ព្រះគ្រូសុវឌ្ឍញ្ញាណ សូរ - ហាយ ក្រុមជំនុំព្រះត្រៃបិដក
រៀបរៀង
ប្រែតាមអត្ថនឹងវីគ្គហៈរបស់ធម្មៈ
រៀបរៀង
ប្រែតាមអត្ថនឹងវីគ្គហៈរបស់ធម្មៈ
ពាក្យថាធម្មៈឬធម៌ព្រះសម្ពុទ្ធទ្រង់សំដែងសំដៅយកសេចក្ដីច្រើន យ៉ាងដែលធ្លាប់មានប្រាកដមកក្នុងគម្ពីរព្រះសូត្រព្រះវិន័យ នឹងព្រះអភិធម្មដោយច្រើន ពាក្យនេះហាក់ដូចជាសម្រាប់ប្រើសាធារណៈក្នុងទីផ្សេង ៗ ស្រេចហើយតែនឹងសមរម្យទៅតាមដំណើរសេចក្ដីដូចតទៅនេះ៖
១ - ធម្មៈ ប្រែថា « សភាវៈគឺសេចក្ដីពិត ឬថាចិត្តនឹថចេតសិកខាងកុសល, អកុសលនឹងអព្យាកតៈ » ដូចបទថាៈ កុសលា ធម្មោអកុសលា ធម្មា អព្យាកតា ធម្មា ។
២ - ធម្មៈ ប្រែថា « ប្រាជ្ញា » ដូចបទថាៈ សច្ចំ ធម្មោធិតិ នាកោ, សច្ចៈ ធម្មៈ ធិតិ ចាគៈ ( នេះជាយរាវាសធម៌ ) ពាក្យថាធម្មៈ ក្នុងទីនេះ ជាឈ្មោះប្រាជ្ញា ។
៣ - ធម្មៈ ប្រែថា « ប្រាជ្ញា » ដូចបទថាៈ ធម្មោ ហវេ រក្ខតិ ធម្មចារី បុណ្យហ្នឹងឯងរមែងរក្សាបុគ្គលអ្នកប្រព្រឹត្តធម៌ ។
៤ - ធម្មៈ ប្រែថា « បញ្ញត្តិ ឬលំនាំភាសាគឺច្បាប់ដែរគេតាំងទុកនឹងលំនាំសំឡេង » ដូចបទថាៈ បញ្ញត្តិធម្មា និរុត្តិធម្មា ធម៌គឺបញ្ញត្តិ ធម៌គឺលំនាំភាសា ។
៥ - ធម្មៈ ប្រែថា « អាបត្តិ » ដូចបទថាៈ ចត្តារោ ងារាជិកា ធម្មា អាបត្តិបារាជិក ៤ ។
៦ - ធម្មៈ ប្រែថា « បរិយត្តិគឺការសិក្សា » ដូចបទថាៈ ឥធ ភិក្ខវេ ធម្មំ បរិយោបុណាតិ សុត្តំ គេយ្យំ ។ ល ។ ម្នាលភិក្ខុទាំងឡាយភិក្ខុក្នុងសាសនានេះតែងរៀននូវបរិយត្តិគឺ សុត្ត តេយ្យ ។ល ។
៧ - ធម្មៈ ប្រែថា « ទេសនា » ដូចបទថាៈ ធម្មំ វោ ភិក្ខវេ ទេសិស្សាមិ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងធម៌ទេសនាចំពោះអ្នកទាំងឡាយ ។
៨ - ធម្មៈ ប្រែថា « និស្សត្តិនិជ្ជីវៈ គឺសភាវៈ មិនមែនជាសត្វ មិនមែនជាជីវិត » ដូចបទថាៈ តស្មឹ ខោ បន សមយេ ធម្មា ហោន្តិ សភាវៈដែលមិនមែនជាសត្វជាបុគ្គល មិនមែនជាជីវិត រមែងមានក្នុងសម័យនោះេង ។
៩ - ធម្មៈ ប្រែថា « ប្រក្រតី, ធម្មតា » ដូចបទថាៈ អនិច្ចា វត សង្ខារា ឧប្បទវយធម្មិនោ ឱហ្ន៎សង្ខារទាំងឡាយមិនទៀងមានការកើតឡើងនឹងសូន្យទៅជាប្រក្រតីឬ ជាធម្មតា ។
១០ - ធម្មៈ ប្រែថា « វិការៈគឺរបស់ប្រែប្រួល » ដូចបទថាៈ វយធម្មា សង្ខារា សង្ខារទាំងឡាយ មានការសាបសូន្យជាគ្រឿងប្រែប្រួល ។
១១ - ធម្មៈ ប្រែថា «គុណឬពរ » ដូចបទថាៈ ន ហិ ធម្មោ អធម្មោ ច ឧភោ សមវិបាកិនោ, ចត្តារោ ធម្មា វឌ្ឍន្តិ សភាវៈពីរយ៉ាងគឺគុណ ១ ទោស ១ ឲ្យផលមិនស្របគ្នាទេ, ពរ ៤ ប្រការរមែងចំរើន ។
