ក្នុងកិច្ចសម្រាលកូននេះនេះ ខ្មែរមានសន្មតពាក្យសម្រាប់ហៅដល់ទៅ ៥ យ៉ាង គឺកើតកូន សម្រាលកូន ឆ្លងទន្លេ សម្ភព ប្រសូតិ ។ ពាក្យថា កើតបាន ហៅបានទួទៅទាំងមនុស្សទាំងតិរច្ឆាន វៀរលែងតែក្សត្រយ៍ ។ ពាក្យថា សម្រាលកូន នឹងឆ្លងទន្លេ ហៅបានចំពោះតែមនុស្សដែលជាតិជារាស្រ្តទួទៅទាំងអ្នកធំទាំងអ្នក តូច ជាពាក្យដែលគេវាយដំឡែហើយថា ខ្ពស់ជាងពាក្យថា កើតកូន ។ ពាក្យថា សម្ភព មានបញ្ញាត្តិក្នុងរាជសព្ទថា សម្រាប់ហៅអ្នកដែលបិតាជាក្សត្រយ៍ មាតាជាព្រះស្នំ ។ ពាក្យថា ប្រសូតិចំពោះហៅបានតែក្សត្រយ៍ទាំងមាតាទាំងបិតា ជាពាក្យដ៏មានដំឡៃជាងពាក្យឯទៀតទាំងអស់ តែក្នុងភាសាដើម គឺភាសាមគធៈនឹងសំស្រ្កឹត លោកប្រើទួទៅទាំងក្សត្រយ៍ទាំងរាស្រ្ត យើងយកមកកំណត់ប្រើចំពោះតែក្សត្រយ៍ ។
កិច្ចសម្រាលកូននេះជាការក្រការទម្ងន់ ជាទីភិតភ័យព្រួយដល់អ្នកសាមីខ្លួនទាំងប្ដីទាំងប្រពន្ធ នឹងបណ្ដាញាតិទាំងឡាយ ព្រោះជាផ្លូវដែលអាចនឹងអន្តរាយជីវិតនៃមាតា ឬបុត្រឯណានីមួយក៏បាន ឬទាំងពីរនាក់ក៏បាន ហេតុនោះ គេទើបសន្មតពាក្យហៅថា សម្រាល ដើម្បីឲ្យធូរឲ្យស្រាលទៅតាមមាត់ ១ យ៉ាងទៀតគេហៅតាមអាការ គឺក្នុងវេលាមានគភ៌ហៅថា ទម្ងន់ វេលាកើត ហៅថា សម្រាល គឺស្រាលចេញអំពីពោះ ។ ពាក្យថា ឆ្លងទន្លេ ជាពាក្យប្រៀបនៃការក្រ ព្រោះការសម្រាលកូននោះជាការក្រណាស់ ប្រៀបបីដូចជាបុគ្គលហែលទឹកឆ្លងទន្លេ កម្រនឹងរួចរស់ដល់ត្រើយបានដូច្នោះ ។
ក៏ឯវិធីសម្រាលកូនយ៉ាងរាស្រ្ត ៗ អ្នកស្រុកនោះ កាលណាដឹងជាគភ៌ចាស់ខែ ជិតដល់កំណត់នឹងសម្រាលហើយ គឺក្នុងរវាងមុនសម្រាល ២- ៣ ខែ គេរមែងស្វែងរកថ្នាំ នឹងរបស់ផ្សេង ៗ ដែលសម្រាប់ប្រើក្នុងកិច្ចនេះ មកបម្រុងទុកដើម្បីនឹងបានប្រើការក្នុងវេលាសម្រាលកូនរួចហើយ ។
