ដើម្បីនឹងបានតបស្នងឆ្លងសទ្ធា របស់ព្រះរាជបណ្ណាល័យ ដែលបានផ្សាយធម៌នឹងវិន័យច្រើនមុខនៅនានគរខេមរនេះ ជាសេចក្ដីប្រយោជន៍ធំដល់កល្យាណសប្បុរសទាំងអស់គ្នា ខ្ញុំសូមអធិប្បាយជាបែបខ្លីៗ អំពីព្រះពុទ្ធសាសនា ក្នុងនគរកម្ពុជាយើងនេះ ។
បពិត្រសាធុជនទាំងឡាយ សាសនាព្រះឈ្នះមារជាម្ចាស់ក្នុងបូរីយើងសព្វថ្ងៃនេះ ពុំបានរុងរឿងវិសេសប៉ន្មានទេ ព្រះពុទ្ធសាសនាដែលបានថ្កុងថ្កើងរុងរឿងឡើងដោយសារតែពុទ្ធិបរិស័ទឈឺ ឆ្អាលជួយឧបត្ថម្ភគាំទ្រ គោរពប្រតិបត្តិធម៌និងវិន័យ ត្រឹមត្រូវត្រង់តាមពុទ្ធោវាទ សមនឹងសេចក្ដីដែលមានក្នុងបច្ឆុមពុទ្ធវចន ដែលព្រះអណាវរញាណបានប្រារព្ធ ចំពោះនឹងព្រះអានន្ទ នៅក្នុងនគរកុសិនារា ។
ខ្ញុំមានចិត្តសង្ស័យណាស់ ហេតុដូចម្ដេចបានជានគរខ្មែរយើង សាសនាព្រះភគវន្តមុនីសាស្ដាពុំបានប្រសើរប៉ុន្មាន តាមសេចក្ដីអត្តកាត់ប្រមាណស្មានរបស់ខ្ញុំ យល់ឃើញថា ដូចនេះ ។
ប្រការ ១- ពួកប្រាជ្ញរាជបណ្ឌិតជាតិខ្មែរមានតិចណាស់
ប្រការ ២- ពួកប្រាជ្ញរាជបណ្ឌិតនោះ ពុំមានធម៌សាមគ្គីសមគ្គារសអាស្រ័យគ្នាទៅវិញទៅមក ក្នុងកិរិយាសម្ដែងចែងអធិប្បាយផ្សាយធម៌នឹងវិន័យ ។
ប្រការ ៣- ពុទ្ធសាសនិកជនមានលទ្ធិ មានប្រកាន់អួតអាងថាខ្លួនសិក្សាធម៌វិន័យត្រឹមត្រូវហើយ តាមបង្គាប់របស់គ្រូអាចារ្យអំពីដើមរៀងមក ។
ប្រការ ៤- ពុទ្ធសាសនិកជននោះ បែកទៅជាពួកជាកងជានិកាយ ពុំមានចិត្តវិស្សារាប់អានគ្នា ហេតុទាំង ៤ ប្រការនេះជាប្រធាន ធ្វើឲ្យសាសនាព្រះអនាវរញាណពុំចម្រើនកើនឡើងឲ្យជាភិយ្យោភាព ក្រៃលែងតទៅទៀតបាន ។
សប្បុរសគប្បីយល់ថាតម្រិះវិជ្ជា កើតមានមកអំពីសូត្ររៀនដូចមានបូរាណភាសិតមួយថា ចេះមកពីរៀន មានមកពីរកក្នុងនគរខ្មែរយើងមានសាលាបរិយត្តិបាលីមួយ ជាទីធ្វើឲ្យអ្នកប្រាជ្ញបរិបូណ៌ច្រើនឡើង ដើម្បីនឹងបានជួយពត់តម្រង់ព្រះពុទ្ធសាសនា ព្រះវិន័យបិដកសឹងមានក្នុងមន្ទីរនោះគ្រប់គ្រាន់ល្មមប្រើការបាន ដោយងាយស្រួលណាស់ គួរយើងទាំងអស់គ្នាសូត្ររៀនព្រះបរិយត្តិឲ្យចេះដឹង ប្រឹងជួយសាលាបាលីដែលជាអាយុព្រះពុទ្ធសាសនា ជារាជកេរ្តិ៍របស់ព្រះករុណាបរមរាជានុកោដ្ឋជាម្ចាស់ជីវិតយើង