ព្រះបាឡាត់ឧត្ដមលិខិត សុង - ស៊ីវ វត្តលង្កា ភ្នំពេញ
ទេសនាដាក់វិទ្យុប្រទេសកម្ពុជា កាលពីថ្ងៃ ៨ កើត ខែជេស្ឋ ឆ្នាំជូត សំរិទ្ធីស័ក
ព. ស. ២៤៩១ (៤ - ៦ - ៤៩)

នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស
សូមនមស្ការ ចំពោះព្រះភគវន្តមុនី អរហំសម្មាសម្ពុទ្ធ ព្រះអង្គនោះ (ព្រមទាំងព្រះធម៌ នឹងព្រះសង្ឃដោយគោរព) ។
វេលានេះ អាត្មាភាពសូមសំដែងនូវធម្មបរិយាយឈ្មោះ ធម្មាទាសៈ "ធម៌ដូចកែវឆ្លុះ" ដែលព្រះសម្មាសម្ពុទ្ធទ្រង់សំដែង មាននៅក្នុងសុត្តន្តបិដក គម្ពីរទីឃនិកាយ មហាវគ្គ ជាធម្មស្សវនាការ ដូចតទៅនេះ ។
ធម្មបរិយាយឈ្មោះ ធម្មាទាសៈ នេះមាន ៤ យ៉ាងគឺៈ
១.- ពុទ្ធេ អវេច្ចប្បសាទោ សេចក្ដីជ្រះថ្លាមិនញាប់ញ័រក្នុងព្រះពុទ្ធ ។
២.- ធម្មេ អវេច្ចប្បសាទោ សេចក្ដីជ្រះថ្លាមិនញាប់ញ័រក្នុងព្រះធម៌ ។
៣.- សង្ឃេ អវេច្ចប្បសាទោ សេចក្ដីជ្រះថ្លាមិនញាប់ញ័រក្នុងព្រះសង្ឃ ។
៤.- អរិយកន្តសីលំ សីលជាទីគាប់ចិត្តរបស់អរិយបុគ្គល ។
ធម៌ទាំង ៤ យ៉ាងនេះតែងមានក្នុងអរិយបុគ្គល, ជាធម៌ជាន់ខ្ពស់ដូចជាគ្រឿងសំរាប់ឆ្លុះមើលគតិនឹងបរលោក របស់ខ្លួននឹងបុគ្គលដទៃឬថាសំរាប់ឆ្លុះមើលនូវចុតិនឹងបដិសន្ធិក៏ បាន ។

អធិប្បាយ
តាមពិត ធម្មាទាសកថានេះ ព្រះសឹក្យមុនីសម្ពុទ្ធទ្រង់សំដែងក្នុងមហាបរិនិព្វានសូត្រ ចំពោះព្រះអានន្ទដ៏មានអាយុថាៈ "ម្នាលអានន្ទ ! សត្វគឺមនុស្សដែលធ្វើមរណកាលដោយហេតុណា ហេតុនោះមិនជាអស្ចារ្យទេ ព្រោះកាលបើមនុស្សនោះ ៗ ធ្វើរមណកាលហើយ អ្នកទាំងឡាយមុខជានឹងមរកតថាគត ហើយសួរនូវដំណើរនោះ, ម្នាលអានន្ទ ! នេះជាសេចក្ដីលំបាកដល់តថាគតណាស់" ។ ហើយទ្រង់សំដែងតទៅទៀតថា "ម្នាលអានន្ទ ! ព្រោះហេតុនោះ អរិយសាវ័កប្រកបដោយធម្មចរិយាណា កាលបើប្រាថ្នានឹងព្យាករ ក៏គប្បីព្យាករខ្លួនដោយខ្លួនឯងបានថា អាត្មាអញអស់នរកហើយ អស់កំណើតតិរច្ឆានហើយ អស់អបាយទុគ្គតិវិនិបាតហើយ អាត្មាអញជាសោតាបន្នបុគ្គល លែងធ្លាក់ចុះហើយ ជាបុគ្គលទៀង មានសេចក្ដីត្រាស់ដឹងទៅខាងមុខ ដូច្នេះ តថាគតនឹងសំដែងនូវធម្មបរិយាយនោះឈ្មោះ ធម្មាទាសៈ (ធម៌ដូចជាកែវឆ្លុះ) ។
