ការសំដែងសេចក្ដីគោរពយ៉ាងបរិសុទ្ធ
របស់ប្រជាជាតិខ្មែរចំពោះវិញ្ញាណក្ខន្ធរបស់លោកគ្រូ
នៅឱកាសធ្វើបុណ្យឈាបនកិច្ច
រំលាយសព កាលពីថ្ងៃ ៤ ណូវ៉មប្រិ៍ ឆ្នាំ ១៩៣៩

ចាប់ផ្ដើមតាំងអំពីថ្ងៃទី ១ ណូវ៉មប្រិ៍ ១៩៣៩ មក មានភិក្ខុសាមណេរ ឧបាសកឧបាសិកាក្មេងចាស់គ្រប់វ័យ បានអញ្ជើញមកនឹងនិមន្តមក តាមទូក, កប៉ាល់, រទេះភ្លើង, រថយន្ត ដើម្បីធ្វើដំណើរមកកាន់ក្រុងភ្នំពេញសឹងមានចំនួនណែនណាន់តាន់តាប់ ។ នៅខណៈនេះពួកជាងឈើ ពួកជាងឆ្លាក់ នឹងជាងគំនូរនាំគ្នាខំធ្វើការឥតឈប់ដៃ នៅទីវាលខាងក្នុងបរិវេណនៃសាលាបាលីជាន់ខ្ពស់ ជាទីធ្វើមេរុដំកល់មឈូសបូជាសពលោកគ្រូព្រះឧត្ដមមុនី អ៊ុម - ស៊ូរ ដែលជាអ្នកផ្ដួចផ្ដើមឡើងមួយរូបក្នុងការរៀបចំការងារក្នុងក្រសួង ពុទ្ឌសាសនបណ្ឌិត្យ ។
លុះមកដល់ថ្ងៃ ៣ ណូវ៉មប្រិ៍ នៅទីកន្លែងព្រះរាជបណ្ណាល័យនឹងវត្តឧណ្ណាលោមមានមនុស្សហៀហូរចូល ទៅមិនដាច់ ទាំងព្រះភិក្ខុសង្ឃនឹងឧបាសកឧបាសិកា ដែលធ្វើដំណើរមកពីទីតំបន់នានាក្នុងកម្ពុជាទាំងមូល នឹងជនជាតិខ្មែរមកពីស្រុកកូសាំងស៊ីន ក៏នាំគ្នាដើរសំដៅទៅកាន់កុដិជាទីដំកល់ព្រះសព ។ នៅវេលាយប់បង្ហើយការដំកល់សពនេះ បានចាត់ឲ្យមានធម្មទេសនានៅមុខព្រះសព នឹងនៅសាលាបាលីរងវត្តឧណ្ណាលោម មានគ្រឿងកំចាយសំឡេង ដើម្បីផ្សាយសូរសព្ទនៃធម៌ទេសនានោះឲ្យបានឮរាល់គ្នាទាំងពីរ អន្លើ ។

បើយើងសំឡឹងមើលទៅក្នុងកុដិជាទីដំកល់សពនោះ នឹងប្រទះឃើញអស់ទាំងភិក្ខុសាមណេរជាសិស្សគណ នឹងពួកឧបាសកឧបាសិការបស់លោកមានចំនួនជាច្រើនរយ នាំគ្នាអុជទានធូបបូជាភ្ញីផ្កាជាការគោរពចំពោះមុខព្រះសពដែលជា គ្រូអាចារ្យរបស់ខ្លួន ។ ឯក្សារមឈូសជាទីដំកល់សពនោះ បិទមាសរន្ទាលច្រាលឆ្អៅរចនាដោយក្បាច់ក្បូរដ៏វិចិត្រតាមបែបរចនា ខ្មែរ ឆ្លាក់ស្ពាន់ក្រាប់ធ្វើជាបែបរចនាផ្សេង ៗ តាមជុំវិញជើងកុះដំកល់មឈូសនោះ ហើយបញ្ចាំងឆ្លុះដោយភ្លើងអគ្គិសនីមានខ្នាតតូច-ធំនឹងពណ៌ផ្សេង ៗ សឹងមានពន្លឺភ្លឺព្រោងព្រាតគួរជាទីទស្សនា ។ មានកម្រងផ្កាផ្សេង ៗ ប្រដាប់នៅខាងមុខព្រះសពមានរបៀបរៀបរយល្អ មានពណ៌ផ្សេង ៗ គ្រប់បែប ដែលពុទ្ធបរិសទ្យទាំងគ្រហស្ថ ទាំងបព្វជិតនាំមកបូជា ជារបស់ព្រះថេរ ១ រូបនិមន្តមកពីប្រទេសថៃក៏មាន របស់ពួកលោកសង្ឃនឹងឧបាសកឧបាសិកាជាតិយួន ដែលចូលមកកាន់លទ្ធិហីនយាននេះក៏មាន នឹងរបស់ពុទ្ធសាសនិកជននៅស្រុកអាយនេះក៏មាន ។ លោកអគ្គលេខាធិការនៃពុទ្ធសាសនបណ្ឌិត្យ បានថ្លែងសេចក្ដីត្រេកអរសោមនស្សរបស់បណ្ដាមិត្រជាតិបារាំងសែសប្រគេន ដល់ព្រះថេរានុត្ថេរៈនឹងជូនដល់ពួកឧបាសកឧបាសិកាដែលបាននិមន្តមក នឹងអញ្ជើញមកជួបជុំនៅកុដិព្រះសពនឹងសាលាបាលីវត្តឧណ្ណាលោម ដោយបណ្ដាមិត្រជាតិបារាំងសឹងនាំគ្នាកាន់ទុក្ខយ៉ាងធំរួមជាមួយ នឹងពុទ្ធបរិស័ទអស់នេះដែរ ។
នៅថ្ងៃ ៤ ណូវ៉មប្រិ៍ ជាថ្ងៃដែលត្រូវដង្ហែព្រះសពទៅបូជាតាមកំណត់ ។ ក្បួនហែព្រះសពនេះធំសម្បើមជាឱឡារិក ដោយមានចំនួនមនុស្សច្រើនណែនណាន់តាន់តាប់ហើយមានរបៀបរៀបរយល្អ ហែកាត់ទៅតាមភូមិខ្មែរនៅក្នុងក្រុង នាំហែសំដៅទៅកាន់ទីមេរុ ឯក្បួនហែនេះមិនមែនត្រឹមតែមើលឃើញសំបើមអស្ចារ្យប៉ុណ្ណោះទេ ថែមទាំងការសំលៀកបំពាក់នឹងហែរជាជួរមានរបៀបរៀបរយហើយស្ងប់ស្ងាត់ ល្អណាស់ ។ ឯក្បាលក្បួនសុទ្ធតែស្លៀកពាក់សទាំងអស់ មានអ្នកកាន់ទង់លឿងព្រឿង ៗ កាន់កាប់ត្រួតក្បួនហែដោយឡែក ៗ ជាសង្កាត់ ៗ ដើម្បីមិនឲ្យច្របល់គ្នា ហើយតមក ទើបដល់អ្នកសែងព្រះពុទ្ធរូបស្ពាន់ហែ ហើយមានព្រះថេរៈ ៣ អង្គដែលជាព្រះរាជាគណៈមានស័ក្ដិធំ ៗ គង់លើអង្រឹងស្នែង មានអ្នកកាន់ក្លស់ធំពណ៌លឿងបាំងប្រគេនលោក ហែតាមក្រោយព្រះពុទ្ធរូប នៅជួរក្រោយបន្ទាប់មកទើបដល់ទើបដល់លោករាប់ពាន់រូប នឹងសាមណេរក៏មានចំនួនប្រហែលគ្នា