បុប្ផាផ្កាទាំងឡាយស្រស់ល្អស្រួលក្នុងវេលាដែលដើមរុក្ខាមានជីវិត រស់នៅ បើប្រសិនណាជាដើមរុក្ខាត្រូវកំដៅព្រះអាទិត្យខ្លាំងបេក ស្លាប់ទៅកាលណាបុប្ផាទាំងឡាយនោះ នឹងស្រពោនស្រទន់ស្លោករុសរាយលើបថវីថានពុំខាន បានសេចក្ដីគណនាឧបមាបីដូចជាសាលាបរិយត្តិ បើពុំបានរុងរឿងតទៅ ព្រះពុទ្ធសាសនាក៏សឹងវិនាសបន្តិចម្ដងៗពីនគរខ្មែរយើង ហេតុយើងគប្បីពិចារណាឲ្យបានផូរផង់ឆ្ងាយទូលាយ នឹងបានឃើញយល់នៅប្រយោជន៍របស់សាលានេះបុគ្គលណាមួយមានចិន្ដាសទ្ធា ជួយជ្រំជ្រែង សាលាបាលីបុគ្គលនោះខ្ញុំហានពោលថាបាន ធ្វើបដិបត្តិបូជាដល់សម្ដេចព្រះជិនស្រីម្ចាស់លោក ។
ក្នុងច្បាប់នាគ្រប់ប្រទេសគ្រប់តំបន់ ដែលសម្រាប់ប្រៀនប្រដៅបណ្ដារាស្ត្រ នោះគេតែងរំឭកដល់ធម៌សាមគ្គីសាមគ្គា គឺសេចក្ដីព្រមព្រៀងគ្នាក្នុងកិរិយាធ្វើការនិមួយៗ សេចក្ដីព្រមព្រៀងគ្នានាំមកនូវសេចក្ដីសុខ បណ្ដាលសេចក្ដីចម្រើនឲ្យកើនឡើង ធម៌នេះអ្នកប្រាជ្ញរាជបណ្ឌិតក្នុងខេមរមណ្ឌលពុំសូវមាន គួរណាស់គិតឃើញថា អាត្មាអញពុំស្គាល់ធម៌វិន័យឲ្យបានអស់លក្ខណទេមានគេឯទៀតដែលគេ បានសិក្សាច្រើនចេះជាងអាត្មាអញ គួរអញរាប់អានគេ ដើម្បីនឹងបានសង្គ្រោះ ជួយជ្រោមជ្រែងពួកខ្លៅល្ងង់កុំឲ្យអវិជ្ជាមកគ្រប់សង្កត់ពេក អ្នកប្រាជ្ញណាគិតបែបនេះ ខ្ញុំពោលថាអ្នកប្រាជ្ញនោះបានធ្វើបដិបត្តិបូជាហើយដល់ព្រះដ៏មាន បុណ្យអនន្តគុណជាម្ចាស់លើត្រៃភព ។
ពុទ្ធសាសនិកជនទាំងអស់សិក្សាធម៌វិន័យអំពីសំណាក់សាស្តាចារ្យផ្សេង ៗ គ្នា មានគ្រូអាចារ្យខ្លះក៏ចេះធម៌អាថ៌ជ្រៅជ្រះជម្រះមន្ទិលសង្ស័យបាន មានខ្លះចេះស្ដួចស្ដើង ហើយដំកើងដំឡើងស័ក្ខិខ្លួនជាអ្នកចេះដឹងពហុសូត្រ ប្រឹងប្រដៅឲ្យកូនសិស្សប្រតិបត្តិតាមក្បួនខ្នាតកម្លៅរបស់ខ្លួន ជួនត្រូវជួនខុស ចំណែកខាងកុលបុត្រវិញ ក៏ប្រឹងប្រែងជឿគ្រូអស់ពីពោះ អួតប្រាប់គេថាគ្រូអាត្មាចេះនាស់ ជួនកាលប្រព្រឹត្តលើខុសបង់ ប្រកាន់ថាជាត្រូវតម្រូវតាមឱវាទគ្រូបាធ្យាយ កុលបុត្រធ្វើបែបនេះ កុលបុត្រនោះ ឈ្មោះហៅថា ធ្វើបញ្ញាពុំឲ្យមានរស្មី ហៅថាមនុស្សគ្មានតេជក៏បាន