១២ - ធម្មៈ ប្រែថា « ការប្រព្រឹត្តិមានសណ្ដាប់ធ្នាប់ល្អ ឬឫកពា » ដូចបទថាៈ សីលវា កល្យាណធម្មោ បុគ្គលមានសីលមានសណ្ដាប់ធ្នាប់ល្អ ។ សោតាបន្នោ អវិនិបាតធម្មោ សោតាបន្នបុគ្គលមានសណ្ដាប់ធ្នាប់មិនធ្លាក់ចុះ ។ ពាលា ធម្មា បណ្ឌិតា ធម្មា ឫកពាជារបស់ជនពាល ជារបស់បណ្ឌិត ។
១៣ - ធម្មៈ ប្រែថា « សមាធិ » ដូចបទថាៈ ភាវិតធម្មោ កតសមណធម្មោ មានសមាធិចំរើនហើយ មានសមាធិបរិកម្មស្រេចហើយ ។
១៤ - ធម្មៈ ប្រែថា « បច្ចុប្បន្ន » ដូចបទថាៈ ធម្មដ្ឋិតតា ធម្មនិយាមតា ស្ថិតនៅឬកំណត់នៅក្នុងបច្ចុប្បន្ន ។ ទិដ្ឋិធម្មិកោ អត្ថោ ប្រយោជន៍បច្ចុប្បន្ន ។
១៥ - ធម្មៈ ប្រែថា « ហេតុ ឬប្រវេណី » ដូចបទថាៈ ធម្មប្បដិសម្កិទា ធម្មញ្ញតា បែកធ្លាយប្រាជ្ញាក្នុងហេតុ ដឹងច្បាស់ហេតុ ។ ឯសំ ធម្មោ សនន្តនោ ប្រវេណីនេះ ជារបស់មានមកក្នុងកាលមុន ។
១៦ - ធម្មៈ ប្រែថា « សាសនា » ថា « សេចក្ដីពិត » ដូចបទថាៈ ស្វាក្ខាតោ ធម្មោ សាសនាមានលំអបទដើមឬពីរោះបទដើម ។ ញេយ្យធម្មោ ញាតធម្មោ សេចក្ដីពិតដែលតថាគតគប្បីដឹង សេចក្ដីពិតដែលតថាគតដឹងហើយ ។ ធម្មានុធម្មប្បដិបន្នោ បុគ្គលប្រតិបត្តិតាមសេចក្ដីពិតសមគួរដល់សេចក្ដីពិត ។
១៧ - ធម្មៈ ប្រែថា « បរមត្ថសច្ច » ថា « មគ្គផល - និព្វាន » ដូចបទថាៈ ទិដ្ឋធម្មោ បត្តធម្មោ បានឃើញបរមត្ថសច្ច បានលុះបរមត្ថសច្ច ។ ភធិគតោ ខោ ធម្មោ មគ្គផល និព្វានតថាគតបានហើយ ។ ឧទាហរណ៍ ដែលសំដែងមកនេះជាសេចក្ដីរួបរួមអត្ថរបស់ពាក្យថាធម្មៈប៉ុណ្ណេះ ។
លំដាប់ពីនេះនឹងពោលអំពីវិគ្គហៈ របស់ធម្ម តទៅទៀត ធម្មស័ព្ទនេះមានវិត្គហៈ ច្រើនយ៉ាង តែក្នុងទីនេះ នឹងស្រង់យកត្រឹម ៥ យ៉ាងៈ
១ - ចក្ខុសុ អងាយេសុ សំសារេ សត្តេ អបតមានេ នារេតីតិ ធម្មោ សភាពគឺសេចក្ដីពិតឯណា រមែងទ្រទ្រង់នូវសត្វទាំងឡាយ មិនឲ្យធ្លាក់ទៅក្នុងអបាយទាំង ៤ ឬក្នុងសំសារវដ្តសភាពនោះឈ្មោះថាធម៌ ។
២ - សលក្ខណំ នារេតីតិ ធម្មោ សភាពឯណារមែងទ្រទ្រង់ទុកនូវលក្ខណៈរបស់ខ្លួនគឺកុសលទាំង ៤ មានកាមាវចរកុសលជាដើម សភាពនោះឈ្មោះថាធម៌ ។
៣ - បាបកេ អកុសលេ ធម្មេ ធុនាតីតិ ធម្មោ សភាពឯណារមែងកំចាត់នូវអកុសលធម៌ដ៏លាមកចេញ ( ចាកខន្ធសន្ដាន ) សភាពនោះឈ្មោះថាធម៌ ។
៤ - សោតាបន្នោទីហិ អរិយេហិ នារិយតីតិ ធម្មោ សភាពឯណាដែលព្រះអរិយទាំងឡាយ មានព្រះសោតាបន្នបុគ្គលជាដើម តែងទ្រទ្រង់ទុក ( ចាំទុកក្នុងសន្ដាន ) សភាពនោះឈ្មោះថាធម៌ ។
៥ - យថានុសិដ្ឋំ បដិបជ្ជមានេ ចតូសុ អបាយេសុ អបតមានេ សត្តេ កត្វា ធារេតីតិ ធម្មោ សភាពឯណាទ្រទ្រង់ធ្វើនូវពួកសត្វដែលប្រតិបត្តិសមគួរដល់ពាក្យប្រៀន ប្រដៅ មិនឲ្យធ្លាក់ទៅក្នុងអបាយទាំង ៤ សភាពនោះឈ្មោះថាធម៌ ។
អត្ថនឹងវិគ្គហៈ របស់ធម្មៈ ដូចពោលមកនេះជាសេចក្ដីជ្រាលជ្រៅទៅតាមបែបហួសវិស័យសោតវិញ្ញាណ របស់អ្នកដែលមិនបានរៀន បែបផែនប្រែបាលី តែទុកជាយ៉ាងណាក៏គង់យល់សេចក្ដីខ្លះពុំខាន ។ ពាក្យថាធម្មៈឬធម៌មួយម៉ាត់នេះ បើទុកជាមិនមានបទគុណស័ព្ទ គឺកុសលឬអកុសលនៅជិតខាង គង់យើងសង្កេតយល់បានតាមដំណើរសេចក្ដី ។ ធម្មស័ព្ទនេះកម្រនឹងនិយាយឲ្យច្បាស់ ប្រែស្រាយឲ្យចំមកជាពាក្យខ្មែរយើងបាន ដំណើរនេះជាវិស័យរបស់អ្នករៀនវិធីប្រែបាលីទើបអាចនឹងយល់បានដោយ ងាយ ប៉ុន្តែអ្នកដែលមិនបានរៀនរបៀបប្រែបាលីក៏គង់មានន័យក្នុងផ្ទៃ សេចក្ដីនោះ ៗ បើកឱកាសឲ្យយល់បាន ដូចយល់ថានេះជាភាវេតព្វធម៌ ( ធម៌គួរចំរើន ) នេះជាបហាគព្វធម៌ ( ធម៌គួរលះបង់ ) តែប៉ុណ្ណេះក៏អាចប្រព្រឹត្តប្រតិបត្តិតាមសាសនាធម៌បាន ឬធម៌ដែលមានមកក្នុងពួកផ្សេង ៗ យើងអាចសន្និដ្ឋានបានឥតភ័ន្តច្រឡំថា នេះជាធម៌ដ៏ល្អ នេះជាធម៌ដ៏លាមកដូច្នេះជាដើម ។
សេចក្ដីរបស់ធម្មៈ ដែលមានក្នុងអត្ថនឹងវិគ្គហៈ ដូចពោលមកនេះសំដៅយកវត្តចរិយាដែលគួរប្រព្រឹត្តបានទាំងផ្លូវលោក ផ្លូវធម៌ ឬសេចក្ដីល្អដែលជាច្បាប់ម្យ៉ាង សម្រាប់បន្ថយកំឡាំងសេចក្ដីអាក្រក់របស់ពួកមនុស្ស ដើម្បីលើកកំឡាំងសេចក្ដីល្អឲ្យមានបរិបូណ៌ នឹងបានឈានទៅរកសេចក្ដីចំរើនឲ្យមានដំឡៃ មានបែបផែនសណ្ដាប់ធ្នាប់ល្អប្លែកអំពីពួកសត្វតិច្ឆាន ព្រោះថាការបរិភោគក្ដី ដេកក្ដី ភិតភ័យក្ដី រួមសំវាសនឹងមេថុនក្ដី ទាំង ៤ យ៉ាងនេះមានស្មើគ្នា ទាំងមនុស្សទាំងសត្វតិរច្ឆានប៉ុន្មាន ធម៌ទុកជាក្រិត្យក្រមសម្រាប់ប្រព្រឹត្តឲ្យសមស័ក្តិជាមនុស្ស ឬថាធម៌នេះជាសញ្ញាប័ត្រសម្រាប់មនុស្សក៏បាន ព្រោះថាមនុស្សយើងត្រូវតែដំកល់ខ្លួននៅក្នុងសីលធម៌ណាមួយ ទុកជាគោលដ៏សំខាន់សម្រាប់ត្រកូលរបស់ខ្លួនបើមិនច្រើនក៏តិច ដែលហៅថាត្រកូលមានធម៌ដើម្បីជាតម្រាប់ដល់បុត្តធីតាតរៀងទៅ កាលបើប្រាសចាកសីលធម៌ហើយមុខជានឹងរសាត់អណ្ដែតទៅ ប្រទះប៉ះទង្កិចនឹងសេចក្ដីទុក្ខលំបាក ដូចចកនឹងសំឡីដែលរសាត់អណ្ដែតទៅតាមខ្យល់ ឬដូចរថយន្តនឹងនាវាដែលគ្មានចង្កូតគ្មានគ្រឿងទប់ មនុស្សដែលស្ថិតនៅក្នុងសីលធម៌ខ្ជាប់ខ្ជួននោះដូចរថយន្តនឹងនាវា ដែលមានចង្កូត មានយុថ្កាសម្រាប់ទប់ ។