ពួកក្រុមទាហាននឹងពួកកូនសិស្សសាលាលីសេស៊ីសុវត្ថិ ។ ក្ដារមឈូសដំកល់ព្រះសពមានអ្នកកាន់ក្លស់ធំពិរបាំងពីលើ ហើយពួកឧបាសកឧបាសិកាកាន់ថាស តោក ដាក់ផ្កាចន្ទន៍នឹងផ្កាស្រស់ផ្សេង ៗ ទៀនធូបភ្ញីផ្កានានា ។ តាមដែលយើងគន់មើលឃើញមានពួកឧបាសកឧបាសិកាស្លៀកពាក់សមានចំនួន ច្រើន មានចំនួនតិចទេដែលគ្រហស្ថមិនបានកាន់ទុក្ខ ពួកនេះហើយត្រូវទៅនៅចុងក្បួនក្រោយគេបង្អស់ ។ ពិតមែនតែនៅវេលាឱកាសកំពុងហែមានភ្លៀងធ្លាក់មកខ្លះ ប៉ុន្តែការហែនៅតែមានដំណើរស្រួលបួសមានរបៀបរៀបរយ រហូតទៅដល់ទីមេរុ បណ្ដាស្ត្រីទាំងពួងក៏នាំគ្នាទៅធ្វើសក្ការបូជានឹងសំដែងសេចក្ដី គោរពព្រះសពដែលជាព្រះមហាថេរប្រកបដោយគុណសម្បត្តិយ៉ាងខ្ពង់ខ្ពស់ នោះ ក្នុងខណៈនោះនៅទីបរិវេណសាលាបាឡីទាំងមូល មានព្រះភិក្ខុសង្ឃរាប់ដោយពាន់អង្គនៅជំវិញមេរុ តាមរបៀងព្រះរាជបណ្ណាល័យនឹងសាលាបាលី លើសួនស្មៅរបស់ពុទ្ធសាសនបណ្ឌិត្យ ព្រមជាមួយនឹងពួកគ្រហស្ថដែលមានចំនួនរាប់ពាន់ដែរ ។
តួមេរុនោះ ពាសដាសដោយសំពត់ពណ៌លឿងដូចជាស្បង់ចីពរលោកសង្ឃ ។ ឯពួកឧបាសកឧបាសិកានាំគ្នាដើរប្រទក្សិណជុំវិញមេរុនោះ ៣ ជុំ ព្រមទាំងក្ដារមឈូសលោកគ្រូព្រះសព ហើយគេនាំគ្នាលើកទៅដាក់លើទីបូជានៅត្រង់កណ្ដាលមេរុនោះ ។ បន្ទាប់ពីនោះមកមាននិមន្តលោកឆាកនឹងបង្សុកូលតាមទំនៀម ឯបង្សុកូលនោះនិមន្តគណៈមហានិកាយ ១០០ អង្គ ធម្មយុត្ត ១០០ អង្គ មកបង្សុកូលក្នុងឱកាសនោះ តែព្រះសង្ឃរាប់ពាន់អង្គបានសូត្របង្សុកូលឡើងជាជំនួយដោយឡែក, លាន់ឮសូរសព្ទកងរំពងមុខគួរឲ្យស្រងេះស្រងោចលន្លង់លន្លោចពន់ពេក ណាស់ ។ នៅខណៈដែលកំពុងស្ងប់ស្ងាត់ បណ្ដាពួកទាហានក្រុមរក្សាស្រុកនឹងទាហានក្រុមពិជ័យសង្គ្រាមបានឈរ រាំថដម្រៀបគ្នាជាជួរ ៗ ជាពីរជួរ ទុកចន្លោះផ្លូវកណ្ដាលសម្រាប់ដើរចូលទៅបូជាសព ។ ឯទាហានក្រុមរក្សាព្រះអង្គនឹងពួកភ្លេងម៉ានីលឈររង់ចាំនៅមាត់ ផ្លូវសួនច្បារ ដើម្បីទទួលព្រះអង្គម្ចាស់អធិបតីព្រះនាមមុនីរេតទ្រង់ស្ដេចយាងមក ជាដំណាងព្រះករុណាជាម្ចាស់ជីវិតលើត្បូង អស់ទាំងមន្ត្រីបារាំង-ខ្មែរជាន់ខ្ពស់ក៏នាំគ្នាមកចោមរោមនាំ ស្ដេចចូលទៅប្រថាប់នៅកៅអីជួរមុខ បន្ទាប់ពីនោះបន្តិចមកទើបលោករេស៊ីដងត៍សុប៉េរិយើរជាអធិបតីនៃ រាជការអាណាព្យាបាល ព្រមទាំងមន្ត្រីក្នុងសំណាក់របស់លោកមកដល់ ទើបព្រះអង្គម្ចាស់ក្សត្រាក្សត្រីនឹងអស់លោកកុង្សីយ៍សេនាបតី នាំគ្នាទៅទទួលចូលមក ។ លុះលោកជាមន្ត្រីតូច-ធំព្រមទាំងព្រះអង្គម្ចាស់ក្សត្រាក្សត្រី ទាំងជាតិបារាំងជាតិខ្មែរមកជួបជុំព្រមគ្នាហើយ ទើបលោកអគ្គលេខាធិការនៃពុទ្ធសាសនបណ្ឌិត្យថ្លែងសេចក្ដីជាដំណាងនាម នៃក្រសួងនានាដែលនៅក្រោមបង្គាប់ ដើម្បីសំដែងសេចក្ដីគោរពដល់វិញ្ញាណក្ខន្ធរបស់ព្រះមហាថេររូបនេះ នឹងពណ៌នាគុណដោយសង្ខេប ដូចមានថ្លែងសេចក្ដីក្នុងសុន្ទរកថារបស់លោកដូច្នេះ ។

សុន្ទរកថា
ក្នុងនាមនៃពុទ្ធសាសនបណ្ឌិត្យ, ព្រះរាជបណ្ណាល័យ, សាលាបាលីជាន់ខ្ពស់នឹងក្រុមជំនុំព្រះត្រៃបិដក, យើងខ្ញុំសូមសំដែងសេចក្ដីគោរពនមស្សការដ៏ខ្ពង់ខ្ពស់ ចំពោះវិញ្ញាណក្ខន្ធរបស់លោកគ្រូព្រះឧត្ដមមុនី អ៊ុម - ស៊ូរ ដែលជាអ្នកផ្ដួចផ្ដើមមួយអង្គក្នុងការរៀបចំសីលធម៌ឲ្យមានដំឡៃឡើង នឹងធ្វើឲ្យចំរើនលូតលាស់ឡើងខាងផ្លូវចិត្តវិជ្ជាយ៉ាងធំទូលាយ ក្នុងប្រទេសរបស់លោក ។
អស់លោក - អ្នកដែលនៅរួមសហគមនឹងលោក ទើបអាចស្គាល់និស្ស័យលក្ខណៈប្រចាំរូបបុគ្គលរបស់លោកបាន ពីព្រោះលោកមាននិស្ស័យជាអ្នកព្យាយាមធ្វើការងារយ៉ាងហ្មត់ចត់ ទាំងជាបុគ្គលសុភាពរាបសារជាទីបំផុត ។