ថ្នាំធំដែលសម្រាប់ប្រើក្នុងកិច្ចនេះ មាន ២ យ៉ាង គឺថ្នាំផង់ឬហៅថាថ្នាំត្រាំស្រា ១ យ៉ាង ថ្នាំឆ្នាំង ១ យ៉ាង ។ ឯថ្នាំផង់នោះគេផ្សំយកដើមឈើខ្លះ សំបកឈើខ្លះ ឫសឈើខ្លះ មើមឈើខ្លះ មកហាន់បុកឲ្យល្អិតទុក ។ មុននឹងប្រើត្រូវយកថ្នាំនោះមកដាក់ក្នុងដប ចាក់ស្រាត្រាំទុកប្រមាណ ២- ៣ ខែ ទើបយកមកផឹក ។ ឯថ្នាំឆ្នាំងនោះ ក៏គឺគ្រឿងថ្នាំជាមួយគ្នានឹងថ្នាំផង់នោះឯង ប្លែកតែគេយកមកកាត់ជាកំណាត់ ៗ ដាកក្នុងឆ្នាំងថ្មី ១ ទុកសម្រាប់ដាំទឹកផឹក ។ ថ្នាំទាំង ២ យ៉ាងនេះ ជាថ្នាំក្ដៅ មានសព្វគុណដូចគ្នា សម្រាប់លាងជំរះទម្លាក់ឈាមអាក្រក់ដែលជាដុំខន់នៅក្នុងខ្លួន សឹងអាចបណ្ដាលឲ្យទៅជារោគផ្សេង ៗ នោះឲ្យធ្លាក់ចុះមក នឹងសម្រាប់ផ្គុំធាតុក្នុងខ្លួនឲ្យមានកំលាំងស្មើភាគគ្នាឡើងវិញ នឹងរក្សាសាច់ ឈាម សរសៃ ឲ្យល្អឲ្យស្រស់ឡើងវិញ ថ្នាំទាំងពីរយ៉ាងនេះ ត្រូវផឹកតាំងពីវេលាសម្រាលកូនហើយរហូតទៅ ទាល់តែឃើញថាស្រួលខ្លួនហើយទើបឈប់ នឹងផឹកជាមួយគ្នាទាំងពីរយ៉ាងទៅក៏បាន ឬនឹងផឹកតែយ៉ាងឯណានីមួយក៏បាន អ្នកដែលមិនចេះផឹកស្រាគេច្រើនប្រើថ្នាំឆ្នាំង ពុំនោះសោតគេយកថ្នាំផង់នោះមកឆុងទឹកក្ដៅផឹកក៏មាន ។
ដល់មកក្នុងខែដែលនឹងសម្រាល ត្រូវត្រៀមរកធ្យូងឈើចំនួនយ៉ាងតិច ១ ហាប ឬបើគ្មានធ្យូងត្រូវរកឧសក្រសាំងចំនួនតិច ១ ម៉េត្រ នឹងគ្រែដេក ១ កំពស់ប្រមាណ ៦៥ សង្ទីម៉េត្រនឹងចង្រ្កានដី ១- ២ មកបម្រុងទុកដើម្បីនឹងបានដុតឲ្យអ្នកសម្រាលកូនដេកអាំងក្នុងវេលា សម្រាលរួចហើយ ។
ប្រយោជន៍ដែលប្រើអាំងភ្លើងធ្យូងនោះ ព្រោះភ្លើងធ្យូងក្ដៅងំហើយមិនសូវមានផ្សែងផង ។ ប្រយោជន៍ដែលប្រើអាំងភ្លើងឧសក្រសាំងនោះ ព្រោះភ្លើងឧសក្រសាំងក្ដៅងំល្អហើយធុំក្លិនក្រអូបផង ។ នឹងប្រើដុតទាំងពីរយ៉ាងជាមួយគ្នាក៏បាន ឬតែយ៉ាងឯណានីមួយក៏បាន ទៅតាមភូមិស្ថានដែលរកងាយឬរកក្រ ។
គុណប្រយោជន៍ដែលផឹកថ្នាំពីរមុខខាងដើមនឹងអាំងភ្លើងនេះ ជាឧបការៈជួយទំនុកបម្រុងសាច់ឈាមសរសៃឲ្យល្អ ឲ្យបានសុខសប្បាយក្នុងខ្លួន កុំបណ្ដាលទៅជារោគាព្យាធិផ្សេង ៗ មានរោគស្គមរីងរៃជាដើម ។ ត្រង់នេះចាស់ៗតែងនិយាយថា អ្នកសម្រាលកូន បើផឹកថ្នាំបានច្រើនអាំងភ្លើងបានច្រើនថ្ងៃ នឹងមានសាច់ឈាម សំបុរល្អ ក្រចាស់ មិនសូវមានរោគាព្យាធិមកញាំញីរាងកាយតាមដែលសង្កេតមកឃើញពិត ដូច្នោះមែន ។
