អាចារ្យ គី-គឹមស៊ីវ ប្រែនឹងរៀបរៀង
យាវតា ចន្ទិមសុរិយាតិ ឥទំ សត្ថា ជេតវនេ វិហរន្តោ ឧក្កណ្ឋិតភិក្ខុ អារព្ភ កថេសិ ។
សត្ថា រីអង្គសម្ដេចព្រះបរមសាស្តាចរិយាវង្ស កាលស្ដេចទ្រង់សម្រេចសម្រាន្តព្រះឥរិយាបថ កំណត់នៅក្នុងព្រះវិហារជេតពនសុគន្ធកុដីស្រីមហាវិហារ អារព្ភ ទ្រង់ព្រះប្រារព្ធភិក្ខុអ្នកអផ្សុកមួយរូបឲ្យជាហេតុ កាថេសិ ទើបទ្រង់សំដែងជាតកនេះដោយគាថាចា យាវតា ចន្ទិមសុរិយាតិ ដូច្នេះជាដើម ។
កិរ ដូចបានឮមកថាមានភិក្ខុ ១ រូបត្រាច់ទៅបណ្ឌិបាតក្នុងក្រុងសាវត្ថី បានឃើញស្រ្តីមានកាយប្រដាប់ដោយគ្រឿងអលង្ការ ក៏កើតសេចក្ដីបដិព័ទ្ធក្នុងស្រ្តីនោះ ហើយមានសេចក្ដីអផ្សុកប្រាថ្នានឹងសឹកចេញជាឃរាវាស ភិក្ខុទាំងឡាយដឹងរឿងនោះ ទើបនាំភិក្ខុនោះទៅគាល់សម្ដេចព្រោះលោកនាថហើយក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុនេះជាអ្នកមានសេចក្ដីអផ្សុក ។
សម្ដេចព្រះបរមសាស្តាមានព្រះពុទ្ធតម្រាស់សួរថា ម្នាលភិក្ខុ បានឮថា អ្នកមានសេចក្ដីអផ្សុកពិតមែនឬ ។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គអផ្សុកពិតមែន ទើបមានព្រះពុទ្ធតម្រាស់ថា ម្នាលភិក្ខុ បើអ្នកសឹកចេញទោជាឃរាវាស អ្នកនឹងអាចញ៉ាំងសេចក្ដីប្រាថ្នាឲ្យពេញបានដែរឬ ? ធម្មតាតណ្ហាគឺសេចក្ដីប្រាថ្នាក្នុងកាមគុណទាំង ៥ នេះជារបស់ដែលបុគ្គលណាមួយមិនគប្បីឲ្យពេញបាន ប្រៀបដូចមហាសមុទ្រដ៏ធំទូលាយមិនងាយនឹងឲ្យពេញដោយវារីដែលហូរមក អំពីមហានទីទាំង ៥ ដូច្នោះ សូម្បីបុរាណបណ្ឌិតទាំងឡាយ ដែលបានសោយសិរិរាជសម្បត្តិជាបរមចក្រពត្រាធិរាជមានអំណាចផ្សាយទៅ ក្នុងទ្វីបធំទាំង ៤ មានទ្វីបតូច ២ ពាន់ជាបរិវារ នឹងបានសោយទិព្វស្រឹង្គារក្នុងជាន់ចាតុម្មហារាជិកា ទាំងបានសោយទិព្វសម្បត្តិក្នុងតាវត្តឹង្សទេវលោកឋឹតនៅក្នុងវិមាន សម្ដេចសក្កទេវរាជអស់កាលយូរ រហូតសម្ដេចមឃវាកន្លងទៅដល់ ៣៦ ព្រះអង្គ ក៏នៅតែមិនញ៉ាំងកាមតណ្ហាគឺសេចក្ដីប្រាថ្នាក្នុងកាមគុណទាំង ៥ ឲ្យបរិបូណ៌ពេញទីបាន ម្នាលភិក្ខុអ្នកអាចនឹងធ្វើកាមតណ្ហាឲ្យបរិបូណ៌ពេញទីបានដែរឬ? កាលមានព្រះពុទ្ធតម្រាស់ដូច្នេះហើយ ទើបទ្រង់នាំរឿងក្នុងអតីតកាលមកត្រាស់ទេសនាដូចតទៅនេះ ។
