទុកនោះមានសេចក្ដីថាៈ កាលអ្នកដទៃទូន្មានប្រដៅដោយផ្លួវដ៏ល្អ ក៏មានសេចក្ដីអត់ធន់តាំងចិត្តស្ដាប់ដោយគោរព, ប្រាថ្នាតែសេចក្ដីល្អដល់ខ្លួននឹងអ្នកដទៃ មិនលើកខ្លួនមិនសង្កត់សង្កិនគេ, មិនជាអ្នកប្រាថ្នាខឹងក្រោធ មិនបានចងសេចក្ដីខឹងក្រោធទុក, មិនច្រណែនឈ្នានីសព្រោះសេចក្ដីក្រោធខឹង, មានវាចាដ៏ពិរោះសុភាពរាបសា, មិនបានជជែកវែកនិយាយផ្ចញ់ផ្ចាល់ស្ទាក់ផ្លូវត្រឡប់លើកទោសដល់អ្នក ដទៃ, បើអ្នកដទៃដាស់តឿនហើយ មិនបានយករឿងរ៉ាវដទៃមកនិយាយបន្លប់ត្រឡប់ត្រឡិនទេ, ទាំងមិនមានសេចក្ដីប្រទូសរ៉ាយ, សេចក្ដីក្រោធខឹងនឹងសេចក្ដីតូចចិត្តឡើយ, ជាអ្នកបញ្ចេញវាចាឲ្យសមនឹងសេចក្ដីប្រព្រឹត្តរបស់ខ្លួន មិនលុបលាងគុណគេ, មិនលើកខ្លួនផ្ទឹមនឹងគេ, មិនជាអ្នកមានសេចក្ដីកំណាញ់ឫស្យានឹងអាងអួត មានមារយាទរម្យទមរៀបរយ មិនចចេសចចើងស្មើងកន្រ្ទើងប្រកែប្រកាន់ខ្លួន ។ កាលបើប្រកបដោយធម៌ទាំងនេះហើយ ត្រូវមានយោនិសោមនសិការ ត្រិះរិះឲ្យឃើញជាក់ច្បាស់ដោយប្រាជ្ញាញាណ ហើយកត់សំគាល់នាំយកទៅប្រតិបត្តិ, សមដូចពុទ្ធភាសិតថាៈ « សុស្សសំ លភតេ បញ្ញំ អ្នកស្ដាប់ដោយយកចិត្តទុកដាក់រមែងបានបញ្ញា » ។ ទាំងត្រូវធ្វើសេចក្ដីដឹងខ្លួនឲ្យទាន់ ហើយធ្វើដំណើរបដិបទាឲ្យសមដល់កាលសម័យ សមដូចពុទ្ធភាសិតថាៈ
អត្តោនញ្ចេ បិយំ ជញ្ញា រក្ខេយ្យ នំ សុរក្ខិតំ
តិណ្ណមញ្ញតរំ យាមំ បដិជគ្គេត្យ បណ្ឌិតោ ។
សេចក្ដីថាៈ បណ្ឌិតបើដឹងថាខ្លួនជាទីស្រឡាញ់របស់ខ្លួនឯងហើយ ត្រូវតែរក្សាថ្នាក់ថ្នមខ្លួននោះទុកឲ្យល្អក្នុងយាម ( វ័យ ) ទាំងបីណាមួយកុំខាន ។
អធិប្បាយថាៈ ក្នុងមួយរាត្រីចែកជាយាមបី ដែលមានឈ្មោះហៅថាយាមបានដូចតទៅនេះ វេលានៃអាយុខ័យដែលចាត់ជាវ័យបី ក៏គួរហៅថាយាមបានដូចគ្នា, ព្រោះហេតុដូច្នោះ ទើបសម្ដេចព្រះវិជិតមារទ្រង់សម្ដែងធម្មីកថានេះ ហៅវ័យថាជាយាម ដើម្បីឲ្យមានសេចក្ដីស្របគ្នា លុះបុគ្គលជាអ្នកស្ដីថាងាយ ទូន្មានប្រដៅងាយបានដឹងច្បាស់ថាខ្លួនខុស គួរប្រកបកិច្ចជាប្រយោជន៍សម្រាប់ខ្លួនឲ្យសម្រេចក្នុងយាមដើម ( បឋមវ័យ ) បើថាទៅដឹងខ្លួនក្នុងយាមទីបំផុត ក៏គួរប្រញាប់ប្រញាល់ធ្វើឲ្យសម្រេចទាន់ពេលវេលា កុំបង្អែបង្អង់ថាចាំធ្វើក្នុងថ្ងៃស្អែកឬថ្ងៃក្រោយឡើយ កាលបើរារង់បណ្ដោះបណ្ដៃដូច្នេះនឹងត្រឡប់ក្លាយទៅជាសេចក្ដីប្រមាទ ដឹកនាំចិត្តឲ្យទ្រេតទ្រោតទីសទាសខុសត្រូវ ហេតុនេះទើបព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថាៈ
« ទន្ទំ ហិ ករតោ បុញ្ញំ បាប់ស្មឹ រមត៍ មនោ »
កាលធ្វើសេចក្ដីល្អយឺតយូរពេកទៅ ចិត្តក៏រមែងត្រេកអរក្នុងសេចក្ដីអាក្រក់ ។ គួរនឹកដល់ព្រះបរមពុទ្ធោវាទមួយខទៀតដែលព្រះដ៏មានព្រះភាគ ត្រាស់ថាៈ
« អជ្ជេវ កិច្ចមាតប្បំ កោ ជញ្ញា មរណ សុវេ »
ត្រូវតែប្រឹងធ្វើកិច្ចក្នុងថ្ងៃនេះឲ្យហើយកុំខាន, ព្រោះអ្នកណានឹងអាចដឹងបានថាសេចក្ដីស្លាប់នឹងមានមកក្នុងថ្ងៃ ស្អែក ? ។
អធិប្បាយថាៈ គួរតែធ្វើសេចក្ដីព្យាយាមឲ្យសម្រេចកិច្ចដែលជាប្រយោជន៍សម្រាប់ ខ្លួនក្នុងថ្ងៃនេះ កុំរារង់អល់ឯកបណ្ដោះបណ្ដៃទៅថ្ងៃស្អែកឡើយ, ព្រោះថាគ្មានអ្នកណាមួយអាចដឹងបានថាអាត្មាអញនឹងស្លាប់ក្នុង ថ្ងៃនេះឬថ្ងៃស្អែកទេ ។ ការប្រញាប់ខ្វល់ខ្វាយប្រកបកិច្ចដេលជាប្រយោជន៍ឲ្យទាន់កាលសម័យ របស់វ័យចាត់ជាផលរបស់សោវចស្សតា ។ ក្នុងច្បាប់ព្រះពុទ្ធសាសនានិយមរាប់អានយកសោវចស្សតាធម៌នេះថាជា សេចក្ដីល្អរបស់អ្នកប្រព្រឹត្តទាំងផ្លូវលោកនឹងផ្លូវធម៌ទួទៅ ។
អ្នកមានប្រាជ្ញាគួរឃើញគុណរបស់សោវចស្សតា ដែលឲ្យផលអស្ចារ្យ ដូចទីឃាវុកុមារដែលបានជាសេចក្ដីធំលើផែនទាំងពីរ គឺដែនកាសីនឹងកោសល ក៏ព្រោះផលនៃគុណធម៌នេះឯងដូចសំដែងតទៅនេះ
កាលព្រះបាទព្រហ្មទត្តនគរពារាណសី ដែនកាសីលើកទ័ពទៅវាយដែនកោសលបាន, ព្រះបាទទីឃីតិ នគរសាវត្ថីដែនកោសលទ្រង់នាំព្រះមហេសីមានគភ៌ទៅក្នុងទីបំផុតដែន, ថ្ងៃក្រោយទ្រង់ប្រសូតរាជបុត្រសន្មតព្រះនាមថា « ទីឃាវុ » ។ លុះទីឃាវុកុមារបានវ័យចំរើនល្មមដឹងក្ដី ព្រះបាទព្រហ្មទត្តចាប់ព្រះបាទទីឃីតិបានឲ្យនាំទៅសម្លាប់, គ្រានោះទីឃាវុមកទាន់ ព្រះបាទទីឃីតិទ្រង់ប្រដៅថា « នែទីឃាវុអ្នកកុំឃើញកាលវែងពេកខ្លីពេក, ធម្មតាពៀរពុំដែលរម្ងាប់ដោយពៀរទេ តែងសម្លាប់ដោយការពុំចងពៀរ » ទ្រង់ផ្ដាំស្រេចគេក៏សម្លាប់ទៅ ។
