របស់លោកយោក្ប៍ត្រ ម៉ៅ- ម៉ី
ក្រសួងមហាផ្ទៃ ភ្នំពេញ
រង្វាន់លេខពីរ
ក្រសួងមហាផ្ទៃ ភ្នំពេញ
រង្វាន់លេខពីរ
ល្បែងទាំងនេះ កើតមានជាយូរយារណាស់មកហើយ គឺល្បែងលេងពួន, លោតអន្ទាក់, លាក់កន្សែង, ចាប់កូនខ្លែង, ហ៊ឹង, ឬវាយកូនប៉ែង, លេងអង្គញ់, ចោលឈូង, នឹងទាញព្រ័ត្រ ។ល។
ល្បែងទាំងនេះ មានលេងរើសពេលខ្លះ មិនរើសពេលខ្លះ មានលេងបានតែក្មេងៗ ខ្លះ មានលេងសុទ្ធតែមនុស្សចាស់ៗ ខ្លះ ចែកចេញជាពីរចំណែកៈ
១- ល្បែងលេងពួន, ចាប់កូនខ្លែង, លោតអន្ទាក់, លាក់កន្សែង, កូនប៉ែង មានលេងច្រើនតែកូនក្មេង ឥតមានរើសពេលវេលាទេ ឲ្យតែយប់ខែភ្លឺចេះតែលេងបានទាំងអស់ វៀរលែងតែកូនប៉ែង ១ ចេញ ព្រោះល្បែង ១ នេះលេងបានតែពេលថ្ងៃ ហើយក្មេងដែលលេងនោះទៀត ច្រើនតែក្មេងឃ្លាលក្របី នាំគ្នាលេងនៅឱកាសឃ្វាលក្របី ។
២- ល្បែងចោលឈូង, អង្កញ់, ទាញព្រ័ត្រ, ច្រើនតែមនុស្សចាស់លេង ក្នុងឱកាសចូលឆ្នាំថ្មី កំណត់កាលដែលលេងនោះ ៣ យប់ ៣ ថ្ងៃចួនកាលលេងនៅក្នុងភូមិ ចួនកាលលេងក្នុងវត្តអារាម ។
ល្បែងទាំងនេះខ្ញុំសូមអធិប្បាយជូនតាមមាតិកាដូចខាងក្រោមនេះ
ក/ ល្បែងលេងពួន- (លេងនៅខែត្រព្រៃវែង) កាលខ្ញុំនៅជាកុមារតូចនៅឡើយ ខ្ញុំធ្លាប់លេងនឹងគេដែរ, នៅពេលយប់ខែភ្លឺទទួលទានបាយរួចហើយ ក្មេងប្រុសស្រីដើរបបួលគ្នាបាន ១០ នាក់ផ្ដើមគ្នាលេងពួន មានក្មេងម្នាក់នៅចាំទី ក្មេងឯទៀតទៅពួន ។ មុននឹងទៅពួនវាឈរដំកង់គ្នាជុំវិញ, មានក្មេងម្នាក់ឈរនៅចំកណ្ដាល ជាអ្នកចាត់ចែងរើសអ្នកចាំទី ក្មេងនោះយកដៃទៅចង្អុលដើមទ្រូង ក្មេងឯទៀតដែលនៅជុំវិញខ្លួននោះ ហើយថាជាពាក្យដូច្នេះ "ត្រាយត្រកត្រាយត្រេង ប៉ាក់ក្រអេងណាំនឿក ប៉ាក់កាឌឿកឌុយយ៉ា ប៉ាក់ក្រយាយោយឌិច" ពាក្យចុងបង្អស់ទៅត្រូវចាំក្មេងណា ក្មេងនោះត្រូវទៅពួន ។
