ការនាំគូស្នេហ៍ទៅជួបឳពុកម្ដាយ គឺជាពេលមួយដែលមានស្ថានភាពតឹងតែងបំផុត ពីព្រោះប្រសិនឪពុកម្ដាយមិនពេញចិត្ត អាចធ្វើអោយអ្នកទាំងពីបែបគ្នាបាន។ ខាងក្រោមនេះ គឺជាវិធីខ្លះៗ ដើម្បីត្រៀមខ្លួនប្រឈមនឹងស្ថានការណ៍ដ៏លំបាកនេះ...។
១.ធ្វើការសមជាមុនៈ
រយៈពេល២-៣ថ្ងៃកំណត់ណាត់ជួបអ្នក និងគូស្នេហ៍ គួរស្នេហ៍ គួរជួយគិតគ្នាថាឳពុកម្ដាយ អាចនឹងសួរសំណួរអ្វីខ្លះ? ហើយតើគួរឆ្លើយតបដូចម្ដេចខ្លះ? ម្យ៉ាងទៀត អ្នកគួរដឹងថា អ្នកមិនគួរឆ្លើយត្រង់ៗពេកឡើយ តែក៏មិនគួរឆ្លើយលាក់លៀមពេកដែរ។ម្យ៉ាងទៀត ប្រសិនបើគូរស្នេហ៍អ្នក ធ្លាប់មានប្រវត្តិមិនល្អ អ្នកគួរណែនាំគូរស្នេហ៍ អោយរៀបចំខ្លួន ឲ្យបានល្អ ពេលនៅចំពោះមុខឳពុកម្ដាយ។
២.តុបតែងខ្លួនឱ្យស្អាតបាត សមរម្យៈ
ការតុបតែងរបស់មនុស្សប្រុស មិនមានអ្វីច្រើនឡើយ ប៉ុន្តែ អ្នកមិនត្រូវពាក់អាវយឺត ស្លៀកខោខ្លីឬខោម៉ូដរហែក ជាពិសេស គឺការចេះត្រចៀក ឬអណ្ដាត ជាដើម ដែលទង្វើទាំងអស់ទាំងអស់នេះ គឺជាការបង្ហាញថា អ្នកជាមនុស្សមិនល្អ និងមិនគួរឲ្យសេពគប់ឡើយ។
៣.មិនចាំបាច់បង្អួតខ្លាំងពេកឡើយៈ
ប្រសិនបើមិនចង់ឲ្យឳពុកម្ដាយ មានការទើសចិត្ត អ្នកមិនចាំបាច់ត្រូវបង្ហាញទ្រព្យសម្បត្តិ ដែលអ្នកមានច្រើនពេកនោះឡើយ។ តែប្រសិនបើអ្នកបញ្ចេញទ្រព្យសម្បត្តិច្រើនពេក ធ្វើឲ្យពួកគាត់យល់ថា អ្នកជាមនុស្សដែលចាយប្រាក់ខ្ជះខ្ជាយ មិនចេះសន្សំសំចៃប្រាក់។
៤.ញញឹម និងធ្វើចិត្តឳ្យត្រជាក់ៈ
ក្នុងឋានៈដែលអ្នកជាភ្ញៀវ អ្នកចាំបាច់ត្រូវចេះគួរសមចំពោះចាស់ទុំ និងធ្វើចិត្តឲ្យត្រជាក់ ឆ្លើយតបនឹងសំណួរឲ្យបានល្អ។ អ្នកមិនត្រូវសម្ដែងអកប្បកិរិយាណាដែលមានឋានៈជាម្ចាស់ផ្ទះ ឪពុកម្ដាយយល់ថា ពួកគាត់ជាអ្នកដែលមានឋានៈធំជាងគេ។
៥.ចែកបន្ទប់គ្នាស្នាក់នៅៈ
ប្រសិនបើផ្ទះអ្នកនៅតាមខេត្តឆ្ងាយ មិនអាចត្រឡប់មកវិញទាន់ ដែលចាំបាច់ត្រូវស្នាក់នៅមួយយប់អ្នកមិនត្រូវស្នើថា" ឲ្យគាត់ស្នាក់នៅក្នុងបន្ទប់ខ្ញុំ ក៏បាន" ឡើង ព្រោះដរាបណានៅមិនទាន់រៀបការ អ្នកចាំបាច់ត្រូវធ្វើខ្លួនជាកូនស្រី ដែលបរិសុទ្ធផូរផង់ ប្រសិនបើមិនចង់ឲ្យឳពុកម្ដាយ អាប់មុខមាត់។
