ឧកញ៉ាទេពពិទូរ ក្រសេម គន្ថបណ្ឌិត រៀបរៀង
មហោរីវង់តូច
បែបជាន់ដើម
ភ្លេង ១ វង់ដែលហៅថា "មហោរី" ជាភ្លេងខ្មែរ ១ យ៉ាងដែលមានមកអំពីបុរាណកាល ដោយខ្មែរបានផ្ដើមបង្កើតឡើងដោយគំនិតខ្លួនឯងជាដំបូង ក្នុងវេលាដែលខ្មែរចុះមកនៅក្នុងប្រទេសកម្ពុជានេះហើយ មិនមែនជារបស់បានបែបមកពីប្រទេសឥណ្ឌៀទាំងស្រុង ឬបានបែបមកអំពីប្រទេសឯណានិមួយក៏ទេ គឺកើតឡើង ដោយខ្មែរប្រឌិតផ្សំឡើង ខនេះសូម្បីសម្ដេចក្រុមព្រះយ៉ាដាំរុងរាជានុភាព អ្នកតែងប្រវត្តិភ្លេងផ្សេង ៗ របស់សៀមក៏ថា ភ្លេងមហោរីជារបស់ខ្មែរ ហើយសៀមផ្ទេយកបែបអំពីខ្មែរទៅលេង ១ ជាន់ទៀត ។ ខនេះបើនឹងស្រាវជ្រាវរកទៅគង់ឃើញពិតដូច្នេះ ព្រោះនានាប្រទេសទាំងអស់វៀរលែងតែប្រទេសសៀម ១ ចេញ រមែងមិនមានភ្លេងបែបនេះឡើយ ។
ក៏ភ្លេងមហោរីនេះក្នុងជាន់ដើមខ្មែរលេងក្នុង ១ វង់ មានគ្នាប្រមាណ ៤-៥ នាក់ប៉ុណ្ណោះ គឺៈ
១- អ្នកច្រៀងនាំបទនឹងគោះឆឹងដោយខ្លួនឯង
២- អ្នកកូតទ្រខ្សែ ៣ (គឺទ្រខ្មែរ)
៣- អ្នកត្រេះចាប៉ី
៤- អ្នកផ្លុំខ្លុយ
៥- អ្នកដំស្គរធោន
ក្នុងសម័យជាន់ដើម អ្នកលេងភ្លេងមហោរីនឹងភ្លេងមហោរីមានតែប៉ុណ្ណេះ អ្នកស្រុកនាំគ្នាលេងអស់កាលជាអង្វែង ។
សម័យក្រោយ ៗ មក មានអ្នកគិតបន្ថែមគ្រឿងមហោរីឡើងទៀត ដោយលំដាប់មកលុះមកដល់សម័យនេះ ភ្លេងមហោរីទើបមានគ្រឿងច្រើន ហើយជា ២ យ៉ាង ហៅថា មហោរីគ្រឿងពិណពាទ្យ ១ យ៉ាង មហោរីគ្រឿងខ្សែ ១ យ៉ាង ដូចមានអធិប្បាយតទៅនេះ

ប្រវត្តិមហោរីគ្រឿងពិណពាទ្យ ឬមហោរីគ្រឿងធំ (វង់ធំ)
ក្នុងសម័យជាន់ដើមឯណោះ ការលេងភ្លេងនហោរីច្រើនមានតែពួកប្រុស ៗ លេង, លុះសម័យតមក ទើបប្រុសខ្លះ ស្រីខ្លះ លេងរួមវង់ជាមួយគ្នា ដោយយកស្រីជាអ្នកច្រៀងនាំបទ ព្រោះស្រីច្រើនមានសំឡេងពីរោះផ្អែមល្ហែមជាទីត្រូវចិត្តរបស់អ្នក ស្ដាប់ទូទៅ ។ សម័យក្រោយនោះមកទៀត ប្រមាណតាំងពីសម័យក្រុងលង្វែកជាដើម ទើបកើតមានក្រុមមហោរីស្រីសុទ្ធ (គ្មានប្រុសលាយ) ១ បែបបទៀត ដោយមានពួកអ្នកធំដែលមានធនធាន នឹងមានបរិវារច្រើនផ្ដើមបង្ហាត់ពួកស្រីឲ្យលេងឡើង ដើម្បីប្រគំបំរើខ្លួន ។
រាប់តាំងពីមានពួកស្រីលេងមហោរីឡើងហើយ ប្រហែលជាមានមនុស្សនិយមច្រើន ទើបជាហេតុឲ្យមានអ្នកគិតប្រែកែបន្ថែមគ្រឿងមហោរីច្រើនឡើងដោយ លំដាប់មក តាមដែលប្រាកដក្នុងវេលានេះមានដល់ទៅ ១២ យ៉ាង គឺៈ
១- ទ្រ ខ្សែ ៣
២- តៈ ខេ
៣- ខ្លុយ
៤- រនាតឯក មាស
៥- រនាតឯក
៦- រនាតធុង គឺ រនាតសំឡេងធំ
៧- រនាតតូច គឺ រនាតសំឡេងតូច
