ប្រវត្តិ
ព្រះធម្មចរិយាព្រឹទ្ធវិចិត្រសេដ្ឋារាជាគណៈ កែវ ជួន

ចៅអធិការវត្តភ្នំសំពៅមេគណខែត្របាត់ដំបង
លោកគ្រូមេគណ កែវ - ជួន វត្តភ្នំសំពៅ ខែត្របាត់តំបង ប្រសូតក្នុងឆ្នាំកុរ ពុទ្ធសករាជ ២៤១៧ (គ. ស. ១៨៧៤) ស្រុកកំណើតរបស់លោកនៅភូមិបន្ទាយដែក ឃុំត្រាខ្វាន ខែត្រទ្រាំងត្រើយខាងត្បូង ។
កាលលោកនៅជាកុមារបានសិក្សាអក្សរសាស្រ្ត ក្នុងសំណាក់គ្រូបានចេះចាំមើលអក្សរដាច់សរសេរកើតសព្វគ្រប់ ។
លុះដល់អាយុ ២០ ឆ្នាំ លោកចូលបួសជាភិក្ខុ ក្នុងព័ទ្ធសីមាវត្តព្រៃមេលង ឃុំព្រៃខ្លា ស្រុកកោះអណ្ដែត ខែត្រតាកែវ លោកគ្រូព្រះបទុមវង្សា ទា (ធម្មជោតា) វត្តព្រៃមេលង ជាព្រះឧបជ្ឈាយ៍លោកគ្រូព្រះគ្រូរតនបាមោក្ខវិសុទ្ធិវង្សា ប៉ា (សុវណ្ណជោតា) ជាកម្មវាចាចារ្យអនុស្សាវនាចារ្យ (គ្រូសូត្រ) ។ លុះបួសរួចហើយលោកចេញពីវត្តទៅរៀនព្រះបរិយត្តិធម៌បានចប់ត្រឹម មូលកច្ចាយនៈក៏ឈប់រៀនទៅ ។
តពីនោះមក លោករៀនខាងសមថភាវនាសមាទានធុតង្គវត្តច្រើនដើរនៅតែក្នុងព្រៃ បានចូលទៅនៅក្នុងខែត្របាត់ដំបង (កាលនោះនៅក្នុងរាជការសៀម) លោកបានចូលទៅធ្វើសមថភាវនាលើភ្នំសំពៅជាយូរ អង្វែងឆ្នាំ ពេលនោះអ្នកស្រុកនៅជិតភ្នំសំពៅមានសេចក្ដីជ្រះថ្លានឹងលោកជា ច្រើន បានចូលទៅធ្វើជាកូនសិស្សរៀនសមថភាវនាក្នុងសំណាក់លោករាប់រយនាក់ លោកក៏ខំយកចិត្តទុកដាក់បង្ហាត់បង្រៀនសមថភាវនាដល់ពួកអ្នកស្រុក ទាំងនោះ ឲព្រមទាំងបព្វជិតនឹងគ្រហស្ថក្នុងមួយឆ្នាំ ៗ មានចំនួនប្រហែល ២ - ៣ រយរូប ដល់មកឆ្នាំរោង គ. ស. ១៩០២ ពួកអ្នកស្រុកទាំងនោះ បានសាងវត្ត ១ នៅជិតភ្នំសំពៅនោះប្រគេនលោក ឲ្យឈ្មោះថាវត្តភ្នំសំពៅ ហើយនិមន្តលោកឲ្យធ្វើជាចៅអធិការនៅវត្តនោះដរាបមក ។