វាថាដដែលៗ ទាល់តែគ្រប់គ្នា នៅសល់ក្មេងណា ក្មេងនោះត្រូវនៅចាំទី ។ ឯទីនោះ គឺវាគូសដីវង់មូលជុំវិញ សន្មតថាជាទីរបស់វាហើយក្មេងអ្នកចាំទី តាំងយកដៃបិទមុខ ដើម្បីសញ្ញាឲ្យក្មេងឯទៀតទៅពួន ។ លុះ ១ ស្របក់វាស្រែកថា "បើកគ្របបាយ" ក្មេងដែលពួនតាំងលាក់ខ្លួនសម្ងំស្ងាត់ជ្រៀប ពុំហ៊ានមាត់កឲ្យឮទេ ខំដើរលបៗ ទន្ទបទៅរកចូលទី កុំឲ្យក្មេងចាំទីឃើញ តែវាឃើញចាប់ញៀចស្លឹកត្រចៀក ម្ល៉ោះហើយក្មេងៗ មានសេចក្ដីភិតភ័យខ្លាំងណាស់ ។ ចំណែកក្មេងអ្នកចាំទី ក៏ប្រឹងគយគន់មើលគ្រប់ច្រកល្ហកផ្ទះ ក្រែងឃើញក្មេងដែលពួន នឹងអាលចាប់ញៀច បើចាប់ញៀចបានម្នាក់ៗ មានចិត្តត្រេកអរណាស់ ព្រោះសង្ឃឹមថា ពេលក្រោយនឹងបានទៅពួននឹងគេ បើញៀចមិនបានទេ ដល់ពេលពួនលើកក្រោយ គេក៏ឲ្យវានៅតែចាំទីរហូតដល់ទៅឈប់លេង ។
ល្បែងលេងពួន ចប់តែប៉ុណ្ណេះ
ខ/ ល្បែងលោតអន្ទាក់- ល្បែងនេះ កាលខ្ញុំនៅពីក្មេង ខ្ញុំធ្លាប់លេងនឹងគេដែរ, ដើមដំបូង ដើមដំបូងយកក្មេងពីរនាក់ឲ្យកាន់ដៃគ្នា អង្គុយចោងហោងបែរមុខរកគ្នា ក្មេងឯទៀតជាអ្នកលោតៗ ម្ដងអន្ទាក់នោះខ្ពស់បន្តិចចេះតែខ្ពស់ៗ ទៅ បើក្មេងណាលោតទៅទាក់នឹងដៃក្មេងដែលធ្វើអន្ទាក់នោះ ត្រូវឈប់លោតតទៅទៀត ក្មេងណាដែលអាចលោតបានខ្ពស់នោះ ត្រូវចេះតែលោតៗ ទៅ ។ ល្បែងនេះ ចេះតែឆ្លាស់គ្នាធ្វើអន្ទាក់ម្ដងម្នាក់ រហូតទៅទល់នឹងឈប់លេង ។ ល្បែងនេះសឲ្យឃើញថា ជាវិធីហាត់ចំរើនកំពស់ ។
ល្បែងលោតអន្ទាក់ ចប់តែប៉ុណ្ណេះ
គ/ ល្បែងលាក់កន្សែង- ល្បែងនេះ ខ្ញុំធ្លាប់លេងដែរ កាលនៅពីកុមារ- របៀបលេងមានច្រើនគ្នា នាំគ្នាអង្គុយដំកង់ជុំវិញ ក្មេងម្នាក់ជាអ្នកកាន់កន្សែងដើរលាក់ ។ ឯកន្សែងនោះ ចួនកាលយកក្រមាងូតទឹកឆ្មូលធ្វើជាដុំ ១ ហើយកាន់ដើរជុំវិញក្មេងដែលអង្គុយដំកង់នោះ ល្មមតែក្មេងទាំងនោះអង្គុយភ្លេចត្រចៀក យកកន្សែងទៅលាក់ពីក្រោយខ្នងហើយដើរមួយជុំទៅទៀត ក្មេងដែលគេលាក់កន្សែងពីក្រោយខ្នង បើដឹងខ្លួន ក៏យកដៃស្ទាបពីក្រោយខ្នងបើឃើញត្រូវរើសយកកន្សែង ដើរលាក់ម្ដង ។ បើអ្នកលាក់កន្សែងត្រឡប់មករើសយកកន្សែងបានពីក្រោយខ្នងក្មេងណា ត្រូវគក់នឹងល្មូរកន្សែងត្រង់កណ្ដាលខ្នងក្មេងនោះ ១ ក្ឌុកហើយកាន់ដើរលាក់ទៅទៀត ។