កុបុត្រទាំងអស់គ្នាត្រូវគិតឲ្យឃើញថា ពាក្យឯណា ដែលពោលទៅហើយនាំនៅសេចក្ដីសុខដល់រូបអ្នកដទៃ នឹងរូបអាត្មា ពាក្យនេះជាពាក្យត្រូវ កិរិយាធ្វើទានសីលភាវនាឯណា១ដែលត្រឹមត្រូវតាមពុទ្ធបញ្ញត្តិ នឹងពុទ្ធានុញ្ញាត គ្មានច្រឡំច្រឡូកនឹងសាសន៍ដទៃ កិរិយានោះហៅថារបស់ពុទ្ធបរិស័ទពិតប្រាកដ កុលបុត្រណាគិតឃើញដូចនេះ កុលបុត្រនោះខ្ញុំពោលថា បានធ្វើបដិបត្តិបូជាដល់ព្រះបរមគ្រូលោកនាថសាស្តាលើទេវតាមនុស្ស យក្សទាំងឡាយ ។
កុលបុត្រអួតអាងប្រកាន់ដោយរៀងខ្លួននៅគ្រូអាចារ្យនាំបំបែកទៅជា ពួក ម្លោះហើយសាមគ្គីសាមគ្គាមានទៅដោយពួក ដោយកងដូចជាបណ្ដារាស្ត្រចិន មិនទួទៅមិនចេះស្រឡាញ់រាប់អានអ្នកនៅក្នុងម្លប់សាសនាជាមួយ ធ្វើបែបនេះហៅថាមនុស្សពុំចេះស្រឡាញ់ជាតិ បើប្រសិនណាជាយើងនាំគ្នាធ្វើតាមទំនើងចិត្តរបស់យើងដូចនេះតរៀង ទៅ ព្រះពុទ្ធសាសនានឹងវិនាសអន្តរាយដោយស្នាដៃរបស់យើងពុំខាន ។ ខ្ញុំសូមលើកយកវត្ថុនិទានមួយមកអធិប្បាយជូនមហាសប្បុរសទាំងអស់ គ្នា គ្រាន់ជាទីសណ្ដាប់គិតតទៅកាលក្រោយៗទៀត ។
សេចក្ដីអធិប្បាយថា កាលពីអតីតប្រព្រឹត្តកន្លងទៅហើយមានពាណិជ្ជ ១០០ នាក់ នាំទំនិញទៅលក់ បើកភត្រាឆ្ពោះទៅកាន់នគរមួយ លុះភេត្រាបានដល់កណ្ដាលមហាសមុទ្រកាលណា ក៏កើតហេតុវិវាទឈ្លោះគ្នា ក្នុងវិធីគិតប្រាក់ចំណូលចំណាយ ម្លោះហើយពួកពាណិជ្ជក៏ពុំបានសេចក្ដីសុខរៀងខ្លួនឡើយ ខ្លះចូលចិត្តថា គួរនាំទំនិញបកត្រឡប់មកគេហដ្ឋានវិញខ្លះថាគួរនាំទំនិញទៅលក់ឲ្យ ងស់សិនទើបនឹងគិតគ្នាជាក្រោយទៀត ប្រកែកជជែកគ្នាទៅវិញទៅមក ទោសគឺខឹងក៏មានឡើងរាល់ខ្លួន អ្នកខ្លះស្ទុះទៅសម្រូតក្ដោងផ្ដាច់ខ្សែសាវ អ្នកខ្លះចែវភេត្រាទៅកាន់ខាងមុខ អ្នកខ្លះចែវចំពោះថយមកក្រោយ ភេត្រាទៅណាពុំរួច លុះព្រះអាទិត្យជិតអស្ដង្គត់វេលាណា ព្ធដ៏កាលនោះមានវាយោពាយុ១យ៉ាងធំ មកបក់ផាត់សំពៅនោះធ្លុះធ្លាយលិចទៅ ឯពួកពាណិជ្ជទាំង ១០០ នាក់ ក៏បានទៅជាចំណីរបស់ត្រីឆ្លាមថ្ករពិន្ទក្នុងមហាសមុទ្រជ្រៅ ។