លុះដល់មកឆ្នាំមមែ គ. ស. ១៩០៧ ស្រុកបាត់ដំបងត្រឡប់បានមកខ្មែរវិញ បណ្ដារាស្រ្តខ្មែរក្នុងស្រុកបាត់ដំបងច្រើនស្ម័គ្រចិត្តនឹងរាជការ សៀម មិនសូវស្ម័គ្រចិត្តបឹងរាជការខ្មែរ ពួកខ្លះក៏ភ្លូកផ្អើលគិតនាំគ្នារត់ទៅនៅស្រុកសៀម ពួកខ្លះចំនួនជាងមួយពាន់នាក់ បាននាំគ្នារត់ទៅពួនសម្ងំនៅក្នុងព្រៃ ក៏ពូនជាទ័ពប្រុងច្បាំងតនឹងរាជការខ្មែរ - បារាំង ទ័ពដែលបះបោរនៅក្នុងព្រៃនោះ មានមនុស្សម្នាក់ឈ្មោះញ៉ូវ ជាមេគេទាំងអស់ តាមអ្នកស្រុកគេហៅថាទ័ពលោកវិសេសញ៉ូវ ដោយហេតុមានចលាចលយ៉ាងនេះទើបរាជការខ្មែរ-បារាំង បានឲ្យលោកគ្រូ កែវ - ជួន ចៅអធិការវត្តភ្នំសំពៅទៅនិយាយបញ្ចុះបញ្ចូលបបួលពួកបណ្ដារាស្រ្ត កុំឲ្យរត់ទៅនៅស្រុកសៀម កុំឲ្យនាំគ្នារត់ពួនជាទ័ពនៅក្នុងព្រៃដូច្នោះទៀតត្រូវនាំគ្នា ត្រឡប់ចូលមកនៅក្នុងស្រុកវិញនៅឲ្យស្ងប់ស្ងៀម ។
តាមដែលបានឮមកថា លោកគ្រូចៅអធិការវត្តភ្នំសំពៅ បានចូលទៅនិយាយកណ្ដាលចំណោមទ័ព វិសេសញ៉ូវដែលកំពុងកាន់គ្រឿងអាវុធច្រូងច្រាងនៅដៃ កាលលោកនិមន្តទៅដល់ភ្លាមពួកទ័ពវិសេសញ៉ូវដម្រង់គ្រឿងអាវុធចំពោះ លោកប្រុងនឹងប្រហារតែលោកមានថេរវាចាទៅរកពួកទ័ពទាំងនោះថា « កុំអាលសម្លាប់អាត្មាចាំឲ្យអាត្មានិយាយសិន » ហើយលោកក៏មានថេរវាចាសម្រុះសម្រួលដោយកលឧបាយផ្សេង ៗ អស់វេលាជាង ៣ ម៉ោង លុះលោកមានថេរវាចាចប់សព្វគ្រប់ហើយ ពួកទ័ពវិសេសញ៉ូវទាំងនោះដាក់គ្រឿងអាវុធចុះគ្រប់គ្នាត្រឡប់មកនៅ ស្រុកវិញ ។ ចាប់ដើមពីនោះមកពួករាស្រ្តនៅខែត្របាត់ដំបងទាំងអស់ក៏លែងផ្អើល ភ្ញាក់ នាំគ្នាមកនៅក្នុងស្រុករកស៊ីចិញ្ចឹមជីវិតដោយស្ងប់ស្ងៀមតាម ធម្មតា លែងមានរបះរបោរកោលាហលពីត្រឹមនោះឯង ។ លំដាប់ពីនោះមក លោកគ្រូចៅអធិការវត្តភ្នំសំពៅ បានចូលមកគាល់សម្ដេចព្រះមហាសង្ឃរាជព្រះនាម ទៀង ឯដំណាក់នៅវត្តឧណ្ណាលោមក្រុងភ្នំពេញ លោកបានអធិប្បាយអសុភកម្មដ្ឋានថ្វាយសម្ដេចទ្រង់ព្រះសណ្ដាប់អស់វេលា ពេញ ១ រាត្រី លុះទ្រង់ព្រះសណ្ដាប់ហើយទ្រង់ជ្រះថ្លាចំពោះ អសុភកម្មដ្ឋាននោះទ្រង់សព្វព្រះរាជហ្ឫទ័យខ្លាំង ក៏បានប្រទានសមណស័ក្តិដល់លោក ទីជាព្រះគ្រូធម្មវិបស្សនាញាណ ។