តមកត្រូវចាត់ចែងដេរម៉ក់ (ខ្លះហៅថាកែប) សណ្ឋានយ៉ាងពូក តែតូចល្មមកូនខ្ចីនោះដេកស្រួលញាត់គរធូរ ៗ ឲ្យបានចំនួន ៧- ៨ កំណាត់ នឹងមុងតូច ១ អង្រឹង ១ បម្រុង ១បម្រុងទុកដើម្បីនឹងឲ្យកូនខ្ចីនោះដេកក្នុងវេលាសម្រាលហើយ ។
ដល់វេលាឈឺពោះជិតនឹងសម្រាលហើយ ត្រូវរៀបចំបន្ទប់ ១ ក្នុងផ្ទះរបស់ខ្លួននោះ បិទបាំងដោយជញ្ជាំង ឬដោយវាំងនន (តែអ្នកខ្លះគេសង់រោង១តូចនៅក្បែរផ្ទះនោះ) ទុកសម្រាប់ឲ្យសម្រាលកូន នឹងត្រូវទៅអញ្ជើញឆ្មបស្រីស្រុកអាយម្នាក់មកជួយជ្រោមជ្រែងក្នុង ការសម្រាលនោះ ក្នុងខណៈសម្រាលនោះមានជាទំនៀមហាមមិនឲ្យអ្នកដទៃក្រៅចូលទៅក្នុង បន្ទប់ ចូលបានតែស្រីដែលជាឆ្មប ជាជីដូន- ម្ដាយបងប្អូនផ្ទាល់ឬស្រីដែលស្និទ្ធស្នាលជិតដិតណាស់ ដែលមានកិច្ចត្រូវចូលទៅជួយគាំពារដោយប្រការឯណានីមួយ ឬបើមានហេតុមិនស្រួលជាខ្លាំងកើតឡើង ប្រុសដែលជាអាពុក- ប្ដី- បងប្អូន ឬគ្រូពេទ្យនឹងចូលទៅជួយឧបត្ថម្ភបាន ។ វេលាសម្រាលហើយ ឆ្មបត្រូវលាងជំរះមន្ទិលឲ្យម្ដាយទឹកក្ដៅអ៊ុន ៗ ដែលគេដាំបម្រុងហើយត្រូវប្រកបថ្នាំស្រស់ ១ មុខ គឺយកស្លឹកក្រសាំងបង្ហុំ ម្រេច ដីប្លី ក្រវាញ ម្រែងភ្លើង ប្រមាណស្មើភាគគ្នា នឹងអំបិលលើសគេប្រមាណ ២ ភាគ មកបុកឲ្យល្អិតហើយលាយនឹងទឹកនោមកូនក្មេងឬស្រា ឲ្យម្ដាយផឹកក្នុងខណៈនោះភ្លាម ។ សុកត្រូវខ្ចប់ហើយយកទៅកប់តាមទិសដែលអាចារ្យកំណត់ឲ្យ ។
លំដាប់នោះត្រូវបែរមកចាត់ការឲ្យកូនខ្ចីនោះវិញ គឹត្រូវលើករលាក់ទឹកព្រៃក្នុងខ្លួននោះឲ្យធ្លាក់អស់ហើយ យកអំបោះខ្មៅមកចងសណ្ដង់ផ្ចិត ហើយកាត់ទុកតែល្មមសមគួរ នឹងត្រូវប្រកបថ្នាំ ១ មុខទៀត គឺយកសត្វសង្កើចប្រមាណ ៦- ៧ មកច្របាច់លាយនឹងស្រាបន្តិច ហើយយកនោះទៅក្វៀសជូតជំរះអណ្ដាតកូនខ្ចី ស្រេចហើយលើកដាក់លើម៉ក់ឲ្យមនុស្សទទួលយកទៅដាក់ក្នុងមុងដែលគេ ចាត់ទុក ។