អតីតេ បឋមកប្ប មហាសត្តោ នាម រាជា អហោសិ ។
ក្នុងកាលបឋមកប្បកន្លងទៅហើយ មានព្រះរាជាមហាសម្មិតវង្ស ១ ព្រះអង្គ ព្រះរាជឱរសរបស់ព្រះអង្គនោះ បានជាក្សត្រទ្រង់ព្រះនាមថា ព្រះចៅរោជរាជ ព្រះរាជឱរសព្រះចៅរោជរាជនោះ បានជាក្សត្រទ្រង់ព្រះនាមព្រះចៅវររោជរាជ ព្រះរាជឱរសព្រះចៅវររោជរាជនោះបានជាក្សត្រទ្រង់នាមថា ព្រះចៅកល្យាណបតី ព្រះរាជឱរសព្រះចៅកល្យាណបតីនោះបានជាក្សត្រទ្រង់ព្រះនាមថា ជាព្រះចៅឧបោសថរាជ ព្រះរាជឱរសព្រះចៅឧបោសថរាជនោះបានជាក្សត្រទ្រង់ព្រះនាមថា ព្រះចៅវរឧបោសថរាជ ព្រះរាជឱរសព្រះចៅវរឧបោសថរាជនោះ បានជាក្សត្រយ៍ទ្រង់ព្រះនាមថាព្រះចៅមន្ធាតុរាជ ព្រះចៅមន្ធាតុរាជនោះប្រកបដោយរាជរិទ្ធសក្តាតេជៈបរិបូណ៌ដោយរ័តន៍ ពិសេស ៧ ប្រការ ជាបរមចក្រពត្រាជិរាជ មានបុញ្ញានុភាពអស្ចារ្យក្នុងកាលដែលព្រះអង្គទ្រង់បត់ព្រះហស្តខាង ឆ្វេង សណ្ដូកព្រះហស្តខាងស្ដាំ ភ្លៀងកែវ ៧ ប្រការក៏បង្អុរចុះមកប្រមាណត្រឹមជានុមណ្ឌល ដូចជាភ្លៀងបង្អុរធ្លាក់ចុះមកអំពីអាកាស ព្រះចៅមន្ធាតុរាជជាមនុស្សអស្ចារ្យយ៉ាងនេះ កាលព្រះអង្គទ្រង់វ័យនៅជាកុមារប្រកបដោយការលេង កំណត់កាលដ៏យូរបាន ៨ ម៉ឺន ៤ ពាន់ឆ្នាំ កាលបើសោយសិរិរាជសម្បត្តិជាបរមចក្រពត្រាធិរាជ កំណត់កាលបាន ៨ ម៉ឺន ៤ ពាន់ឆ្នាំ ព្រះជន្មាយុរបស់ព្រះចៅមន្ធាតុរាជនោះមានកំណត់បាន ១ អសង្ខេយ្យ ។
លុះតមកមានមួយថ្ងៃព្រះចៅមន្ធាតុបរមចក្រពត្រាធិរាជនោះ មិនអាចនឹងញ៉ាំងកាមតណ្ហាឲ្យល្មមព្រះទ័យបាន ទើបទ្រង់សំដែងអាការដែលព្រះអង្គទ្រង់អផ្សុក គឺមិនត្រេកអរក្នុងរាជសម្បត្តិ ។ ពួកអាមាត្យរាជបរិស័ទ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គជាសម្មិតទេវរាជ អាការដែលព្រះអង្គទ្រង់អផ្សុកនោះ បណ្ដាលមកអំពីហេតុអ្វី? នែ ! អាមាត្យទាំងឡាយ យើងឃើញកំឡាំងបុណ្យរបស់យើងមានច្រើន សិរីរាជសម្បត្តិប៉ុណ្ណេះមិនល្មមដល់សេចក្ដីត្រេកអររបស់យើងទេ សិរិរាជសម្បត្តិក្នុងឋានណាហ្ន៎ ទើបជាទីរីករាយជាងនេះ? បពិត្រព្រះអង្គជាសម្មតិទេវរាជ ទេវលោក ទើបជាទីរម្មណីយ-ដ្ឋាន សម្រាន្តព្រះទ័យជាងមនុស្សលោកនេះ ។ ព្រះចៅមន្ធាតុបរមចក្រពិត្ត បានទ្រង់ព្រះសណ្ដាប់ដូច្នោះហើយ ក៏ទ្រង់ធ្វើចក្រកែវឲ្យនាំទៅក្នុងខាងមុខ ហើយស្ដេចយាត្រាព្រមដោយរាជបរិស័ទតាមចក្រកែវនោះឡើងទៅកាន់អាកាស វិថី ។
ចំណែកស្ដេចចាតុម្មហារាជិកាទាំង ៤ ឃើញព្រះចៅមន្ធាតុបរមចក្រពត្តិ ស្ដេចមកក៏កាន់ទិព្វមាលាមានក្លិនក្រអូបឈ្ងុយឈ្ងប់ នាំពួកទេពនិករទាំងឡាយជាបរិវារមកធ្វើបច្ចុគមនាការ នាពាក់កណ្ដាលមាគ៌ា អញ្ជើញស្ដេចឡើងទៅប្រថាប់ក្នុងជាន់ចាតុម្មហារាជិកា ហើយក៏បង្វែរសិរីសម្បត្តិក្នុងជាន់ចាតុម្មហារាជិកាថ្វាយព្រះចៅ មន្ធាតុបរមចក្រពត្តិ សូម្បីបានសោយទិព្វសម្បត្តិក្នុងជាន់ចាតុម្ម-ហារាជិកា ព្រមដោយរាជបរិស័ទនឹងទេវបរិស័ទអស់កាលយូរ ក៏នៅមិនអាចនឹងធ្វើសេចក្ដីប្រាថ្នាឲ្យពេញបាន ទើបសំដែងអាការដែលព្រះអង្គអផ្សុកទ្រង់មិនបានត្រេកអរក្នុង ទេវសម្បត្តិក្នុងជាន់ចាតុម្មហារាជិកានោះទៀត ។ សម្ដេចចាតុម្មហារាជិកាទាំង ៤ ក៏ក្រាបទូលបង្គំទូលសួរថា បពិត្រមហារាជព្រះអង្គអផ្សុកដោយហេតុអ្វី? ព្រះចៅមន្ធាតុបរមចក្រពត្តិត្រាស់ថា សិរីសម្បត្តិត្រឹមប៉ុណ្ណេះនៅមិនជាទីត្រេកអរល្មមដល់សេចក្ដី ប្រាថ្នារបស់យើងទេ ហើយត្រាស់សួរថា សិរីសម្បត្តិក្នុងទីណាហ្ន៎ ទើបជាទីត្រេកអរវិសេសជាងនេះទៀត ? សម្ដេចចាតុម្មហារាជិកាទាំង ៤ ក្រាបបង្គំទូលថា បពិត្រមហារាជ ខ្ញុំព្រះអង្គទាំងឡាយនេះជាអ្នកទទួលធ្វើការក្រោមបង្គាប់ស្ដេចនៃ ទេវតាទេ ទីដែលរម្មណីយដ្ឋានជាងនោះមានតែតាវត្តឹង្សទេវលោកឯណោះ ទើបជាទីរីករាយទៅដោយកាមារម្មណ៍ដ៏ឧត្តមជាងជាន់ចាតុម្មហារាជិការ នេះ ។ កាលព្រះចៅមន្ធាតុបរមចក្រពត្តិ បានទ្រង់ព្រះសណ្ដាប់ដូច្នោះហើយ ទើបទ្រង់ធ្វើចក្កកែវឲ្យនាំទៅក្នុងខាងមុខ ព្រះអង្គព្រមដោយរាជបរិស័ទ ក៏ស្ដេចបែរព្រះភក្រ្តចំពោះទៅតាវត្តឹង្សទេវលោក ។