ល្បែងនេះ សឲ្យឃើញថាជាល្បែង ១ សម្រាប់ឲ្យមានស្មារតីប្រុងខ្លួនជានិច្ច កុំឲ្យគេលួចយករបស់អ្វីទៅលាក់ក្បែរខ្លួន បើទុកជាគេយកមកលាក់ ក៏ឲ្យដឹងថាគេលាក់ ។
ចប់ល្បែងលាក់កន្សែង តែប៉ុណ្ណេះ
ឃ/ ល្បែងចាប់កូនខ្លែង- ល្បែងនេះ គេលេងត្រាប់តាមសត្វខ្លែងដែលឆាបចាប់កូនមាន់, តែដែលហៅថាចាប់កូនខ្លែងទៅទិញ គឺជាពាក្យផ្ទុយគ្នានឹងចាប់កូនមាន់ ។
វិធីដែលនឹងលេង គឺក្មេងម្នាក់ដែលមានរូបមាឌធំមាំជាងគេ ធ្វើជាសត្វខ្លែង ។ ក្មេងម្នាក់ទៀតធំមាំជាងគេ ធ្វើជាមេមាន់ ហើយក្មេងឯទៀតធ្វើជាកូនមាន់ តោងចង្កោះខោតៗ គ្នាពីមេមាន់រហូតទៅក្រោយក្មេងដែលធ្វើជាខ្លែង តាំងរត់ផ្អៀងខ្លួនរេចុះរេឡើង ធ្វើជាអ្នកក្លាហានឆាបជុំវិញមេមាន់ ដើម្បីដណ្ដើមយកកូនមាន់ដែលតោងពីក្រោយ ឯមេមាន់ក៏ខំការពាររាដៃ ច្រានសត្វខ្លែងមិនឲ្យឆក់យកកូនបាន ។ ចួនកាលការពារឈ្នះ ចួនកាលការពារមិនឈ្នះ ខ្លែងដណ្ដើមយកកូនបានខ្លះទៅ ។
ល្បែងនេះ ជាវិធីហាត់ប្រាណឲ្យរហ័សរហួន ដើម្បីរក្សារបស់ទ្រព្យដែលគេបំរុងដណ្ដើមយក កុំឲ្យគេយកបាន ។
ចប់ល្បែងចាប់កូនខ្លែង តែប៉ុណ្ណេះ
ង/ ល្បែងកូនប៉ែង ឬ ហ៊ឹង- ល្បែងនេះ កាលខ្ញុំនៅពីក្មេងធ្លាប់បានលេងជាច្រើនដងណាស់ ព្រោះខ្ញុំបានទៅឃ្វាលក្របីនឹងគេដែរ ពួកក្មេងដែលលេងច្រើនតែក្មេងឃ្វាលក្របី ។ ឯទីកន្លែងដែលលេងៗ នៅវាលដែលឃ្វាលនោះ ។ ប្រដាប់សម្រាប់លេងហ៊ឹងនេះ គឺមានកូនប៉ែង ១ ប្រវែង ១ ចំអាម ហើយនឹងព្រនង់ ១ ប្រវែង ២ ហត្ថ ។ របៀបលេងត្រូវចែកពួកគ្នាជា ២ ពួកឲ្យស្មើភាគគ្នា ទីកន្លែងលេង ត្រូវជីកដីធ្វើជារន្ធសណ្ឋានទ្រវែង ទំហំប៉ុនព្រនង់នោះ ហើយយកកូនប៉ែងទៅដាក់ទទឹងរន្ធនោះ រួចយកព្រនង់ឆ្កើះឲ្យលឿនទៅមុខ អ្នកឆ្កើះនោះ លុះឆ្កើះរួចហើយត្រូវយកព្រនង់ដាក់ទទឹងរន្ធវិញ ឯក្មេងពួកម្ខាំងត្រូវឈរចាំចាប់ បើចាប់កូនប៉ែងបានត្រូវបោះទៅឲ្យត្រូវព្រនង់ដែលនៅលើរន្ធ បើបោះត្រូវៗឡើងមកឆ្កើះវិញ បើបោះមកមិនត្រូវ, អ្នកឆ្កើះដំបូង ត្រូវប៉ែងកូនប៉ែងទៅមុខទៀត ហើយយកដំបងមកគ្រវាសនៅរន្ធ បើកាលណាគេបោះកូនប៉ែងមក ត្រូវវាយផាត់ឲ្យត្រូវកូនប៉ែង ឲ្យឃ្លាតឆ្ងាយពីមាត់រន្ធចំនួនប្រវែង ១ ព្រនង់, បើឆ្ងាយជាងនេះ ត្រូវវាស់នឹងព្រនង់ហើយរាប់ បើបាន ១០ ហើយ ត្រូវឈប់ប៉ែងទៅទៀត, បើខ្វះត្រូវប៉ែងឲ្យទាល់តែបានគ្រប់ចំនួន ១០ លុះគ្រប់ ១០ ហើយ ត្រូវយកកូនប៉ែងមកត្រែះនឹងព្រនង់ រាប់ថាមួយ, ពីរ, បី, ..... បើកូនប៉ែងធ្លាក់ត្រឹមចំនួនណា ត្រូវឈប់ត្រែះត្រូវណោះ ហើយក៏យកដំបងវាយកូនប៉ែងនោះ ឲ្យឆ្ងាយទៅមុខ, ឯពួកក្មេងម្ខាងដែលចាញ់នោះចាំមើល បើឃើញកូនប៉ែងធ្លាក់ត្រឹមណា ត្រូវទៅរើសយកកូនប៉ែងនោះក្ដាប់ក្នុងដៃហើយរត់ស្រែកថា "ហ៊ឹង !" កុំឲ្យដាច់សំឡេង រត់សំដៅមករករន្ធ ដល់ហើយ យកកូនប៉ែងមកបោះដាក់នៅរន្ធ ។ បើដាច់សំឡេងនៅកន្លែងណា អ្នកម្ខាងដែលឈ្នះ ត្រូវវាយកូនប៉ែងបន្តពីកន្លែងនោះទៅទៀត ចាប់អ្នកចាញ់ឲ្យហ៊ឹងម្ដងទៀត ដរាបទាល់តែមិនដាច់សំឡេង, វាយកូនប៉ែងឲ្យគ្រប់នឹងត្រែះ បើបាន ១ ត្រូវហ៊ឹងតែ ១ បើបានពីរត្រូវហ៊ឹង ២ ដង, រួចហើយផ្លាស់គ្នាលេងម្ដងម្នាក់ រហូតទៅទល់នឹងឈប់លេង ។
ល្បែងនេះ គេលេងសំរាប់បំបាត់ងងុយដេក នៅពេលដែលឃ្វាលគោ ក្របី ព្រោះស្មារតីកូនក្មេង តែនៅស្ងៀម ច្រើនតែងងងុយដេក ម្ល៉ោះហើយនាំគ្នាលេងផង មើលគោ ក្របីផង ។
ចប់ល្បែងកូនប៉ែង ឬ ហ៊ឹងតែប៉ុណ្ណេះ
ល្បែងទាំងឡាយដែលបានពណ៌នាមកហើយនេះឯង ជាល្បែងសម្រាប់កូនក្មេងលេង ទាំងជាល្បែងមិនរើសពេល ។ តអំពីនេះ នឹងអធិប្បាយអំពីល្បែងសម្រាប់មនុស្សចាស់លេងតទៅទៀត ។