ធម្មបរិយាយទី ១ - ព្រះសម្ពុទ្ធបរមគ្រូទ្រង់សំដែងថាៈ អរិយសាវ័កប្រកបដោយសេចក្ដីជ្រះថ្លាមិនញាប់ញ័រក្នុងព្រះពុទ្ធថាៈ ឥតិបិសោ ភគវា អរហំ ព្រះមានព្រះភាគអង្គនោះទ្រង់ឆ្ងាយចាកកិលេសហើយ សម្មាសម្ពុទ្ធោ ទ្រង់ត្រាស់ដឹងដោយព្រះអង្គឯងដោយប្រពៃ វិជ្ជាចរណសម្បន្នោ ទ្រង់បរិបូណ៌ដោយវិជ្ជានឹងចរណៈ សុគតោ ទ្រង់ដល់ណូវសុន្ទរស្ថាន លោកវិទូ ទ្រង់ជ្រាបច្បាស់នូវត្រៃលោក អនុត្តរោ ទ្រង់ប្រសើរដោយសីលាទិគុណ បុរិសទម្មសារថិ ទ្រង់ទូន្មាននូវបុតសដែលគួរទូន្មានបាន សត្ថា ទេវមនុស្សានំ ទ្រង់ជាគ្រូនៃទេវតានឹងមនុស្សទាំងឡាយ ពុទ្ធោ ទ្រង់ត្រាស់ដឹងនូវអរិយសច្ចធម៌ ភគវា ទ្រង់លែងវិលត្រឡប់មកកាន់ភពថ្មីទៀត, ព្រះអរិយបុគ្គលទាំងឡាយមានមនោសញ្ចេតនាជ្រះថ្លាចំពោះព្រះពុទ្ធគុណ ទាំង ១០ នេះ ពុំមានរំភើបញាប់ញ័រឡើយ, នេះជាធម្មាទាសៈទី ១ ។
ឯព្រះពុទ្ធគុណទាំង ១០ នេះ បើបំព្រួញឲ្យខ្លីមកនៅត្រឹមតែ ៣ គឺ ១- បញ្ញាគុណ សំដៅយកការត្រាដ់ដឹងនូវមគ្គញ្ញាណ ដែលជាទីតាំងនៃសព្វញ្ញុតញ្ញាណនឹងញាណដ៏សេស មានចតុវេសារជ្ជ-ញ្ញាណ, ទសពលញ្ញាណនឹងអនាវរញ្ញាណ ជាដើម ដែលជាហេតុឲ្យសម្រេចគុណដល់សព្វសត្វ ។
២- វិសុទ្ធិគុណ សំដៅយកសេចក្ដីបរិសុទ្ធរបស់ព្រះអង្គ បានដល់ការលះបង់នូវកិលេសព្រមទាំងវាសនាដាច់ស្រឡះ ទោះបីលោកធម៌ទាំង ៨ ប្រការកើតឡើងចំពោះព្រះអង្គ ក៏ទឹកព្រះទ័យរបស់ព្រះអង្គមិនញាប់ញ័រឡើយ ។
៣- ករុណាគុណ បានដល់សេចក្ដីអាណិតអាសូរដល់ពួកសត្វដែលកំពុងក្ដៅក្រហល់ក្រហាយ អន្ទះអន្ទែងដោយភ្លើងទុក្ខ ភ្លើងកិលេស ជ្រមុជឈ្លក់នៅក្នុងសមុទ្រគឺសង្សារ រងទុក្ខវេទនារកទីបំផុតគ្មាន ទ្រង់មានព្រះទ័យប្រាថ្នានឹងស្រោចស្រង់ លើកស្ទួយសត្វទាំងនោះឲ្យរួចអំពីទុក្ខវេទនានោះ ។
គុណទាំងបីនេះ ជាទីប្រជុំចុះនៃគុណទាំង ១០ គឺ សម្មាសម្ពុទ្ធោ ១, វិជ្ជាចរណសម្បន្នោ ១, លោកវិទូរ ១, បីនេះសង្គ្រោះចូលក្នុងបញ្ញាគុណ ។ អរហំ ១, សុគតោ ១, អនុត្តរោ ១, បីនេះសង្គ្រោះចូលក្នុងវិសុទ្ធិគុណ ។ បុរិសទមមសារថិ ១, សត្ថាទេវមនុស្សានំ ១, ពុទ្ធោ ១, ភគវា ១ បួននេះសង្គ្រោះចូលក្នុងករុណាគុណ ។