ពិតណាស់ ព្រះធម៌ដែលព្រះដ៏មានព្រះភាគបានសំដែងទុកហើយនោះជាច្បាប់ដ៏ល្អ វិសេស សម្រាប់តម្រូវដល់ប្រជាជនជាតិមនុស្សគ្រប់ជាន់ បើកឱកាសឲ្យប្រព្រឹត្តប្រតិបត្តិជឿកាន់ ដើម្បីឲ្យមានសណ្ដាប់ធ្នាប់ល្អឈមមុខត្រង់ទៅរកសេចក្ដីសុខក្សេម ក្សាន្តចៀសចាកគ្រោះថ្នាក់ ទុក្ខភ័យតាំងអំពីលោកនេះ រហូតដល់ខាងមុខ ។

អំពីប្រវត្តិនឹងកិត្តិគុណរបស់ធម្មៈក្នុងពុទ្ធសាសនា៖
ធម្មៈគឺសេចក្ដីពិតតែងចាប់កំណើតនៅក្នុងលោកជាធម្មតា ស្ថិតនៅជាចន្លោះនៃសេចក្ដីវិនាស ធម្មតាវត្ថុអ្វី ៗ ទាំងអស់ក្នុងលោក មានប្រាក់មាសជាដើមដែលបុគ្គលតាក់តែងសិទ្ធសូនធ្វើឡើង រមែងមានរូបប្រែប្រួលទៅផ្សេង ៗ តាមកាលសម័យដែលនិយមរាប់អាន ជួនកាលវត្ថុដែលមិនមែនជាប្រាក់មាសសុទ្ធទេ តែគេក្រឡៃធ្វើដោយក្លែងក្លាយឲ្យមានព័ណ៌ដូចប្រាក់មាសសុទ្ធក៏ បាន ប៉ុន្តែរបស់ក្រឡៃនោះមិនយូរប៉ុន្មាននឹងប្រាកដដល់ភ្នែកអ្នកផងដែល អាចដឹងបាន ។ របស់នោះរមែងត្រឡប់ទៅជារបស់ថោកទាបឥតថ្លៃ នាំឲ្យខូចសេចក្ដីប្រាថ្នារបស់អ្នកត្រូវការទួទៅ ក្នុងទីបំផុតរបស់ដែលបន្លំនោះប្រែទៅជាវត្ថុប្រើប្រាសពុំកើត សេចក្ដីនេះយ៉ាងណាមិញ ក្បួនតម្រាច្បាប់ទម្លាប់ ក្នុងលិទ្ធិណាមួយ ដែលគេហៅថាធម៌ ដោយសេចក្ដីសន្មតិរបស់គេដែលតាក់តែងឡើងដោយឧបាយមិនសមហេតុផល គឺថាដំណើរមិនពិត, ក្បួនច្បាប់ទាំងនោះ គង់ត្រូវអ្នកផងដែលមានប្រាជ្ញាល្អ យល់ទាស់ឬចាប់សេចក្ដីខុសបាន ថាជាលទ្ធិមិនពិត បើជាមិនមានអ្នកណាចាប់ថ្នាក់បានភ្លាម ៗ ក៏គង់គេដឹងបាន ឬគេរាងចាលក្នុងកាលដែលឲ្យផលមិនស័ក្ដិសិទ្ធិ លទ្ធិនោះក៏ទៅជារបស់រៀវរោយ សាបរលាប លែងមានអ្នកណាចុះចូលត្រូវការប្រតិបត្តិជឿកាន់ក៏យ៉ាងនោះដែរ ចំណែកខាងធម្មៈ គឺសេចក្ដីពិតជាសភាពមានអាយុជីវិតរស់នៅក្នុងលោក មិនចេះរៀវរោយថយចុះដូច្នេះឡើយ ។
ស្វាក្ខាធម៌ ដែលព្រះសម្មាសម្ពុទ្ធរបស់យើង ទ្រង់បានត្រាស់ដឹងឡើងហើយ ទ្រង់ប្រកាសប្រដៅប្រជាជនក្នុងលោក កាលដើមដំបូង មិនសូវមានមនុស្សជ្រះថ្លាជឿកាន់ច្រើនប៉ុន្មាន លុះដល់កាលខាងក្រោយមក ទើបពួកទេវតានឹងមនុស្សបានដឹងឮសុះសាយច្រើនគ្នាស្ងើចសរសើរ ថា ឱហ្ន៎នេះជាធម៌ពិត ប្រព្រឹត្តទៅតាមសេចក្ដីសុខក្សេមក្សាន្ត រួចនាំគ្នាប្រតិបត្តិកាន់តាម រហូតបានមគ្គផលនិព្វានតាមនិស្ស័យវាសនា យ៉ាងសក្ដិសិទ្ធិដូចទឹកសម្រាប់លត់ភ្លើង ។ ធម្មៈ គឺសេចក្ដីពិត នៃអាយុជីវិតដ៏មាំមួន ជារបស់មិនចេះចាស់មិនចេះស្លាប់ អាចរស់នៅទាំងមានដំឡៃអង្វែងតទៅមិនចេះចុះថ្លៃឡើយ សេចក្ដីនេះគប្បីសន្និដ្ឋានបានដោយងាយ ដូចយ៉ាងព្រះធម៌របស់ព្រះសម្ពុទ្ធនៃយើងទាំងឡាយ ដែលព្រះអង្គសំដែងឡើងតាមពិត មិនវីបរីតខុសចាកសេចក្ដីពិត បើយើងគិតតាំងអំពីឆ្នាំដែលព្រះអង្គបរិនិព្វានមកដល់ឥឡូវនេះបាន ២៤៨៩ ឆ្នាំហើយ ទោះបីយូរអង្វែងមកប៉ុណ្ណោះ ព្រះធម៌ក៏នៅថ្មីទៀងទាត់ដដែលដូចប្រក្រតីឥតមានចាស់គ្រាំគ្រា ប្រែប្រួល ខូចដំឡៃយ៉ាងណា ៗ ឡើយ សមដូចពុទ្ធភាសិតថាៈ
ជីន្តេិ វេ រាជរថា សុចិត្តា អថោ សរីរម្បិ ជរំ ឧបេតិ
សតញ្ច ធម្មោ ន ជរំ ឧបេតិ សន្ដោ ហវេ សព្ភិ បវេទយន្តិ
សេចក្ដីថា រាជរថទាំងឡាយ ដែលនាយជាងរចនាល្អហើយ រមែងចាស់គ្រាំគ្រាទៅពុំបាន មិនត្រឹមតែរថទាំងឡាយប៉ុណ្ណោះឡើយ ទោះទាំងសរីរៈរាងកាយ ( របស់សត្វទាំងឡាយ ) ក៏គង់ដល់នូវសេចក្ដីចាស់គ្រាំគ្រាដូច្នោះដែរ មានតែធម៌របស់ពួកសម្បុរសទើបមិនដល់នូវសេចក្ដីចាស់គ្រាំគ្រា ពួកសប្បុរសតែងចរចារជាមួយនឹងសប្បុរសផងគ្នា យ៉ាងនេះឯង ។ ពុទ្ធភាសិតដូចពោលមកនេះជាគ្រឿងអាងដើម្បីបញ្ជាក់ពាក្យថាធម៌ឲ្យ ឃើញពិត ថាជាសភាពមិនចេះចាស់គ្រាំគ្រា កាលបើមិនមានសេចក្ដីចាស់ទេ សេចក្ដីឈឺចាប់ក៏មិនមាន កាលបើមិនមានសេចក្ដីឈឺចាប់ទេ សេចក្ដីស្លាប់ក៏មិនមាន ។ ពាក្យថាធម្មៈដែលអធិប្បាយមកនេះសំដៅយកសេចក្ដីពិត ដែលសំដែងអំពីសេចក្ដីល្អអាក្រក់ ជាសភាពឥតរូប មានតែនាម ៗ ដែលចាប់កំណើតនៅក្នុងលោកសម្រាប់ដឹងបានដោយបញ្ញាចក្ខុប៉ុណ្ណោះ ឥតមាននរណាស្រាវជ្រាវរកប្រវត្តិឲ្យឃើញថាធម៌នេះចាប់កំណើតពីកាល ណា ៗ បានឡើយ ដូចភ្លើងនឹងខ្យល់ដែលគេមិនអាចដឹងដើមកំណើតបានដូច្នោះដែរ គឺជាធម្មជាតិតែងកើតមាននៅក្នុងលោកជាធម្មតា ។
សេចក្ដីខាងលើនេះ ល្មមយល់បានថា អំពើល្អអាក្រក់ជារបស់ឋិតឋេររស់នៅពាសពេញលោក ទាំងមគ្គផលនិព្វាន ក៏មាននៅប្រាកដមិនត្រូវវិនាសបាត់បង់ចាកលោកដោយអន្តរាយណាមួយ សូម្បីលោកធាតុទាំងមូលត្រូវភ្លើងឆេះ អំពើនឹងមគ្គផលនិព្វានអាចតាំងនៅដដែល ទោះបីនរណាក៏លុបលាងចេញពុំបាន ចំណែកខាងពាក្យរចែករចាកថា ធម៌ថ្មីធម៌ចាស់ នោះនឹងទន្រ្ទានចូលមកកាត់កំផែងគឺសេចក្ដីពិតមិនបានឡើយ ។ បុណ្យគឺអំពើល្អ បាបគឺអំពើអាក្រក់គុណគឺសេចក្ដីចំរើន ទោសគឺសេចក្ដីវិនាស ទាំង ៤ យ៉ាងនេះជាដើម ឈ្មោះថាប្រវត្តិគឺដំណឹងឬកំណើតរបស់ធម៌ ដែលជាសេចក្ដីពិតមាននៅប្រចាំលោកសូម្បីក្នុងកាលកប្បខាំងកំបាំង បាត់ស្ងាត់ គឺកាលដែលមិនមានព្រះពុទ្ធត្រាស់ឡើង ឬមិនមានអ្នកប្រាជ្ញក៏ដោយក៏គង់បុណ្យ បាប គុណ ទោស ឋិតថេរតាំងនៅជាប្រក្រតីឥតមានសាបរលាបរលត់បាត់ទេ តាំងប្រជាជនក្នុងលោកក៏មិនដែលឮនិយាយថា ឥឡូវនេះបុណ្យ បាប គុណ ទោស គាស់គ្រាំគ្រាណាស់ ឈឺដុនដាបណាស់ ឬថា ស្លាប់បាត់ទៅហើយ ដូច្នេះឡើយ ពាក្យដែលគេនិយាយរចែករចាកជា ធម៌ថ្មី ធម៌ចាស់នោះត្រឡប់ទៅជាឥតប្រយោជន៍ទទេ ។ បើបុគ្គលប្រុសស្រីឯក្នុងលោកមានកាយវាចាចិត្ត ប្រព្រឹត្តល្អត្រូវតាមសីលធម៌ មានព្រហ្មវិហារផ្សាយទៅក្នុងពួកសត្វ មានកតញ្ញូកតវេទី ចំពោះលោកអ្នកមានគុណគឺមាតាបិតាជាដើម បុគ្គលនោះក៏រមែងបានបុណ្យចួបប្រទះសេចក្ដីចំរើន បើជាមានកាយវាចាចិត្ត ប្រព្រឹត្តអាក្រក់ខុសចាកសីលធម៌មិនមានព្រហ្មវិហារផ្សាយទៅក្នុង ពួកសត្វ មិនមានកតញ្ញូកតវេទីចំពោះលោកអ្នកមានគុណទេ ក៏រមែងបានបាប ទទួលទោសដោយខ្លួនឯង មិនចាំបាច់មាននរណាប្រគល់បុណ្យប្រគល់បាបឲ្យទេ នេះជាសេចក្ដីសំដែងឲ្យឃើញថា បុណ្យបាបមិនចេះវិនាស អ្នកណាធ្វើក្នុងកាលណា អ្នកនោះត្រូវបានក្នុង កាលនោះឬកាលខាងមុខ ៗ ។ បុណ្យបាបគុណទោសទាំងនេះឯងហៅថាធម៌, មួយទៀតក្នុងគម្ពីរអដ្ឋកថាឧទានខុន្ទរានិកាយ មានសេចក្ដីថាពួកធម៌ជាកុសល ហៅថាសកធម៌ គឺជាផ្លូវដ៏ពិតមួយយ៉ាងសម្រាប់នាំមកនូវសុខសួស្ដី នាំមកនូវសេចក្ដីចំរើន ដល់បុគ្គលអ្នកប្រព្រឹត្តសុចរិត, ពួកអកុសលហៅថាបរធម៌គឺជាផ្លូវពិតដោយឡែក សម្រាប់នាំមកនូវទុក្ខ នាំមកនូវសេចក្ដីវិនាសដល់បុគ្គលអ្នកប្រព្រឹត្តទុច្ចរិត ចំណែកខាងពួកកុសលធម៌ មានសីល សមាធិ បញ្ញា ជាដើមដែលធ្វើប្រយោជន៍ឲ្យដល់ខ្លួនដូចជា មាតាបិតាធ្វើប្រយោជន៍ដល់បុត្តធីតា ព្រោះហេតុនោះទើបលោកហៅថាសកធម៌, ពួកអកុសលធម៌ មានរាគៈ ទោសៈ មោហៈ ជាដើម ដែលនាំបណ្ដាលធ្វើប្រយោជន៍ឲ្យវិនាស ដូចជាបច្ចាមិត្ត ជាសឹកសត្រូវមកពីខាងក្រៅ មកធ្វើឲ្យខូចប្រយោជន៍ ព្រោះហេតុនោះទើបលោកហៅថាបរធម៌ ។
បុណ្យ បាប គុណទោស សកធម៌ បរធម៌ ដូចសំដែងមកនេះ ឈ្មោះថាប្រវត្តិរបស់ធម៌ ដែលជាដើមពូជចាប់កំណើតកើតឯងហើយចាក់ឫសជាប់នៅទៀងទាត់ជាធម្មតា មិនចេះចាស់គ្រាំគ្រាឬវិនាសសាបសូន្យដោយពិត តែជារបស់ស្ងាត់កំបាំងអំពីបញ្ញារបស់បុថុជ្ជន ដូចភ្លើងជារបស់មាននៅទៀងទាត់តែងចាប់កំណើតដាច់នៅនឹងអាកាស ឬនៅក្នុងដើមឈើ កាលបើគេចេះវិជ្ជាខាងគ្រឿងផ្សំ ត្រូវតាមហេតុផលល្អ ភ្លើងក៏ឆេះលះអណ្ដាតឡើង បើមិនចេះគ្រឿងផ្សំទេ ភ្លើងមិនអាចឆេះឡើងបានមួយទៀតភេសជ្ជៈថ្នាំកែរោគដែលកើតអំពីជាតិ ឈើ ឬអំពីធាតុអ្វីផ្សេង ៗ ក៏ជារបស់ស្ថិតនៅមាននៅជាធម្មតា មិនចេះវិនាស, គ្រូពេទ្យអ្នកចេះចាំក្បួនតម្រារមែងផ្សំធាតុឬលំអិតអ្វីផ្សេង