ល្បែងដែលមនុស្សចាស់លេងបាននោះ គឺល្បែងអង្កញ់ ចោលឈូង ទាញព្រ័ត្រ ល្បែងទាំង ៣ មុខនេះ ក្មេងក៏លេងបាន មនុស្សចាស់ក៏លេងបាន តែច្រើនលេងក្នុងថ្ងៃចូលឆ្នាំ ៣ យប់ ៣ ថ្ងៃ លេងទទួលទេវតាថ្មី, ចួនកាលលេងក្នុងភូមិ ចួនកាលលេងក្នុងវត្ត ។ ក្នុងល្បែងទាំង ៣ មុខនេះ សូមនិយាយតែល្បែងចោលឈូង នឹងទាញព្រ័ត្រ ដូចមានអធិប្បាយតទៅនេះ៖

ល្បែងចោលឈូង
ល្បែងនេះ មានលេងនៅខេត្តព្រៃវែង ខ្ញុំធ្លាប់លេងផ្ទាល់ខ្លួនខ្ញុំក្នុងឱកាសបុណ្យចូលឆ្នាំរាល់ ឆ្នាំ, ដែលហៅថា ឈូង គឺគេយកសំពត់ឬក្រមាបង្កមកមូរធ្វើជាដុំមូល រួចយកក្រមា ១ មករុំវេចចងពីក្រៅ ទុកបន្សល់ចុងជាយសម្រាប់យួរទៅមក ។ ល្បែងឈូងនេះ មានលេងជា ២ យ៉ាង ម្យ៉ាងហៅថា លេងឈូងចោល ម្យ៉ាងទៀតហៅថាលេងឈូងច្រៀង ។ ឯរបៀបលេងមានប្រុសម្ខាង ស្រីម្ខាងដូចគ្នា ប៉ុន្តែប្លែកគ្នាត្រង់របៀបលេង ដូចខាងក្រោមនេះ៖

លេងឈូងចោល
លេងឈូងចោលនេះ អ្នកត្រូវលេងសុទ្ធតែឈរ ប្រុសម្ខាងស្រីម្ខាងពួកខាងប្រុសបោះឈូងទៅឲ្យខាងស្រី បើខាងស្រីចាប់បានត្រូវចោលឈូងតម្រង់ទៅខាងប្រុស បើត្រូវត្រង់ខ្លួនប្រុសណា ពួកស្រីៗ នាំគ្នាទៅទាញអូសយកប្រុសនោះមកទុកក្នុងវង់របស់ខ្លួនឲ្យធ្វើជា ខ្ញុំបំរើហើយក៏បោះឈូងនោះទៅឲ្យខាងប្រុសវិញ បើខាងប្រុសចាប់បាន ត្រូវលោះយកគូរកនដែលនៅក្នុងវង់ស្រីមកវិញ ហើយបោះឈូងទៅឲ្យស្រី ចេះតែចោលគ្នាទៅវិញទៅមក ។ ល្បែងនេះ គេសន្មតថាឈ្នះ ដោយអាស្រ័យពួកខាងណាចោលឈូងទៅត្រូវច្រើនជា គឺបើស្រីចាប់បានចោលទៅប្រុស ត្រូវច្រើនជា គេឃើញប្រុសៗ មកនៅខាងវង់ស្រីជាច្រើន, បើខាងប្រុសឈ្នះគេឃើញមានស្រីជាច្រើនមកនៅក្នុងវង់ប្រុស ។ ឯអ្នកលេងល្បែងនេះ មានចិត្តរីករាយសប្បាយណាស់ ដោយពួកក្រមុំនឹងកំឡោះបានស្និទ្ធស្នាលនិយាយស្ដីជាមួយគ្នា ឥតកោតញញើតទេ ។
លេងឈូងច្រៀង
ពួកអ្នកលេងចែកជា ២ ពួកគឺពួកម្ខាងប្រុស ពួកម្ខាងស្រី ដូចលេងឈូងចោលដែរ ប៉ុន្តែបើចាប់ឈូងបានហើយ មិនចោលគ្នាទៅវិញទៅមកទេគឺបើខាងប្រុសចាប់បាន ត្រូវខាងស្រីរាយទំនុកច្រៀងផ្សេងៗ, បើខាងស្រីចាប់បានវិញ ត្រូវខាងប្រុសច្រៀង ល្បែងនេះសន្មតថា ឈ្នះចាញ់ដោយហេតុ ពួកខាងណាចាប់ឈូងបានច្រើនដងត្រូវឈ្នះ ខាងណាចាប់មិនបានត្រូវចាញ់គេ គេប្រើឲ្យច្រៀងច្រើនជាងគេ ។
ចប់ល្បែងចោលឈូង តែប៉ណ្ណេះ
ល្បែងទាញព្រ័ត្រ
នៅពេលថ្ងៃបែរពីត្រង់ ជាថ្ងៃទី ៣ នៃថ្ងៃចូលឆ្នាំ ពួកក្រមុំកំឡោះបបួលគ្នាលេងទាញព្រ័ត្រ នៅក្នុងទីវត្ត ។ របៀបលេងមានខ្សែពួរ ១ វែងប្រវែង ៥០ ម៉ែត្រ ធ្វើពីជក់ដូងទំហំប៉ុនកដៃ ដាក់លាសន្ធឹងនៅដី, ពួកប្រុសកំឡោះចំនួន ២០ នាក់កាន់កន្ទុយពួរម្ខាង ពួកស្រីក្រមុំចំនួន ២០ នាក់ដែរ កាន់កន្ទុយពួរម្ខាង ហើយក៏តាំងទាញប្រណាំងគ្នាខំប្រឹងទាញពេញទំហឹងទាំងសងខាង ។ ខាងប្រុសឃើញមូរជើងខោយកសំពត់ក្រម៉ាក្រវាត់គាត់នៅចង្កេះយ៉ាង មាំ, ខាងស្រីឃើញចងក្បិនក្រវ៉ាត់សំពត់ដូចគ្នា ។ ក្នុងពេលដែលទាញនោះ ឃើញបែកញើសហូរសស្រាក់តែរៀងខ្លួន ខាំមាត់ទំលាក់ខ្លួនបន្ទាបចុះសង្កត់លើខ្សែពួរ ។ ចំណែកអ្នកកាន់កន្ទុយពួរទាំងសងខាង ឃើញយកកន្ទុយរុំព័ទ្ធជុំវិញចង្កេះខ្លួន ហើយបន្ទាបជើងម្ខាង ជើងម្ខាងទៀតធាក់ដីជ្រែងខំប្រឹងមិនឲ្យខ្សែពួររបូតពីចង្កេះ ខ្លួន ។ ពួកអ្នកលេងនឹងពួកអ្នកឈរមើល ឮសូរស្រេកទ្រហឹងអឺងកង ខំប្រឹងទាញទៅយឺតៗ មើលទៅឃើញដូចជាក្អែបវារនៅផ្លូវ, ប្រហែល ១ ស្របក់ស្រាប់តែឮសូរហ៊ោក្រេវឡើង ចួនកាលឃើញខាងប្រុសទាញខ្សែអូសទាំងស្រីមកខាងទីរបស់ខ្លួន ចួនកាលឃើញខាងស្រីទាញអូសប្រុសៗ នាំមកខាងទីរបស់ខ្លួន, អ្នកឈរមើលទាំងប៉ុន្មានក៏សើចក្អាកក្អាយសប្បាយរាល់គ្នា ។
ល្បែងនេះ ចួនកាលខាងប្រុសទិចជាងខាងស្រី ដូចថាខាងប្រុស ១០ នាក់ខាងស្រី ១៥ នាក់ ព្រោះធម្មតាមនុស្សប្រុសច្រើនជាអ្នកកម្លាំងខ្លាំងឯមនុស្សស្រីមាន កម្លាំងខ្សោយ អាស្រ័យហេតុនេះហើយ បានជាដល់ពេលលេងទាញព្រ័ត្រម្ដងៗ ខាងស្រីច្រើនតវ៉ាឲ្យបានគ្នាច្រើនជាងខាងប្រុស ។ កាលលេងទៅចួនកាលខាងប្រុសឈ្នះ ចួនកាលខាងស្រីឈ្នះ ។