ម្យ៉ាងទៀតគុណទាំងបីនេះ បើបំព្រួញឲ្យខ្លីមកទៀតនៅត្រឹមតែពីរ គឺ អត្តហិតគុណ ១, បរហិតគុណ ១, គុណទាំងពីរនេះជាទីប្រជុំចុះនៃគុណទាំង ១០ គឺ អរហំ ១, សម្មាសម្ពុទ្ធោ ១, វិជ្ជាចរណសម្បន្នោ ១, សុគតោ ១, លោកវិទូ ១, ប្រាំនេះជាអត្តហិតគុណព្រះគុណជាប្រយោជន៍ចំពោះព្រះអង្គ ។ អនុត្តរោ ១, បរិសទម្មសារថិ ១, សត្ថាទេវមនុស្សានំ ១, ពុទ្ធោ ១, ភគវា ១, ប្រាំនេះជាបរហិតគុណ ព្រោះគុណជាប្រយោជន៍ចំពោះសត្វដទៃ ។
ធម្មបរិយាយទី ២ - ព្រះសម្ពុទ្ធបរមគ្រូទ្រង់សំដែងថា អរិយសាវ័កប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ថា ស្វាក្ខាតោ ភគវតា ធម្មោ ធម៌ដែលព្រះដ៏មានព្រះភាគសំដែងហើយដោយប្រពៃ សន្ទិដ្ឋិកោ ធម៌ដែលអរិយបុគ្គលគប្បីឃើញច្បាស់ដោយខ្លួនឯង អកាលិកោ ជាធម៌ឲ្យនូវផលមិនរង់ចាំកាល ឯហិបស្សិកោ ជាធម៌គួរនឹងហៅថា អ្នកចូលមកមើលដូច្នេះបាន ឱបនយិកោ ជាធម៌ដែលអរិយបុគ្គលគប្បីបង្អោនចូលមកទុកក្នុងខ្លួន បច្ចត្តំវេទិតព្វោ វិញ្ញូហិ ជាធម៌ដែលអ្នកប្រាជ្ញទាំងឡាយមានឧគ្ឃដិតញ្ញូបុគ្គលជាដើម គប្បីដឹងដោយជាក់ច្បាស់ក្នុងចិត្តនៃខ្លួន ។
អរិយបុគ្គលទាំងឡាយ មានមនោសញ្ចេតនាជ្រះថ្លាចំពោះព្រះធម្មណទាំង ៦ នេះពុំមានរំភើបញាប់ញ័រឡើយ, នេះជាធម្មាទាសៈទី ២ ។
ឯព្រះធម្មគុណនេះបានដល់បិដកទាំងបី គឺៈ វិន័យបិដក ១, សត្តន្តដក ១ អភិធម្មបិដក ១ ។ ដែលហៅថាវិន័យបិដក គឺកញ្ជើ ឬភាជនៈសម្រាប់ដម្កល់នូវវិភង្គទាំងពីរ គឺ ភិក្ខុវិភង្គ នឹងភិក្ខុនីវិភង្គ, នឹងខន្ធកៈទាំង ២២ មានមហាខន្ធកៈជាដើម, នឹងបាតិមោក្ខទាំងពីរគឺ ភិក្ខបាតិមោក្ខនឹងភិក្ខុនីបាតិមោក្ខ, ទាំងបរិវារៈ ១៦ មានកត្ថបញ្ញត្តិន្តិវារៈជាដើម ដែលព្រះថេរៈទាំងឡាយសមោធានរួបរួមក្នុងបឋមសង្គីតិ ។
ដែលហៅថា សុត្តន្តបិដក គឺកញ្ជើឬភាជន សម្រាប់ដម្កល់នូវពុទ្ធវចនៈ ដែលមាននៅក្នុងនិកាយទាំង ៥ គឺ ទីឃនិកាយ សង្គ្រោះដោយសូត្រ ៣៤ មានព្រហ្មជាលសូត្រជាដើម ១ បជ្ឈិមនិកាយ, សង្គ្រោះដោយសូត្រ ២៥២ មានមូលបរិយាយសូត្រជាដើម ១, សំយុត្តនិកាយសង្គ្រោះដោយសូត្រ ៧.៧៦២ មានឱឃតរសូត្រជាដើម ១, អង្គុត្តរនិកាយសង្គ្រោះដោយសូត្រ ៩ ៥៥៧ មានចិត្តបរិយាទានសូត្រជាដើម ១, ខុទ្ទកនិកាយ មានប្រភេទ ១៥ មានខុទ្ទកបាឋជាដើម ១ ។