ៗ ឲ្យទៅជាភេសជ្ជៈកែរោគបានដោយងាយ ពាក្យដែលយើងធ្លាប់និយាយថា ភ្លើងរលត់ នេះជាសេចក្ដីសន្មតិគឺភ្លើងគ្រាន់តែរលត់បាត់អំពីចង្កៀងប៉ុណ្ណោះ នឹងថារលត់បាត់ ទៅចាកលោកមែនទែនក៏ទេ សេចក្ដីយ៉ាងណាមិញ ដំណឹងនឹងកិត្តិគុណព្រះធម៌ជាសភាពដែលពិតប្រាកដរមែងមាននៅដោយ មាំមួន មិនចេះប្រែប្រួលវិនាសសាបសូន្យ មិនចេះស្លាប់ក៏យ៉ាងនោះដែរ ។ ពាក្យដែលយើងនិយាយថាព្រះធម៌សាបសូន្យ ឬថាសាសនារៀវរោយ នេះជាសម្មតិវោហារគ្រាន់តែជាពាក្យសម្រាប់ប្រើហៅបណ្តោះអាសន្ន ឬពាក្យថា សាបសូន្យរៀវរោយនោះគ្រាន់តែសំដៅយកថាព្រះធម៌សាបសូន្យចាកខន្ធ សន្ដានរបស់បុគ្គលអ្នកសិក្សារៀនសូត្រប្រតិបត្តិប៉ុណ្ណោះ ។ មគ្គផលនិព្វានឈ្មោះថាកិត្តិគុណរបស់ធម៌ តែងឮខ្ចរខ្ចាយនៅក្នុងលោកដោយហូរហែរជាដរាបមកមិនដាច់ ព្រោះហេតុនោះបុគ្គលអ្នកស៊ើបដំណឹងរកធម៌ក្នុងលោកនេះ តែងមានតែរាល់ ៗ កាល តាមសេចក្ដីប្រតិបត្តិក្នុងសាសនារបស់គេ ប៉ុន្តែច្រើនតែប្រទះទៅលើផ្លូវវាង ដោយអំណាចអវិជ្ជានាំសត្វឲ្យវង្វេង ឬដោយគំនិតយល់ខុសតាមលិទ្ធិរបស់គ្រូដោយខ្លួន ៗ ។ ក្នុងកាលចន្លោះព្រះពុទ្ធត្រាស់ឡើងគង់ប្រាកដថា មានបុគ្គលខ្លះក្នុងលោកមានចិត្តនឿយណាយចាកកាមគុណ នឹកភ្នកចង់ស្វះស្វែងរកប្រវត្តិពង្សាវតារ ដែលជាក្រសែនៃមោក្ខធម៌គឺព្រះនិព្វាន ហើយលះភេទគ្រហស្ថចេញចាកកាមារម្មណ៍ កាន់ភេទជាតាបសឥសីប្រព្រឹត្តតបវត្តដើម្បីស្រូតទៅរកព្រះនិព្វាន ជាធម្មតា ។ តាបសខ្លះប្រទះបានតែត្រឹមឈានសមាបត្តិ ឬអភិញ្ញាជាលោកិយប៉ុណ្ណោះ តាបសខ្លះឃ្វាងរហូតដោយហេតុខ្វះគ្រឿងផ្សំ ឬមានគ្រឿងផ្សំធាតុវិជ្ជាប្រាជ្ញាស្មារតីមិនទាន់គ្រប់គ្រាន់, ព្រះសម្ពុទ្ធរបស់យើង កាលនៅជាពោធិសត្វ ក៏នៅក្នុងពួកតាបសដូច្នោះដែរ ព្រះអង្គតែងជាប់ព្រះហ្ឫទ័យក្នុងការស្វែងរកព្រះធម៌ទោះបីព្រះ អង្គបានជាក្សត្រិយ៍សោយរាជ្យ ដែលគួរស្រវឹងក្នុងសម្បត្តិនឹងយសបរិវារ ទ្រង់ក៏មិនភ្លេចអំពីដំណឹងបុណ្យបាប តែងពេញព្រះហ្ឫទ័យក្នុងភេទតាបសជារឿយ ៗ ខំប្រព្រឹត្តិវត្តយ៉ាងឧក្រឹដ្ឋជាងតាបសឯទៀត ៗ ជាដរាបអស់ច្រើនជាតិណាស់ ។ ព្រះមហាបុរសមានព្យាយាមក្លៀវក្លា អន្ទោកអន្ទោលមិនតក់មិនលែងចោលអំពីការស្វែងរកមោក្ខធម៌ព្រោះ អាស្រ័យការដឹងថាមុខជានឹងបានដូចប្រាថ្នា ព្រះអង្គខំប្រឹងសន្សំសេចក្ដីល្អល្អះសេចក្ដីអាក្រក់ ចំណាំប្រវត្តិរបស់ព្រះអង្គនឹងព្រះធម៌ដែលព្រះអង្គធ្លាប់ ប្រតិបត្តិមករៀងរាបដរាបដល់បច្ចិមជាតិ ទើបបានគ្រឿងផ្សំធាតុសព្វគ្រប់ដែលហៅថាបារមីធម៌ ១០ ប្រការនោះឯង ។