ក្នុងកាលដែលរាជការបារាំង - ខ្មែរ ចូលទៅរៀបចំខែត្របាត់ដំបងសៀមរាប បានដឹងរឿងរ៉ាវលោកគ្រូភ្នំសំពៅនោះសព្វគ្រប់ក៏មានសេចក្ដីពេញ ចិត្តនឹងលោកគ្រូនោះថាជាមនុស្សស្រឡាញ់ជាតិស្រឡាញ់ទឹកដីរបស់ ខ្លួនមានចិត្តស្មោះត្រង់នឹងរាជការបារាំង - ខ្មែរ ៗ ក៏បានប្រគេនគ្រឿងឥស្សរិយយសដល់លោកជាច្រើន ។
លុះមកដល់ថ្ងៃ ៦ ខែយ៉ាំងវិយេរឆ្នាំ ១៩៣០ ព្រះករុណាជាម្ចាស់ជីវិតលើត្បូងទ្រង់សព្វព្រះរាជហ្ឫទ័យ បានប្រទានគ្រឿងឥស្សរិយយសមួយទៀតឈ្មោះ សេនាក្រុងកម្ពុជា (Officier'de l'O. R. du Cambodge) ។
លោកគង់នៅក្នុងវត្តភ្នំសំពៅនេះ បង្ហាត់បង្រៀនកម្មដ្ឋានដល់ពួកបព្វជិតនឹងគ្រហស្ថ កាន់តែចំរើនឡើង ៗ មានឧបាសក - ឧបាសិកា ចំណុះជើងវត្តច្រើនកុះករកើតបានជាឃុំ ១ ហៅថាឃុំភ្នំសំពៅ រហូតមកដល់សព្វថ្ងៃ ។
លុះដល់មកក្នុងឆ្នាំ ១៩៣៧ ព្រះបាទសម្ដេចព្រះស៊ីសុវត្ថិមុនីវង្សព្រះចៅក្រុងកម្ពុជា ទ្រង់សព្វព្រះរាជហ្ឫទ័យទ្រង់តាំងព្រះគ្រូធម្មវិបស្សនាញាណ ឲ្យឡើងជាទីព្រះធម្មចរិយាព្រឹទ្ធវិចិត្រសេដ្ឋារាជាគណៈ មេគណខែត្របាត់ដំបង ។
ចាប់តាំងពីបានមេគណឡើង លោកក៏ខំយកព្រះទ័យទុកដាក់ចាត់ចែងធ្វើកិច្ចការខាងគណសង្ឃ ឲ្យបានរៀបរយស្រួលបួលល្អក្នុងខែត្ររបស់លោក ។
លុះដល់មកក្នុងឆ្នាំរកាសប្តស័ក ព. ស. ២៤៨៨ ត្រូវនឹងឆ្នាំ, ១៩៤៥ លោកក៏មានអាពាធជាទម្ងន់ ពួកញាតិមិត្រព្រមទាំងសិស្សានុសិស្សរបស់លោកបានខំរកពេទ្យមកប្រកប ថ្នាំព្យាបាលរោគនោះ ក៏មិនបានធូរស្បើយសោះ មរណៈសង្រ្គាមចេះតែរុករានទន្រ្ទានចូលមកខ្លាំង លោកមិនអាចនឹងទប់ទល់បានក៏ទទួលអនិច្ចកម្មទៅក្នុងថ្ងៃ ១០ កើតខែភទ្របទ ឆ្នាំរកាសប្តស័ក ព. ស. ២៤៨៨ ត្រូវនឹងថ្ងៃ ១៦ ខែសេបតមប្រិ៍ ឆ្នាំ ១៩៤៥ ក្នុងជន្មាយុគំរប់ ៧១ ឆ្នាំ ។

ប្រភព http://www.budinst.gov.kh/?q=node/260
0 ความคิดเห็น:
แสดงความคิดเห็น