លំដាប់នោះសម្ដេចសក្កទេវរាជ ទតព្រះនេត្រឃើញព្រះចៅមន្ធាតុបរមចក្រពត្តិស្ដេចមក ទើបទ្រង់កាន់ទិព្វមាលាសុគន្ធជាតិ មានអមរទេវតាចោមរោមជាបរិវារ ស្ដេចចេញទៅធ្វើបច្ចុគមនាការទទួលចាប់ព្រះហស្ថព្រះចៅ មន្ធាតុបរមចក្រពត្តិហើយត្រាស់ថា សូមអញ្ជើញស្ដេចយាងមកខាងណេះ លុះព្រះចៅមន្ធាតុរាជស្ដេចទៅដល់សំណាក់ស្ដេចមឃវាហើយ ពួករតនបរិវាយកពលកែវក៏នាំចក្កកែវព្រមទាំងរាជបរិស័ទត្រឡប់ចុះមក កាន់មនុស្សលោកវិញ ចំណែកសម្ដេចមឃវាទេវរាជនោះ លុះនាំព្រះចៅមន្ធាតុបរមចក្រពត្តិមកដល់តាវត្តឹង្សទេវភពហើយ ក៏បែងទិព្វសម្បត្តិថ្វាយព្រះចៅមន្ធាតុបរមចក្រពត្តិនោះពាក់កណ្ដាល ហើយឲ្យប្រថាប់នៅក្នុងតាវត្តឹង្សទេវនគរ ។
ចាប់ដើមអំពីនោះមក ព្រះរាជាទាំងពីរព្រះអង្គគឺ ព្រះចៅមន្ធាតុបរមចក្រពត្តិ នឹងសម្ដេចកោសីយសក្កទេវរាជក៏សោយទិព្វសម្បត្តិរជ្ជសុខស្មើគ្នា ក្នុងតាវត្តឹង្សទេវភពនោះកំណត់កាលបាន ៣ កោដិ ៦០សែនឆ្នាំ លុះសម្ដេចកោសីយសក្កទេវរាជអង្គនោះព្រះជន្មាយុចុតិទៅ សម្ដេចសក្កទេវរាជអង្គថ្មីមកឧប្បត្តិជំនួសឡើងទៀត ហើយសោយរជ្ជសុខពាក់កណ្ដាលដូចអង្គមុន កាលបើអស់អាយុខ័យហើយចុតិទៅ សក្កទេវរាជដែលឧប្បត្ដិឡើងនឹងចុតិទៅវិញដោយទំនងនេះ រាប់បាន ៣៦ ព្រះអង្គចំណែកព្រះចៅមន្ធាតុបរមចក្រពត្តិនោះ មានព្រះសរីរកាយជាមនុស្សបានសោយទិព្វសុទ្ធាភោជន៍ដ៏បរិសុទ្ធទើប មិនចុតិចាកទេវស្ថាន ។
លុះដល់សម្ដេចសក្កទេវរាជអង្គទី ៣៧ ឧប្បត្តិឡើងក្នុងតាវត្តឹង្សទេវភពទៀត ក៏បានសោយទិព្វសម្បត្តិរជ្ជសុខពាក់កណ្ដាលដូចអង្គមុនៗ ឯព្រះចៅមន្ធាតុបរមចក្រពត្តិមានសេចក្ដីប្រាថ្នាក្នុងបញ្ជពិធកាមគុណ មិនមានទីបំផុត ក៏កើតសេចក្ដីខ្វល់ខ្វាយចិត្តមិនគាប់ព្រះទ័យក្នុងរជ្ជសុខត្រឹម ប៉ុណ្ណេះ ទើបទ្រង់ព្រះតម្រិះថាប្រយោជន៍អ្វីដែលមកសោយទិព្វសម្បត្តិតែ ត្រឹមពាក់កណ្ដាលប៉ុណ្ណេះ យើងនឹងផ្ដាច់ព្រះជន្មជីពសម្ដេចមឃវាអង្គថ្មីនេះចេញ ហើយនឹងអាចសោយទិព្វសម្បត្តិក្នុងជាន់តាវត្តឹង្សនេះឲ្យជាបរមសុខ តែម្នាក់ឯង តែទ្រង់មិនអាចនឹងផ្ដាច់ព្រះជន្មជីពស្ដេចមឃវានោះបានឡើយ កាលមិនបានសម្រេចព្រះរាជបំណងដូចទ្រង់ព្រះតម្រិះទុក ក៏កើតទុក្ខទោមនស្សតូចព្រះទ័យគ្រប់ទិវារាត្រី ។