ចំណេរមកខាងក្រោយ ទីឃាវុបានចូលថ្វាយខ្លួនជាខ្ញុំរាជការយ៉ាងស្និទ្ធនឹងព្រះបាទ ព្រហ្មទត្ត, ថ្ងៃមួយព្រះបាទព្រហ្មទត្តទ្រង់ស្ដេចទៅប្រពាតព្រៃ ទីឃាវុជានាយសារថីបររាជរថ ។ ទីឃាវុបានឱកាសក៏បររាជរថទៅមុនពួកពល ។ វេលានោះព្រះបាទព្រហ្មទត្តទ្រង់ផ្ទំកើយភ្លៅទីឃាវុដោយនឿយព្រះកាយ ពល, កំពុងតែផ្ទំស្កល់, ទីឃាវុលើកព្រះខ័នឡើងប៉ងនឹងសម្លាប់ តែនឹកភ្នកដល់បណ្ដាំព្រះបិតាក៏ឈប់ទៅវិញ គ្រាន់តែស្រែកសន្ធាប់ឲ្យព្រះបាទព្រហ្មទត្តជ្រាបថា ជារាជបុត្រព្រះបាទទីឃីតិប៉ុណ្ណោះ ។ គ្រានោះក្សត្រទាំងពីរក៏ប្រទានអភ័យទៅវិញទៅមកហើយទ្រង់ស្ដេច ត្រឡប់ទៅព្រះនគរវិញ, ព្រះបាទព្រហ្មទត្តក៏ប្រទានដែនទាំងពីរគឺដែនកោសលនឹងដែនកាសីឲ្យ ទីឃាវុ ព្រមទាំងប្រទានព្រះរាជធីតាជាព្រះរាជមហេសីផង ។
ព្រះបាទទីឃាវុបានគ្រងរាជជាធំ លើដែនទាំងពីរក៏ដោយសារជាបុគ្គលងាយប្រដៅ គឺស្ដាប់ព្រះរាជោវាទយ៉ាងខ្លីរបស់ព្រះបាទទីឃីតិជាព្រះបិតាដូច ពោលមកខាងដើមហើយយកទៅធ្វើតាមលក្ខណៈសោវចស្សតានេះឯង ។
ហេតុបេះបានជាព្រះបរមសាស្ដាទ្រង់ត្រាស់គុណធម៌នេះថាជាធានាថករណ ធម៌ ក្នុងនាថករណធម្មសូត្រទ្រង់ត្រាស់ថាជាសួស្ដីមង្គល ក្នុងមង្គលសូត្រ អ្នកដែលតាំងនៅក្នុងគុណសម្បត្តិដូច្នេះហើយ ព្រះអង្គក៏ទ្រង់ត្រាស់សរសើរទុក ដើម្បីឲ្យអនុបរិស័ទនឹងបានតាមយកជាតម្រាប់ ។ ដូចយ៉ាងព្រះរាធត្ថេរលោកជាអ្នកដែលគេស្ដីថាងាយ, ទូន្មានប្រៀនប្រដៅងាយ, កាលបើឧបជ្ឈាយ៍នឹងអាចារ្យស្ដីថា ពោលប្រៀនប្រដៅក៏ធ្វើតាមឥតប្រកែក ដោយលោកតាំងនៅក្នុងលក្ខណៈនៃគុណធម៌នេះ ទាំងជាអ្នកមិនមានសេចក្ដីប្រមាទហើយព្យាយាមខ្នះខ្នែងប្រតិបត្តិ ដរាបដល់បានសម្រេចព្រះអរហត្តជាបរិយោសាន ។ ហេតុនោះ ទើបព្រះអង្គទ្រង់ប្រទានឱវាទដល់បរិស័ទ ដើម្បីធ្វើខ្លួនឲ្យបានទៅជាអ្នកដែលគេស្ដីថាងាយ, ទូន្មានប្រៀនប្រដៅងាយ ជាហេតុនៃសេចក្ដីល្អគ្រប់បែប, សាធុជនដែលដឹងថាខ្លួនឯងជាទីស្រឡាញ់របស់ខ្លួននឹងប្រាថ្នាសេចក្ដី ល្អដល់ខ្លួន គួរប្រព្រឹត្តិកាន់តាមលក្ខណៈ សោវចស្សតានឹងបានទៅជាពន្លឺចំពោះខ្លួនឯង រហូតដល់ពួកគណៈនឹងប្រទេសជាតិ ។

ចប់
ប្រភព http://www.budinst.gov.kh/?q=node/249
0 ความคิดเห็น:
แสดงความคิดเห็น