ចប់ល្បែងទាញព្រ័ត្រ តែប៉ុណ្ណេះ
ល្បែងទាំងប៉ុន្មានដែលខ្ញុំបានតែងមកនេះ ខ្ញុំបានដឹងតែល្បែងទាញព្រ័ត្រ ១ ទេ ដែលល្បែងមានជាប់ទាក់ទងនឹងរឿងព្រេង, ឯល្បែងក្រៅពីនេះ ខ្ញុំគ្រាន់តែធ្លាប់លេងធ្លាប់ឃើញអ្នកស្រុកលេងតៗ គ្នា មកជាយូរអង្វែងហើយ ។
ឯរឿងទាញព្រ័ត្រនោះ ខ្ញុំបានឮពីសំណាក់ព្រះតេជព្រះគុណព្រះសព ព្រះមហាវិមលធម្ម នាមថោង ចាងហ្វាងសាលាបាលីជាន់ខ្ពស់ កាលគង់ព្រះជន្មនៅឡើយ ។ លោកនិទានថា ល្បែងទាញព្រ័ត្រកើតមានឡើងជាដំបូង គឺមកពីពួកយក្ខនឹងពួកទេវតាប្រឡងប្រកួតកម្លាំងគ្នា ដូចមានក្នុងរឿងរាមាយណៈ (រាមកេរ្តិ៍) ។
ដំណាលថា មានថ្ងៃមួយ ពួកយក្សកើតសេចក្ដីច្រណែនឫស្សានឹងពួកទេវតា ថាពួកទេវតាគ្មានរិទ្ធិកំឡាំងខ្លាំងពូកែជាងពួកយើងជាយក្សទេ ប៉ុន្តែមានទីឋានខ្ពស់ជាងពួកយើង ដោយសារតែព្រះជាម្ចាស់ (ព្រះឥសូរ) ទ្រង់ប្រោសប្រាណរាប់អាន ប្រសិនបើពួកទេវតាចង់ល្បងពិសោធន៍ខាងកម្លាំងពលំវិញ មុខជានឹងចាញ់យើងឥឡូវហើយ ។ ពួកទេវតាបានឮក៏មានសេចក្ដីអៀនខ្មាសនឹងពួកយក្ស បានអួតតតបទៅនឹងពួកយក្សវិញថា យើងមិនខ្លាចទេ មានត្រឹមកម្លាំងយក្ស ប្រសិនបើចង់ប្រកួតកម្លាំងគ្នាយើងហ៊ានដែរ វៀរលែងតែប្រើវិធីយុទ្ធសង្គ្រាមចេញ សូមឲ្យប្រើវិធីអ្វីមួយ ចំពោះប្រកួតកម្លាំងនឹងកម្លាំង ។ កាលណោះ យក្សនឹងទេវតាបានសុខចិត្តមូលមាត់ព្រមគ្នាថា ត្រូវយកពិធីទាញព្រ័ត្រភ្នាល់កម្លាំងគ្នាបើខាងយក្ខទាញឈ្នះទេវតា យក្សត្រូវបានឋានទិខ្ពង់ខ្ពស់ជាង ទោះចូលទៅគាល់ព្រះឥសូរក្ដី ឬទៅកាន់ទីប្រជុំឯណានិមួយក្ដី ត្រូវយក្សមានសិទ្ធិអង្គុយលើអាសនៈខ្ពស់ជាងទេវតាដរាប ហើយក៏ព្រមព្រៀងគ្នាថានឹងយកវិធីទាញព្រ័ត្រជាវិធីប្រកួតកម្លាំង គ្នា ហើយក៏ជំនុំគ្នាយកនាគ ១ មកធ្វើជាព្រ័ត្រទាញក្នុងវេលាថ្ងៃស្អែកមុខនេះ ។ មុនពេលទាញព្រ័ត្រនេះ ខាងពួកទេវតានាំគ្នាដើរស្រចុះស្រឡើងនៅមុខព្រះលានព្រះឥសូរ ទទួលពេលនោះព្រះពាលីក៏ចូលទៅគាល់ព្រះឥសូរដែរ ស្ដេចពាលីបានឃើញហេតុដូច្នោះ ក៏ត្រាស់សួរទៅទេវតាថា ចុះមានហេតុភេទដូចម្ដេច បានជានាំគ្នាដើរស្រចុះស្រឡើង ។ ទេវតាបានទូលតាមដំណើរសព្វគ្រប់ដល់ស្ដេចក្រុងពាលីៗ ក៏មានបន្ទូលធានាអះអាងថា នឹងជួយដោះទុកដល់ពពួកទេវតា ប៉ុន្តែឲ្យពួកទេវតាធ្វើតាមបង្គាប់នៅពេលដែលទាញព្រ័ត្រនោះ គឺត្រូវឲ្យពួកទេវតាទាញខាងក្បាលនាគឲ្យពួកយក្សទាញខាងកន្ទុយ លុះដល់ពេលនឹងទាញឲ្យឈរតម្រៀបគ្នា ពីក្បាលនាគទៅទល់នឹងពោះនាគនៅពេលកំពុងទាញ ឲ្យទេវតា១ អង្គយកម្រាមដៃចុចត្រង់ផ្ចិតនាគ តែកាលណាចុចទៅ នាគមុខជាវាររសើបហើយវានឹងខំប្រឹងវាត់កន្ទូយឲ្យផុតរបូតអំពីដៃ យក្ស ផ្សំនឹងកម្លាំងទេវតាផង កម្លាំងនាគផង មុខជានឹងឈ្នះយក្សពុំខាន ។ ពួកទេវតាកាលបើបានស្ដាប់ស្ដេចក្រុងពាលីពន្យល់កលកិច្ចដូច្នោះ ក៏មានចិត្តរីករាយសោមនស្សណាស់ ។ លុះដល់ពេលទាញព្រ័ត្រពួកទេវតាក៏សូមទាញក្បាលនាគ ពួកយក្សក៏យល់ព្រមដល់ប្រកួតទាញនោះ ពួកទេវតាក៏មានជ័យជំនះឈ្នះពួកយក្សប្រាកដក្នុងពេលនោះមែន ។ ហេតុនេះហើយបានជាមានទំនៀមទម្លាប់ជាប់រហូតមកដល់សព្វថ្ងៃនេះ គ្រប់តែស្រុក តែកាលណាចង់ភ្នាល់កម្លាំងគ្នា គេតែងតែលេងល្បែងទាញព្រ័ត្រនេះ ។ ព្រោះហេតុនេះ បានជាគេឃើញរូបចម្លាក់នៅជញ្ជាំងប្រាសាទនគរវត្ត មានរូបនាគ១វែងលលៃ ខាងក្បាលឃើញសុទ្ធតែពួកទេវតា ខាងកន្ទុយឃើញសុទ្ធតែពួកយក្សទាញប្រជែងគ្នាមានទំនងដូចជារបៀប យើងទាញព្រ័ត្រដូច្នោះ ប៉ុន្តែខុសគ្នាតែត្រង់ព្រ័ត្រ យើងសព្វថ្ងៃនេះប្រើខ្សែពួរជំនួសព្រ័ត្រ ។ ឯខ្សែពួរនោះធ្វើពីជក់ដូង ឬ ពីផ្ដៅ ប្រើជាព្រ័ត្រសម្រាប់ទាញ ។
ចប់រឿងព្រេងទាញព្រ័ត្រ តែប៉ុណ្ណេះ។

ម៉ៅ- ម៊ី យោក្បាត់ ក្រសួងមហាផ្ទៃ ភ្នំពេញ
ប្រភព http://www.budinst.gov.kh/?q=node/269
0 ความคิดเห็น:
แสดงความคิดเห็น