លំដាប់នោះអ្នកម្ចាស់ការ ត្រូវរួសរាន់យកចង្ក្រាន ធ្យូងនឹងគ្រែដែលពោលខាងលើទៅរៀបដុតភ្លើងហើយដាក់គ្រែពីលើនៅ បន្ទប់ដែលសម្រាលនោះឬនៅបន្ទប់ណា ១ តាមដែលឃើញថាស្រួល ហើយជួយគ្រាអ្នកសាមីខ្លួនទៅដាក់ឲ្យដេកអាំង នឹងត្រូវចាត់មនុស្សម្នាក់ឲ្យនៅមើលថែភ្លើងឲ្យឆេះតែល្មមអាំង បាន ។
លំដាប់នោះអ្នកម្ចាស់ការ ត្រូវរៀបរបស់ដែលជាគ្រឿងកំណល់ឆ្មប ១ ប្រដាប់ទៀត គឺស្រូវ ១ កញ្ជើ (ស្រូវនេះហៅថាស្រូវពន្លៃ) ចេក ១ ស្និត ស្រា ១ ដប អំបោះ ១ ប៉ោយ ទៀន ៥ ធូប ៥ ដាក់លើកញ្ជើស្រូវនោះ នឹងមានអង្ករ ១ ចានទៀត យកទៀនស្នែងក្របី (គឺទៀនដែលពត់ជារង្វង់ដូចស្នែងក្របី ហើយទៀន ១ ដើមទៀតមកបិទភ្ជាប់ត្រង់កណ្ដាល) ដោតបញ្ឈរលើអង្ករនឹងដាក់ប្រាក់ ៤ប៉ែ (ឬ៤សេន) នៅលើអង្ករនោះទៀត ។ របស់អំបាលនេះត្រូវយករៀបទុកក្បែរគ្រែដែល អាំងភ្លើង ទុកទៅដល់គ្រប់ ៣ ថ្ងៃ ទើបលើកជូនទៅឆ្មប ដូចជានឹងមានពោលទៅខាងក្រោយ ។
លំដាប់អំពីនោះទៀត ត្រូវរកគ្រូឬអាចារ្យ ឬអ្នកឯណានីមួយដែលចេះមន្តអាគមមកព័ទ្ធសីមា គឺគេយកអំបោះសមកសូត្រសែពដោយមន្តអាគមហើយចងព័ទ្ធជុំវិញគ្រែ ដែលអាំងភ្លើង ជារបងសម្រាប់ការពារកុំខ្មោច បិសាច អាប ព្រាយ មាន ព្រាយក្រឡាភ្លើងជាដើម ដែលនឹងមកបៀតបៀនយាយីដល់អ្នកសម្រាលកូន ព្រោះក្នុងពេលដែលសម្រាលកូនឈឺទូរន់ទូរាដូច្នេះ ខ្មោច បិសាច អាប ព្រាយ ចំណាំតែមកបន្លំធ្វើឲ្យទៅជាឈឺផ្សេង ៗ ថែមទៀត ។
នៅក្រោមផ្ទះត្រង់កន្លែងដែលសម្រាលកូននោះ គេតែងយកបន្លាមកស្រាស់ ដើម្បីកុំឲ្យអាបមកយាយីដល់អ្នកសម្រាលកូន នឹងកុំឲ្យមកលិតស៊ីឈាម ឬរបស់ស្មោគគ្រោកទាំងពួង ព្រោះអាបនោះវាខ្លាចបន្លាដោយធម្មជាតិរបស់អាបនោះ វាតែងតែដើរចូលធ្វើគេឲ្យឈឺ ដើម្បីយករបស់សំណែន ហើយនឹងតែងដើរលិតស៊ីខ្ទុះឈាមក្នុងទីផ្សេង ៗ ទួទៅ ។

ប្រភព http://www.budinst.gov.kh/?q=node/180
0 ความคิดเห็น:
แสดงความคิดเห็น