លោកគ្រូព្រះឧត្ដមមុនី អ៊ុម - ស៊ូរ លោកមិននឹកនាដល់ខ្លួនលោកដែលបានទទួលសេចក្ដីនឿយហត់ ទាំងមិនមានអំនួតអួតខ្លួនលោកឡើយ លោកបានខំប្រឹងប្រែងធ្វើការងារទាំងយប់ទាំងថ្ងៃ ដើម្បីជាប្រយោជន៍ដល់មនុស្សរួមជាតិរបស់លោកប៉ុណ្ណោះ ដោយលោកបានធ្វើសៀវភៅសំខាន់ ៗ ជាច្រើនដែលនាំឲ្យចំរើនចំណេះវិជ្ជាជាចំណែកខាងលទ្ធិសាសនា ទាំងមិនមានបំផ្លើសឲ្យហួសហេតុ ដោយការងារជាថ្វីដៃរបស់លោកនេះហើយ ទើបធ្វើឲ្យមានកន្លែងលក់សៀវភៅខ្មែរឡើង ឥឡូវកំពុងចំរើនលូតលាស់ល្អ ដោយការបោះពុម្ពផ្សាយនៃព្រះរាជបណ្ណាល័យ នឹងពុទ្ធសាសនបណ្ឌិត្យ សៀវភៅរបស់លោកមិនមែនផ្សាយចេញទៅតែក្នុងស្រុកខ្មែរប៉ុណ្ណោះទេ សូម្បីនៅស្រុកកូសាំងស៊ីនដែលជាចំណែកខែត្រខ្មែរទាំងប៉ុន្មានក៏មាន សេចក្ដីត្រូវការយកទៅរៀនសូត្រដូចគ្នាដែរ ។
ក្នុងខណៈដែលផ្ដើមកសាងចិត្តវិជ្ជាយ៉ាងធំសម្បើមឡើង ដោយការរៀបរៀងបោះពុម្ពព្រះត្រៃបិដក ត្រូវការអ្នកចាត់ចែងកិច្ចការ ។ ឯលោកគ្រូព្រះឧត្ដមមុនី អ៊ុម - ស៊ូ ពិតមែនតែមានរាងកាយមិនសូវសុខសប្បាយ តែលោកនៅតែសព្វព្រះទៃទទួលភារៈដ៏ធ្ងន់នឹងលំបាកនេះដោយសេចក្ដី ជ្រះថ្លា ។ នៅវេលាដែលរៀបចំការងាររបស់ក្រុមព្រះត្រៃបិដកឲ្យមានដំណើរស្ងប់ ស្រួលហូតមក ព្រមទាំងសេចក្ដីព្យាយាមបដិភាណ នឹងសមស័ក្ដិ ដោយចិត្តជ្រះថ្លាយ៉ាងធំទូលាយ ។ ដោយលោកមានចិត្តគំនិតដ៏ភ្លឺថ្លានេះហើយ ទើបលោកអាចប្រដៅទូន្មានដល់ពួកទាហានក្រុមរក្សាស្រុក នឹងទាហានក្រុមពិជ័យសង្គ្រាមឲ្យយល់ខាងផ្លូវសីលធម៌ច្បាស់លាស់ ហេតុនេះហើយបានជាមានសេចក្ដីសរសើរអំពីមេទាហានអស់នោះដោយមិនមាន ផ្លូវបដិសេធតវ៉ាបានឡើយ ។ ទីរឭកដែលលោកលះបង់ទុកឲ្យដល់មហាជនទាំងឡាយនោះ គឺគួរប្រកាន់តាមបែបលោក ធ្វើតាមបែបលោកដោយសេចក្ដីព្យាយាមដ៏ម៉ឺងម៉ាត់ ទើបមើលឃើញពន្លឺដែលលោកបំភ្លឺឡើងនេះ គឺថាធ្វើឲ្យយើងយល់ច្បាស់នូវពន្លឺរស្មីនៃសច្ចធម៌របស់ព្រះពុទ្ធ ជាម្ចាស់ បុគ្គលបែបនេះរាប់ដោយសតវត្សរ៍ ៗ នោះនឹងជ្រើសរើសបានតែមួយ ៗ ទេ មិនមានច្រើនឡើយ ។