ធម្មតាកាមគុណ គឺសេចក្ដីប្រាថ្នាក្នុងកាមគុណនេះជាមូលនៃសេចក្ដីវិបត្តិ ព្រោះហេតុនោះ អាយុសង្ខាររបស់ព្រះចៅមន្ធាតុបរមចក្រពត្តិក៏ត្រូវវិនាសទៅ ខណៈនោះជរាក៏ចូលមកបៀតបៀនព្រះសរីរកាយឲ្យគ្រាំគ្រាទ្រុឌទ្រោមទៅ តែធម្មតាសរីរាវយវៈមនុស្សជាតទាំងឡាយ មិនដែលបែកធ្លាយក្នុងទេវលោកនោះឡើយ ព្រោះហេតុដូច្នោះ ព្រះចៅមន្ធាតុបរមចក្រពត្តិ ក៏ត្រូវចុតិចាកទេវលោកចុះមកនៅក្នុងព្រះរាជឧទ្យាន ។
ចំណែកឧ្យានបាល (អ្នករក្សាសួន) បានឃើញស្ដេចមន្ធាតុរាជស្ដេចមកនៅក្នុងឧទ្យានដូច្នោះ នាំសេចក្ដីនោះ ទៅក្រាបបង្គំទូលដល់រាជត្រកូលៗ ក៏នាំគ្នាមកតាក់តែងទីព្រះក្រឡាបន្ទំក្នុងព្រះរាជឧទ្យាន ថ្វាយព្រះចៅមន្ធាតុបរមចក្រពត្តិផ្ទំជាអនុដ្ឋានសេយ្យាសន៍ ។
ក្នុងខណៈនោះ ពួកសេវកាមាត្យទាំងឡាយនាំគ្នាក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គជាសម្មតិទេវរាជ ឥឡូវនេះព្រះអង្គនឹងឲ្យខ្ញុំទូលបង្គំទាំងឡាយធ្វើដូចម្ដេចក្នុង ទីចំពោះព្រះភក្រ្តព្រះអង្គ? ព្រះចៅមន្ធាតុបរមចក្រពត្តិត្រាស់ថា អ្នកទាំងឡាយចូរឲ្យដំណឹងនេះដល់មហាជនឲ្យបានដឹងគ្រប់គ្នាថា ព្រះចៅមន្ធាតុបរមចក្រពត្តិបានសោយរាជសម្បត្តិជាបរមចក្រពត្រាធិរាជ មានឥស្សរភាពផ្សាយទៅក្នុងទ្វីបធំទាំង៤ មានទ្វីបតូច២ពាន់ជាបរិវារនឹងបានសោយទិព្វសម្បត្តិក្នុងជាន់ ចាតុម្មហារាជិកាក៏យូរអង្វែង ទាំងបានឡើងទៅសោយទិព្វសម្បត្តិក្នុងតាវត្តឹង្សទេវលោក រហូតដល់អស់អាយុរបស់ព្រះឥន្ទ្រ ៣៦ព្រះអង្គ ក៏នៅមិនអាចញ៉ាំងសេចក្ដីត្រេកអរ សេចក្ដីប្រាថ្នាក្នុងកាមារម្មណ៍ឲ្យពេញព្រះទ័យបាន ដល់ទីបំផុតក៏ត្រូវចុតិឃ្លាតចាកទេវលោកចុះមកផ្ទំក្នុងព្រះ រាជឧទ្យាន ឥឡូវនេះស្ដេចទិវង្គតហើយ ។ ព្រះចៅមន្ធាតុបរមចក្រពត្តិមានព្រះរាជតម្រាស់ផ្ដាំដូច្នេះហើយ ក៏ស្ដេចទិវង្គតទៅតាមយថាកម្មរបស់ព្រះអង្គ ។
សត្ថា តមំ ធម្មទេសនំ អាហរិត្វា សម្ដេចព្រះបរមសាស្តាចារ្យទ្រង់នាំព្រះធម្មទេសនា គឺជាតកនេះមកសំដែងហើយ ទើបត្រាស់នូវបទព្រះគាថាទាំងឡាយដូចតទៅនេះ