លុះព្រះបរមពោធិសត្វមានបារមីធម៌ ចូលមកគ្រប់គ្រាន់ ក៏បានរំពឹងស្រាវជ្រាវរកពង្សាវតារព្រះធម៌ជាអនុលោមប្បដិលោម បានឃើញជាក់ច្បាស់ដោយសព្វញ្ញុតញ្ញាណ ហើយទ្រង់សំដែងបើកបង្ហើបបង្ហាញធម៌នោះ ៗ ដល់ពួកពុទ្ធបរិស័ទឲ្យភ្លឺច្បាស់ហាក់ដូចជា ព្រះច័ន្ទរះឡើងក្នុងថ្ងៃ ១៥ កើត ។ ព្រះធម៌ដែលចាប់កំណើតនៅក្នុងផ្ទៃលោកធាតុជាយូរលង់មកហើយនោះ ស្រាប់តែផុះអណ្ដែតឡើង ហាក់ដូចជាប្រសូតចាកលោកធាតុមកប្រតិស្ឋានថ្មី ៗ ចំពោះព្រះភ័ក្រ្តព្រះដ៏មានព្រះភាគ នេះឯងហៅថាព្រះអង្គត្រាស់ដឹង ។ មូលហេតុដែលនាំឲ្យពួកតាបសឯទៀត ៗ ក្ដីតាបសគឺព្រះពោធិសត្វក្ដី ខំសង្វាតបំពេញបារមីធម៌ទាំងនោះ ក៏ព្រោះអាស្រ័យការដឹងក្លិនក្រអូប ការចាំប្រវត្តិនឹងកិត្តិគុណរបស់ធម្មៈជាប់ហែ ៗ មក ដូចដំណឹងថាមាសពេជ្រជាបច្ច័យ នាំឲ្យគេស្វែងរកមាសពេជ្រ គឺអាស្រ័យការដឹងជាដើមហេតុ ទើបមានការស្វែងរកជាខាងក្រោយ ត ៗ មករហូតបានដូចប្រាថ្នា ដំណឹងថាមគ្គផលថានិព្វានក៏រមែងមានក្លិនក្រអូបជាប់នៅក្នុងលោក សូម្បីមគ្គផលជាធម៌នាំសត្វឲ្យឆ្លងឡើងចាកលោក ព្រះនិព្វានជាគុណជាតិផុតស្រឡះចាកលោកហើយក៏ពិតមែន តែកិត្តិស័ព្ទរមែងសល់នៅក្នុងលោកមិនចេះសាបសូន្យ ។ លុះព្រះអង្គបរិបូណ៌ដោយប្រាជ្ញាស្មារតី គ្រប់គ្រាន់ដោយសេចក្ដីត្រិះរិះជ្រាបច្បាស់ចំពោះព្រះអង្គហើយទើប ទ្រង់លើកស្រង់ ស្រាវជ្រាវប្រមូលយក ព្រះធម៌ដែលមាននៅក្នុងលោកស្រាប់នោះមកសំដែងសើរើចែករលែកឲ្យមាន មេមាតិកាដោតក្រងតម្រៀប ដូចមានកម្រងមានរបៀបជាគោលចារឹករាក់ជ្រៅ សង្ខេបពិស្ដារច្បាស់លាស់ជាក់ស្ដែងឡើងដើម្បីឲ្យពួកពុទ្ធបរិស័ទ និកាយរបស់ព្រះអង្គ ងាយស្ដាប់ងាយពិចារណារកផ្លូវប្រតិបត្តិពួកប្រជាជនអ្នកមានសេចក្ដី ជ្រះថ្លាក្នុងធម៌ គោរពចំពោះព្រះអង្គក៏នាំគ្នាហៅថាព្រះអង្គបានត្រាស់ ដរាបមក ។ ធម៌ដែលព្រះអង្គបានត្រាស់ដឹងទាំងនោះ ក៏គឺធម៌ដែលធ្លាប់មានស្រាប់នៅក្នុងលោកនោះឯង ។ ព្រះបរមសាស្ដាចារ្យ បានត្រាស់ដឹងធម៌ឡើងក្នុងលោកក្នុងកាលណាម្ដង ៗ គួរហៅថាអគ្គសង្គាយនាមួយលើកហើយ ក្នុងកាលនោះរាប់ថា សង្គាយនាមុនដំបូងបង្អស់ ជាគុណដ៏ប្រសើរបំផុតធំបណ្ដាច់ជាងសង្គាយនារបស់ព្រះអរហន្តទាំងឡាយ ដែលធ្វើក្នុងកាលជាខាងក្រោយ ។

ពណ៌នាមកអំពីអត្ថនឹងវិគ្គហៈ របស់ធម្មៈ
ព្រមទាំងប្រវត្តិនឹងកិត្តិគុណរបស់ធម្មៈចប់តែប៉ុណ្ណោះ ។

ប្រភព http://www.budinst.gov.kh/?q=node/243
0 ความคิดเห็น:
แสดงความคิดเห็น