សប្បុរសស្ដាប់រឿងនេះចុះ ឯសំពៅនោះមានឧបមាបីដូចជាព្រះពុទ្ធសាសនា ពួកពាណិជ្ជទាំង ១០០ នាក់ ដូចជាពុទ្ធសាសនិកជនរាល់គ្នា បញ្ជីដូចជាកិរិយាប្រតិបត្តិដល់ធម៌នឹងវិន័យ បើប្រសិនណាជាយើងគ្មានសេចក្ដីរាប់អានគ្នាពឹងគ្នា រកគន្លងពិតរបស់ពុទ្ធភាសិត ប្រព្រឹត្តតែគិតរកហេតុថ្កើងរឿងសាសនាព្រះសាក្យមុនីគោតមបរមគ្រូ នឹងវិនាសឆាប់ដូចជាភេត្រារបស់នាយពាណិជ្ជ ឯរូបអាត្មាយើងរកសេចក្ដីសុខបានមកពីបទណា ក្នុងឥធលោកនិងបរលោកនាយ យើងសោយទុក្ខវេទនាដូចពាណិជ្ជ ក្នុពោះសត្វត្រីក្នុងសមុទ្រ ។
ខ្ញុំពន្យល់អំពីរបៀបធ្វើព្រះពុទ្ធសាសនា ឲ្យចម្រើនឡើងពុំទាន់បរិបូណ៌អស់សេចក្ដីនៅឡើយ ប៉ុន្តែខ្ញុំសូមសមតិចាត់ថាជាចប់ចុះ តាមសម័យខ្ញុំមានពេលខ្លីពេកណាស់ ប៉ុន្តែមុនឈប់អធិប្បាយនេះ ខ្ញុំសូមធ្វើបណាម១ រំឭកដល់ព្រះករុណាស៊ីសុវត្ថិ៍បរមរាជានុកោដ្ឋ និងដល់គុណវិសេសរបស់ព្រះរាជបណ្ណាល័យជាបទឃ្លោងខាងក្រោមនេះ ។
អហំតាំងថា ខ្ញុំសូមបង្គំដោយហត្ថា ដល់ព្រះមហាករុណាក្សត្រ ខត្តិយាស៊ីសុវត្ថិ៍ ។ បរមរាជានុកោដ្ឋ ព្រះទ័យសោតល្អសែនថ្វាត់ ព្រះបញ្ញាថ្លាក្ដាត់ បានចាត់ចែងតែងសាសនា ។ បង្កើតបណ្ណាល័យ ជានិស្ស័យនៃបណ្ដា ពុទ្ធបរិសទ្យា នាំបញ្ញាញាណសម្ភារ ។ ព្រះរាជបណ្ណាល័យវិស័យក្រៃក្រពារនា ផ្សាយធម៌វិន័យា កើនលាភាជនទាំងឡាយ ។ ប្រៀបធៀបដូចព្រះច័ន្ទ្ររះចាក់ស្បាន់ស្រស់ក្បស់ក្បាយ កណ្ដាលស្រុកយើងអាយ កើតសប្បាយកាយមុហិមា ។ កំចាត់បំបាត់សោក ទាំងងងុយងោករោគអវិជ្ជា ចេះស្គាល់ដល់ធម្មា វិន័យត្រឹមត្រូវត្រង់ ។ សាសនាព្រះសម្ពុទ្ធ ចៅចោមម្កុដល្អកន្លង នឹងបានធំចម្បង ដូចបំណងអ្នករាល់គ្នា ដែលកបដួងទ័យា ជួយព្យាបាលបណ្ណាល័យ ។ ទិញសៀវភៅសូត្ររៀន ទុកទូន្មានប្រៀនដួងចៃ ឲ្យស្គាល់រាល់តម្លៃ វចនថ្លៃព្រះសាស្ដា ។ សព្វទុក្ខនឹងសព្វលោក ទាំងសព្វរោគដ៏ហានក្លា កុំបីពាល់កាយ ដល់មហាជនរាល់អង្គ ។ ទេវតាក្នុងលោកធាតុ សូមខ្មីឃ្មាតឆ្លៀតតម្រង់ ធ្វើសាសនាឲ្យត្រង់ ត្រូវគន្លងទំនងខ្នាត ។ ធ្វើចិត្តអស់សត្វលោក ពុំស្មោកគ្រោកខំឱហាត រៀនសូត្រសិល្ប៍សាស្ត្រ សង្វាតគិតការល្អហើយ ។

ប្រភព http://www.budinst.gov.kh/?q=node/201
0 ความคิดเห็น:
แสดงความคิดเห็น