ចប់សុន្ទរកថាដោយសង្ខេបរបស់លោកអគ្គលេខាធិការ នៃពុទ្ធសាសនបណ្ឌិត្យតែប៉ណ្ណេះ បន្ទាប់អំពីនោះទៅ ថៅកែ ទា - ជាវ - លី សូត្រសុន្ទរកថាជាដំណាងនាមនៃពួកឧបាសកឧបាសិកានឹងសិស្សគណរបស់លោក ដូចមានសេចក្ដីសាសព្ទក្នុងសុន្ទរកថាតទៅនេះ៖

សុន្ទរថា
ក្នុងវេលាបូជាសពព្រះឧត្ដមមុនី អ៊ុម - ស៊ូរ នៅឈាបនដ្ឋានចន្លោះសាលាបាលីជាន់ខ្ពស់ក្រុងភ្នំពេញ នៅថ្ងៃសៅរ៍ ៧ រោច ខែអស្សុជ ឆ្នាំថោះ ឯកស័ក ព. ស. ២៤៨២ ត្រូវនឹងថ្ងៃ ៤ ណីវ៉មប្រិ៍ គ. ស. ១៩៣៩ ។
សូមក្រាបបង្គំទូលទ្រង់ព្រះករុណា
សូមជំរាបលោកឡឺរេស៊ីដងត៍សុប៉េរិយើរ
សូមក្រាបប្រណិប័តន៍ព្រះតេជព្រះគុណ
សូមពិតព្រះថេរានុត្ថេរៈ
សូមជំរាបអស់លោកស្រី
សូមជំរាបអស់លោក

ទូលបង្គំជាខ្ញុំ - ខ្ញុំប្របាទម្ចាស់ជាតំណាងនាមនៃពួកឧបាសកឧបាសិកាក្នុងក្រុងនឹង ខែត្រក្រៅ ដែលរាប់អាន, ជាកល្យាណមិត្រ, ជាសិស្សគណ លោកគ្រូព្រះឧត្ដមមុនី អ៊ុម - ស៊ូរ ជាតំណាងនាមពួកកម្មិកសមាជិកនៃពុទ្ធិកសមាគមកម្ពុជរដ្ឋផង ។
យើងខ្ញុំមានអំណរឥតឧបមារ ដោយបានទ្រង់ព្រះករុណាជាតំណាងព្រះករុណាជាម្ចាស់ជីវិតលើត្បូង, លោកអធិបតីរាជការប្រតិកតូរ៉ាត៍, ទ្រង់ព្រះករុណាជាអធិបតីនៃពុទ្ធសាសនបណ្ឌិត្យ, អស់លោកកុង្សីយ៍សេនាបតី, នឹងអស់លោក ស្ដេច-អញ្ជើញមកជាអធិបតីក្នុងការបូជាសពលោកគ្រូព្រះឧត្ដមមុនីដែល ជាទីស្រឡាញ់ ជាទីស្ដាយ អាល័យ របស់យើងខ្ញុំនេះ ។
សូមទ្រង់ព្រះករុណា លោកឡឺរេស៊ីដងត៍សុប៉េរិយើរ នឹងព្រះតេជព្រះគុណ នូវអស់លោក មេត្តាបើកឱកាសឲ្យយើងខ្ញុំថ្លែងគុណសម្បត្តិរបស់លោកគ្រូព្រះ ឧត្ដមមុនីដោយសង្ខេប ក្នុងមហាសន្និបាតនេះ ។
លោកគ្រូព្រះឧត្ដមមុនី អ៊ុម - ស៊ូរ អធិបតីរងគណៈសង្គីតិកាចារ្យប្រែព្រះត្រៃបិដកនៅពុទ្ធសាសនបណ្ឌិត្យ កើតក្នុងកាលគ្រិស្ដសករាជ ១៨៨០, ជន្មាយុបាន ៥៩ ឆ្នាំ, តាំងពីចូលកាន់ភេទបព្វជិតរៀងមក, ខំប្រឹងសិក្សាគតិធម៌ព្រមទាំងគតិលោក