ដែលហៅថា អភិធម្មបិដក គឺកញ្ជើឬភាជនៈ សម្រាប់ដម្កល់នូវពុទ្ធវចនៈ ដែលមាននៅក្នុងគម្ពីរទាំង ៧ និយាយអំពីចិត្ត, ចេតសិក, រូប, និព្វាន ។ គម្ពីរទាំង ៧ នោះ គឺៈ ១- ធម្មសង្គណី មានគំនរធម៌ចំនួន ១ ៣០០ (ធម្មក្ខន្ធ), ២- វិភង្គ មាន ៦ ៥០០ ធម្មខក្ខន្ធ, ៣- ធាតុកថាមាន ៧.០០០ ធម្មក្ខន្ធ, ៤- បុគ្គលប្បញ្ញត្តិ មាន ៥.៦០០ ធម្មក្ខន្ធ, ៥- កថាវត្ថុ មាន ៧ ១០០ ធម្មក្ខន្ធ, ៦- យមកៈ មាន ៥.១០០ ធម្មក្ខន្ធ, ៧- មហាបដ្ឋាន មាន ៩.៥០០ ធម្មក្ខន្ធ ។ បិដកទាំងបីនេះមានគំនរធម៌ចំនួន ៨៤.០០០ (ព្រះធម្មក្ខន្ធ) គឺព្រះវិន័យបិដកមាន ២១.០០០ ធម្មក្ខន្ធ, ព្រះសុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ, ព្រះអភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ ។
ធម្មបរិយាយទី ៣ - ព្រះសម្ពុទ្ធជាបរមគ្រូទ្រង់សំដែងថាព្រះអរិយសាវ័កប្រកបដោយ សេចក្ដីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះសង្ឃថាៈ សុបដិបន្នោ ភគវតោ សាវកសង្ឃោ ពួកសាវ័ករបស់ព្រះដ៏មានព្រះភាគប្រតិបត្តិដោយប្រពៃ ឧជុបដិបន្នោ ភគវតោ សាវកសង្ឃោ ពួកសាវ័កនៃព្រះដ៏មានព្រះភាគប្រតិបត្តិដោយត្រង់ ញាយបដិបន្នោ ភគវតោ សាវកសង្ឃោ ពួកសាវ័ករបស់ព្រះដ៏មានព្រះភាគប្រតិបត្តិដើម្បីព្រះនិព្វាន សាមីចិប្បដិបន្នោ ភគវតោ សាវកសង្ឃោ ពួកសាវ័ករបស់ព្រះដ៏មានព្រះភាគប្រតិបត្តិដោយសមគួរ យទិទំ ចត្តារិ បុរិសយុគានិ អដ្ឋ បុរិសបុគ្គលា ឯស ភគវតោ សាវកសង្ឃោ ព្រះសង្ឃទាំងនោះ បើរាប់ជាគូនៃបុរសមាន ៤ គូ បើរាប់រៀងជាបុរសបុគ្គលមាន ៨ ពួក នៃសាវ័ករបស់ព្រះដ៏មានព្រះភាគនុ៎ះ, អាហុណេយ្យោ លោកគួរទទួលនូវចតុប្បច្ច័យដែលគេនាំមកបូជា បាហុណេយ្យោ លោកគួរទទួលនូវទក្ខិណាទាន អញ្ជលិករណីយោ ជាបុគ្គលដែលសត្វលោកគប្បីធ្វើអញ្ជលីកម្ម អនុត្តរំ បុញ្ញក្ខេត្តំ លោកស្ស ជាបុញ្ញក្ខេត្តដ៏ប្រសើររបស់សត្វលោក ។ អរិយបុគ្គលទាំឡាយលោកមានមនោសញ្ចេតនា ជ្រះថ្លាចំពោះព្រះសង្ឃគុណទាំង ៩ នេះ ពុំមានរំភើបញាប់ញ័រឡើយ, នេះជាធម្មាទាសៈទី ៣ ។
ឯគុណព្រះសង្ឃទាំង ៩ នេះ បើបំព្រួញចុះមកនៅត្រឹមតែពីរយ៉ាងគឺ អត្តហិតគុណ ១, បរហិតគុណ ១, ត្រង់បទថាៈ សុបដិបន្នោ ១, ឧជុបដិបន្នោ ១ ញាយបដិបន្នោ ១ សាមីចិបដិន្នោ ១ ទាំង ៤ នេះឈ្មោះថា អត្តហិតគុណ ព្រះជាគុណទំនុកបំរុងដល់ខ្លួន ។ អាហុណេយ្យោ ១, បាហុណេយ្យោ ១, ទក្ខិណេយ្យោ ១, អញ្ជលិករណីយោ ១, អនុត្តរំបុញ្ញក្ខេត្តំលោកស្ស ១, ទាំង ៥ នេះឈ្មោះថា បរហិតគុណ ព្រោះជាគុណទំនុកបំរុងដល់អ្នកដទៃ ។
ធម្មបរិយាយទី ៤ - ព្រះសម្ពុទ្ធជាបរមគ្រូទ្រង់សំដែងថាអរិយសាវ័កប្រកបដោយសីលជាទី គាប់ចិត្តរបស់អរិយៈ ជាសីលមិនដាច់, ជាសីលមិនឆ្លុះ, ជាសីលមិនពពាល, ជាសីលមិនពព្រុះ, ជាសីលរបស់អ្នកជា, ជាសីលមិនជ្រោកជ្រាកដោយតណ្ហានឹងទិដ្ឋិ ជាសីលញ៉ាំងសមាធិឲ្យប្រព្រឹត្តទៅបាន, នេះជាធម្មាទាសៈទី ៤ ។
អរិយបុគ្គលទាំងឡាយប្រកបដោយធម្មបរិយាយ ឈ្មោះធម្មាទាសៈទាំង ៤ នេះ កាលបើលោកត្រូវការឆ្លុះមើលនូវគតិនឹងបរលោករបស់បុគ្គលដទៃ នឹងខ្លួនលោកក៏អាចព្យាករបានថាៈ អាត្មាអញអស់នរកហើយ, អស់កំណើតតិរច្ឆានហើយ, អស់បេត្តិវិស័យហើយអស់អបាយទុគ្គតិវិបាតហើយ អាត្មាអញជាសោតាបន្នបុគ្គល លែងធ្លាក់ចុះហើយ ជាបុគ្គលទៀង មានសេចក្ដីត្រាស់ដឹងទៅខាងមុខ ។
សាធវោ បពិត្រសប្បុរសទាំងឡាយ ! បើសប្បុរសមានមនោសញ្ចេតនាប្រាថ្នានូវសេចក្ដីសុខសេចក្ដីចំរើន គួរខំញ៉ាំងសេចក្ដីជ្រះថ្លាក្នុងព្រះរតនត្រៃ គឺព្រះពុទ្ធ, ព្រះធម៌, ព្រះសង្ឃ ឲ្យសា្ថពរមាំមួនពុំគប្បីស្ញើបរំភើបញាប់ញ័រដោយវត្ថុធាតុផ្សេង ៗ ទាំងខំថែរក្សាសីលរបស់ខ្លួនឲ្យបរិសុទ្ធគត់មត់ល្អ ឲ្យជាសីលគួរដល់សេចក្ដីសរសើររបស់អរិយបុគ្គលទាំងឡាយ ។
ដោយតេជៈនៃធម្មទេសនានេះ សូមទេវតាទាំងមួយហ្មឺនលោកធាតុជួយពិភត្តិរក្សាព្រះប្រិយមហាក្សត្រ ព្រមទាំងព្រះរាជវង្សានុវង្ស សូមទ្រង់ប្រសិទ្ធដោយចតុព្វិធពរ គឺៈ អាយុ, វណ្ណៈ, សុខៈ, ពលៈ បរិបូណ៌ដោយតេជានុភាពបរិហារកម្ពុជប្រទេស ឲ្យបានលុះដល់នូវឧត្ដមគតិដោយមុហុត្តកាលដ៏រួសរាន់សម័យ !
ទាំងសូមពុទ្ធបរិស័ទគ្រប់ជាន់ ដែលបានប្រតិបត្តិតាមសាសនិកវិធី ក្រោមអធិបតេយ្យនៃព្រះសម្មាសម្ពុទ្ធ ឲ្យបានប្រកបដោយសុខភាពអនាម័យដ៏បរិបូណ៌ សមតាមអធ្យាស្រ័យវត្ថុបំណងកុំបីឃ្លាតឡើយ ! ។

ចប់
ប្រភព http://www.budinst.gov.kh/?q=node/304
0 ความคิดเห็น:
แสดงความคิดเห็น