យាវតា ចន្ទិមសុរិយា ហរិហរន្ត ទិសា ភន្តិ វិរោចមានា
សព្វេវ ទាសា មន្ធាតុ យេ បាណា បឋវិនិស្សិតា
ន កហាបណវស្សេន តិត្តំ កាមេ ន វិជ្ជតិ
អប្បសាទា ទុក្ខា កាមា ឥតិ វិញ្ញាយេ បណ្ឌិតោ
អបិ ទិព្វេសុ កាមេសុ រតឹ សោ នាធិកច្ឆតិ
តណ្ហក្ខយរតោ ហោតិ សម្មាសម្ពុទ្ធសាវកោ ។
សេចក្ដីថាព្រះចន្ទនឹងព្រះអាទិត្យទាំងឡាយកាលរះឡើងដើរវិលវង់ ក្បែរភ្នំសិនេរុរាជ មានរស្មីដ៏ភ្លឺស្វាងរុងរឿងផ្សាយទៅក្នុងទិសទាំង ១០ ដោយទីមានកំណត់ត្រឹមណា សត្វគឺមនុស្សទាំងឡាយដែលអាស្រ័យនោះលើផែនដីក្នុងទីមានកំណត់ត្រឹម ណោះ ជាខ្ញុំព្រះចៅមន្ធាតុរាជទាំងអស់ ព្រះចៅមន្ធាតុរាជកាលទ្រង់មានព្រះរាជបំណងនឹងសង្រ្គោះដល់មនុស្ស ដែលជាខ្ញុំទាំងប៉ុណ្ណោះ ទ្រង់ទះព្រះហស្តក្នុងកាលណា ក្នុងកាលនោះ ភ្លៀងកែវទាំង ៧ ប្រការក៏បវត្តនាការធ្លាក់ចុះមក សូម្បីយ៉ាងនោះ សេចក្ដីឆ្អែតក្នុងវត្ថុកាមនឹងកិលេសកាម ក៏នៅមិនល្មមដល់ព្រះចៅមន្ធាតុរាជនោះ ក៏បណ្ឌិតកាលដឹងច្បាស់ថា កាមទាំងឡាយមានសេចក្ដីត្រេកអរតិច គឺមានសេចក្ដីសុខតិច ប្រកបទៅដោយសេចក្ដីទុក្ខច្រើនដូច្នេះ ក៏មិនសេចក្ដីត្រេកអរក្នុងកាមទាំងឡាយ ១ ទៀតសាវករបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ លោកក៏មិនមានសេចក្ដីប្រាថ្នានឹងត្រេកអរក្នុងកាមដ៏ជាទិព្វនោះ ឡើយ លោកប្រាថ្នាត្រេកអរតែក្នុងព្រះនិព្វានធម៌ដែលជាទីអស់ទៅនៃតណ្ហា ដោយចំណែកមួយប៉ុណ្ណោះ ។
កាលសម្ដេចព្រះបរមសាស្តាចារ្យ ទ្រង់នាំអតីតនិទានមកត្រាស់ទេសនាយ៉ាងនេះហើយ ទើបទ្រង់ប្រកាសនូវអរិយសច្ចទាំងឡាយ លុះចប់អរិយសច្ចហើយ ភិក្ខុដែលអផ្សុកនោះក៏បានសម្រេចសោតាបត្តិផល ព្រមទាំងភិក្ខុទាំងឡាយដទៃក៏បានសម្រេចផលមានសោតាបត្តិផលជាដើម ទើបសម្ដេចព្រះលោកុត្តមាចារ្យទ្រង់ប្រជុំជាតកថា ព្រះចៅមន្ធាតុបរមចក្រពត្តិក្នុងគ្រានោះគឺអង្គតថាគតហ្នឹងឯង ។

ចប់មន្ធាតុរាជចាតក ។
ប្រភព http://www.budinst.gov.kh/?q=node/258
0 ความคิดเห็น:
แสดงความคิดเห็น