អំពីរឿងដែលបង្កើតមានហៅថាតេជោចៅហ្វាយខែត្តកំពង់ស្វាយ
ពីដើមឡើយគ្មានទេ គឺមានហៅតែចៅហ្វាយស្រុកទេ
ពីដើមឡើយគ្មានទេ គឺមានហៅតែចៅហ្វាយស្រុកទេ
កាលណោះមានមនុស្សតាំងសិល្ប នៅស្រុកកំពង់ធំ លុះតាំងសិល្បនៅយូរទៅពូកែណាស់ គ្មានអ្នកណានឹងច្បាំងឈ្នះសោះ ក៏តាំងខ្លួនធ្វើជាស្ដេចនៅកំពង់ស្វាយ ព្រះករុណាជាអំម្ចាស់ទ្រង់មានព្រះបន្ទូលថា បើឈ្មោះណាចាប់អ្នកសិល្បនេះបាននឹងឲ្យធ្វើជាចៅហ្វាយស្រុកកំពង់ ស្វាយ អ្នកណាក៏មិនហ៊ាននឹងមកចាប់អ្នកសិល្បនេះទេ ព្រោះសិល្បនេះពូកែណាស់ នោះមានតែមនុស្សម្នាក់ចូលទៅថ្វាយបង្គំទូល ព្រះករុណាជាអំម្ចាស់ សុំខ្លួនទៅចាប់អ្នកសិល្បនោះ ព្រះករុណាទ្រង់ព្រមហើយឲ្យមនុស្សនោះមកចាប់ មនុស្សនោះមានប្រាជ្ញាណាស់ ហើយមកដល់កំពង់ធំ យកកូនក្រមុំម្នាក់ស្អាតទៅជូនអ្នកសិល្បនោះធ្វើជាប្រពន្ធអ្នក សិល្បនោះអរណាស់ ហើយទទួលនាងនោះយកធ្វើ ជាប្រពន្ធ លុះយូរប្រហែលមួយឆ្នាំ មនុស្សនោះហៅកូនដែលឲ្យទៅអ្នកសិល្បនោះធ្វើប្រពន្ធមកប្រាប់ថា កូនឯងសួរប្ដីឯង តើតមត្រណមអ្វីខ្លះ កូននោះឮដូច្នោះហើយទៅវិញ លុះពេលយប់តាំងសួរសិល្បប្ដីថា លោកតមត្រណមអ្វីខ្លះ ប្ដីក៏មិនព្រមប្រាប់សោះ ប្រពន្ធនោះចេះតែសួររាល់ពេលប្ដីនោះក៏មិនព្រមប្រាប់ ប្រពន្ធក៏ថា បើលោកមិនប្រាប់ធ្វើម្ដេចនឹងដឹងថាលោកតមអ្វីខ្លះ ក្រែងលោខ្ញុំធ្វើទៅមិនដឹងខុសត្រណមលោក អ្នកសិល្បដែលពូកែក៏ប្រាប់ទៅប្រពន្ធថា ត្រណមដែលតមនោះគឹកុំឲ្យតែវាយដែក ប្រពន្ធស្ដាប់ហើយក៏នៅស្ងៀមទៅ លុះយូរទៅអាពុកនោះសួរថា ប្ដីឯងតមដូចម្ដេខ្លះ នាងប្រាប់ថា តមតែកុំឲ្យវាយដែក អាពុកឮហើយនៅស្ងៀម លុះយូរបន្តិចទៅក៏សុំអ្នកសិល្បកូនប្រសានោះធ្វើរោងដំដែកថា ខ្លួនក្រលំបាកគិតនឹងធ្វើរោងដំដែកមួយ អ្នកសិល្បនោះឮក៏ព្រមឲ្យអាពុកក្មេកនោះធ្វើរោងដំដែក អាពុកក្មេកនោះទៅតាំងរោងដំដែកមួយនៅភូមិស្លាកែតនៅខាងលិចវត្ត កំពង់ធំសព្វថ្ងៃនេះ តាំងតែដំដែកនោះធ្វើជាប្រដាប់គ្រប់យ៉ាងមានកូនជាងនោះប្រហែល ២០ នាក់ លុះយូរៗ ទៅគាត់មកលេងនឹងកូនគាត់ធ្វើជានិយាយថា ឯងមិននាំប្ដីឯងទៅលេងមើលអញដំដែកម្ដង កូននោះឮហើយក៏បបួលអ្នកសិល្បនោះ ៗ ក៏មិនព្រមទៅ ព្រោះខ្លួនតមមិនឲ្យវាយដែកនឹងដំដែក ប្រពន្ធចេះតែបបួលច្រើនដងពេកក៏ព្រមទៅ ដល់ទៅដល់រោងដំដែកមោះ អាពុកក្មេកឃើញកូនប្រសានោះមក ឲ្យកូនជាងដុតភ្លើងគ្រប់កន្លែងស្នប់ទាំអអស់ ហើយត្រង់កន្លែងស្នប់ដែលគាត់ធ្វើនោះដាក់គ្រែ ១ ជិតនោះ ហើយនៅលើគ្រែគាត់ដាក់សុទ្ធតែញញួដំដែក ហើយគាត់ហៅទៅកូនប្រសានោះថា លោកអញ្ជើញអង្គុយលើគ្រែខាងនេះ ក៏ទៅអង្គុយលើគ្រែតាមពាក្យដែលអាពុកក្មេកអញ្ជើញ អាំពុកក្មេកតាំងតែដុតដែកនោះឲ្យឆេះក្រហម ហើយមើលទៅថាល្មមអ្នកសិល្បនោះភ្លេចខ្លួនហើយ តាំងយកដង្កាប់ចាប់ដែកនោះមក រួចរុញទៅខាងមុខអ្នកសិល្បនោះគាត់ធ្វើជាស្រែកហៅលោកជួយផង អ្នកសិល្បនោះភ្លេចខ្លួនក៏កញ្ឆក់ញញួមកតាំងសំពងដែកនោះបាន ១ម៉ាំង ទើបនឹកឃើញថា អញខុសត្រណមតើ រួចនាំប្រពន្ធមកផ្ទះវិញ លុះយូរទៅអាពុកនោះទៅសួរកូនថា ឥឡូវប្ដីឯងភេទដូចពីដើម ឬដូចម្ដេច កូនប្រាប់ថា ឥឡូវមិនដូចពីដើមទេ អាពុកស្ដាប់ហើយដឹងថា កូនប្រសារអស់ពូកែហើយ លុះយបតាំងចូលទៅចាប់អ្នកសិល្បកូនប្រសានោះចងជាប់នោះ នាំយកទៅថ្វាយព្រះករុណាជាអំម្ចាស់ ៗ ឲ្យយកទៅសម្លាប់ ហើយតាំងគាត់នោះឲ្យធ្វើជាចៅហ្វាយស្រុកកំពង់ស្វាយ តាំងងារជាឲកញាតេជោមិនដាក់ (ដែជោ) នេះទេ គឺដាក់អក្សរ (តេជោ) បានជាដាក់យ៉ាងនេះ ព្រោះថាកើតពីដែកភ្លើងឆេះ គឺតាំងពីនោះមកបាន ជាមានហៅថា ឲកញាតេជោ តែយូរឆ្នាំណាស់មកហើយ ។
ប្រភព http://www.budinst.gov.kh/?q=node/181
0 ความคิดเห็น:
แสดงความคิดเห็น