៨- គងវង់ធំ
៩- គងវង់តូច
១០- ស្គរធោន
១១- រមនា
១២- ឈឹង (គោះចង្វាក់) ។
មហោរីពិណពាទ្យនេះ ច្រើនមានតែប្រុសលេង ឬក៏មានស្រីលាយផង ១ នាក់ ២ នាក់ប៉ុណ្ណោះ នៅមានលេងដរាបដល់សព្វថ្ងៃនេះ ។
មហោរីគ្រឿងខ្មែរក្នុងសម័យជាន់ដើមឯណោះ ការលេងភ្លេងនហោរីច្រើនមានតែពួកប្រុស ៗ លេង, លុះសម័យតមក ទើបប្រុសខ្លះ ស្រីខ្លះ លេងរួមវង់ជាមួយគ្នា ដោយយកស្រីជាអ្នកច្រៀងនាំបទ ព្រោះស្រីច្រើនមានសំឡេងពីរោះផ្អែមល្ហែមជាទីត្រូវចិត្តរបស់អ្នក ស្ដាប់ទូទៅ ។ សម័យក្រោយនោះមកទៀត ប្រមាណតាំងពីសម័យក្រុងលង្វែកជាដើម ទើបកើតមានក្រុមមហោរីស្រីសុទ្ធ (គ្មានប្រុសលាយ) ១ បែបបទៀត ដោយមានពួកអ្នកធំដែលមានធនធាន នឹងមានបរិវារច្រើនផ្ដើមបង្ហាត់ពួកស្រីឲ្យលេងឡើង ដើម្បីប្រគំបំរើខ្លួន ។
រាប់តាំងពីមានពួកស្រីលេងមហោរីឡើងហើយ ប្រហែលជាមានមនុស្សនិយមច្រើន ទើបជាហេតុឲ្យមានអ្នកគិតប្រែកែបន្ថែមគ្រឿងមហោរីច្រើនឡើងដោយ លំដាប់មក តាមដែលប្រាកដក្នុងវេលានេះមានដល់ទៅ ១២ យ៉ាង គឺៈ
១- ទ្រ ខ្សែ ៣
២- តៈ ខេ
៣- ខ្លុយ
៤- រនាតឯក មាស
៥- រនាតឯក
៦- រនាតធុង គឺ រនាតសំឡេងធំ
៧- រនាតតូច គឺ រនាតសំឡេងតូច
៨- គងវង់ធំ
៩- គងវង់តូច
១០- ស្គរធោន
១១- រមនា
១២- ឈឹង (គោះចង្វាក់) ។
មហោរីពិណពាទ្យនេះ ច្រើនមានតែប្រុសលេង ឬក៏មានស្រីលាយផង ១ នាក់ ២ នាក់ប៉ុណ្ណោះ នៅមានលេងដរាបដល់សព្វថ្ងៃនេះ ។
(ខ្លះហៅភ្លេងខ្មែរ)
ការដែលមានឈ្មោះថា "មហោរីគ្រឿងខ្សែ" ព្រោះភ្លេងនេះប្រើគ្រឿងខ្សែច្រើនជាងភ្លេងដទៃ ទាំងសំឡេងសោតក៏ពីរោះរងំរងាន់ណាស់ ហើយសំឡេងស្រាលជាងមហោរីគ្រឿងធំ ឬមហោរីពិណពាទ្យ, សម័យនេះ មហោរីគ្រឿងធំពុំសូវមានលេងណាស់ទេ ច្រើនលេងតែមហោរីគ្រឿងខ្សែ ៗ នេះហើយជាគ្រឿងលេងរបស់ពួកស្ត្រី ទើបមានឈ្មោះថា "ក្រុមមហោរីស្ត្រី" មហោរីគ្រឿងខ្សែនេះ វង់ធំ មានគ្រឿងភ្លេង ១២ យ៉ាងដែរៈ
១- ទ្រខ្សែ ៣ គ្រឿងកូត
២- ទ្រអ៊ូ គ្រឿងកូត
៣- ទ្រឆែ គ្រឿងកូត
៤- ចាប៉ី គ្រឿងត្រេះ
៥- តៈខេ គ្រឿងត្រេះ
៦- ខ្លុយ គ្រឿងផ្លុំ
៧- រនាតឯក គ្រឿងវាយ
៨- រនាតធុង គ្រឿងវាយ
៩- គងធំ គ្រឿងវាយ
១០- ស្គរធោន គ្រឿងទះ
១១- រមនា គ្រឿងទះ
១២- ឈឹង គ្រឿងគោះចង្វាក់
រួមគ្រឿងភ្លេងជា ១២ តែមកក្នុងសម័យនេះ អ្នកខ្លះគេថែម អាគរដេយ៉ុង គ្រឿងភ្លេងបារាំង ១ មកទៀត ហើយបន្ថយទ្រខ្សែ ៣ ចេញក៏មាន ។
ប្រភព http://www.budinst.gov.kh/?q=node/254
0 ความคิดเห็น:
แสดงความคิดเห็น