៦.ហាមធ្វើការរួមភេទៈ
គូស្នេហ៍ខ្លះ ឆ្លៀតខ្លួនដែលឳពុកម្ដាយភ្លេចខ្លួន ដើម្បីមានសម្ព័ន្ធជាមួយគ្នា។ ប្រសិនបើអ្នកអាចយករួចខ្លួនបាននោះ មិនអាចមានបញ្ហាអ្វីឡើយតែប្រសិនបើអ្នក ត្រូវឳពុកម្ដាយ ចាប់បាន វាមានន័យថា អ្នកកំពុងតែបំផ្លាញការទុកចិត្ត ដែលឳពុកម្ដាយមានចំពោះអ្នក និងធ្វើឲ្យគូស្នេហ៍របស់អ្នក ស្ទើរតែរត់យករួចខ្លួនមិនបានទៀតផង។
៧.ប្រសិនបើជួបគ្នានៅកន្លែងផ្សេងៈ
ក្នុងករណីដែលអ្នកមិនបានណាត់ជួបនៅ ផ្ទះ តែបែរជាណាត់ជួបនៅកន្លែងសាធារណៈ ដូចជា ភោជនីយដ្ឋាន ជាដើម អ្នកមិនគួរភ្លេចនូវទង្វើមួយចំនួនដូចជាៈ
»កុំហៅអាហារតាមចិត្តរបស់ខ្លួនៈ
ភាគច្រើន មនុស្សចាស់ តែងផ្តល់សិទ្ធិឲ្យក្មេងៗជាអ្នកកុម្មង់អាហារ ។ ដូចនេះ វិធីដែលល្អបំផុត អ្នកគួរប្រាប់គូស្នេហ៍ជាមុនថា តើម្ហូបដែលឳពុកម្ដាយអ្នកចូលចិត្ត? ដើម្បីឲ្យគេកុម្មង់បានត្រូវចិត្តឳពុកម្ដាយរបស់អ្នក។
»ដួសម្ហបឲ្យឳពុកម្ដាយៈ
អ្នកមិនត្រូវរវល់តែដួសម្ហូបឲ្យ គូស្នេហ៍របស់ខ្លួនឡើយ អ្នកចាំបាច់ត្រូវតែដួសអាហារឲ្យឳពុកម្ដាយរបស់គួស្នេហ៍ផងដែរ ដើម្បីកុំឲ្យពូកគាត់ វាយតម្លែថា អ្នកយកចិត្តទុកដាក់តែទៅលើកូនស្រីគាត់ តែម្នាក់។
»ចេញលុយថ្លៃអាហារៈ
អ្នកអាចស្នើខ្លួនចេញថ្លៃអាហារ ដើម្បីជាការប៉ាវអាហារ ព្រោះបើមិនដូចនោះ ពួកគាត់អាចនឹងយល់ថា អ្នកជាមនុស្សកំណាញ់ មិនព្រមចាយប្រាក់មួយកាក់មួយសេនឡើយ។
»អាកប្បកិរិយាចំពោះបុគ្គលិកភោជនីដ្ឋានៈ
នេះមិនមែនត្រឹមតែជាអាកប្បកិរិយាល្អ ប៉ុណ្ណោះទេ តែវាថែមទាំងបង្ហាញពីនិស្ស័យថា អ្នកជាមនុស្សបែបណាថែមទៀត ព្រោះឳពុកម្ដាយគ្រប់គ្រង់រូប ប្រាកដជាមិនចង់លើកកូនស្រីរបស់ខ្លួន ទៅឲ្យបុរសដែលកាចសាហាវឡើយ ហើយពួកគាត់នឹងបំបែកអ្នកទាំងពីរភ្លាមៗ។ ដូចនេះ អ្នកមិនត្រូវជះអារម្មណ៍មិនល្អ ទៅលើបុគ្គលិកដែលយកអាហារមកយូរ ឬខុសពីអ្វីដែលអ្នកកុម្មង់នោះឡើយ៕
ប្រភពៈ http://kqube.com/kh/kqube-life-knowledge/kqube-life-knowledge-idea/8753-2011-04-23-08-23-48
0 ความคิดเห็น:
แสดงความคิดเห็น