ដោយព្យាយាមដ៏មុតមាំឥតអាក់, លុះរៀនបានចេះដឹងហើយ, លោកខំប្រឹងជ្រោងព្រះពុទ្ធសាសនាក្នុងកម្ពុជរដ្ឋមិនឲ្យធ្លាក់ចុះ ទាបស្រពាបទៅ, ទាំងខំប្រឹងឆ្លៀតជួយសង្គ្រោះបណ្ដាជនដែលពេញចិត្តកាន់តាមឱវាទ របស់លោក ឲ្យចំរើនដោយចំណេះវិជ្ជាតាមសម័យនិយម បានលូតលាស់ចំរើនដោយទ្រព្យសម្បត្តិក្នុងបច្ចុប្បន្ននេះផងជាច្រើន ។ ព្រះថេរៈអង្គនេះ បើតាមដោយយើងខ្ញុំសង្កេតឃើញ, លោកជាអ្នកប្រាជ្ញមួយអង្គក្នុងពួកបណ្ឌិត្យ ដែលបង្កើតសេចក្ដីសុខ - ចំរើនក្នុងប្រទេសខ្មែរ, ជាបែបយ៉ាងឲ្យបណ្ដាជនខាងក្រោយយកតម្រាប់តាម ។
ព្រះរាជបណ្ណាល័យកម្ពុជា កាលបើបាត់លោកអ្នកប្រាជ្ញមួយនេះទៅហើយ, ទុកដូចជាដើមឈើធំខ្ពស់ស្រោងដែលបាក់មែកយ៉ាងធំមួយនាំខាតលំអនឹង ម្លប់, ទំរាំតែបែកខ្នែងលូតលាស់ជាបែកជំនួសបានវិញនោះយូរណាស់ ឬបើមិនអាចបែកខ្នែងទេ ទំរាំតែមើលទៅឃើញសមល្មមដល់ភ្នែកក៏យូរណាស់ដែរ, គួរឲ្យនឹកស្ដាយអាល័យពេកក្រៃ ព្រោះបុគ្គលមានសភាពដូចព្រះថេរៈអង្គនេះមិនសូវសម្បូណ៌ តែថាមិនដឹងបើនឹងធ្វើដូចម្ដេច ដ្បិតការព្រាត់ប្រាសនិរាសនេះជាធម្មតាសំរាប់សាកលលោក ។
វេលានេះ យើងឃើញក្ដារមឈូសដំកល់សពលោកដែលឋិតនៅលើជើងថ្ករទីបូជា, ការឃើញនេះជាបច្ឆិមទស្សនៈរបស់យើង, តាំងពីថ្ងៃនេះរៀងទៅ យើងលែងបានឃើញព្រះថេរៈអង្គនេះទៀតហើយ ! ប៉ុន្តែកាលណាបើយើងបានប្រទះឃើញសៀវភៅណាមួយ ដែលជាស្នាដៃរបស់លោក យើងនឹងអាចនឹកឃើញភ្លាមថា ហាក់ដូចជាលោកកំពុងទេសនា ឲ្យឱវាទយើងស្គាល់ខុសត្រូវ ព្រោះវាចារបស់លោកនៅ ហាក់ដូចជាស្ដីនិយាយមករកយើង, ផ្សេងគ្នានឹងការបាត់ទាំងរូបទាំងវាចា ! នេះហើយ ជាគុណសម្បត្តិរបស់លោកគ្រូព្រះឧត្ដមមុនី ជាទីស្រឡាញ់របស់យើង ។
ក្នុងការបញ្ចប់សេចក្ដីនេះ យើងខ្ញុំសូមបង្អោនកាយវាចាចិត្តគោរពចំពោះលោកគ្រូព្រះឧត្ដមមុនី ! សូមឲ្យវិញ្ញាណក្ខន្ធរបស់លោកស្ថិតនៅក្នុងសុគតិភព ប្រកបព្រមដោយសុវត្ថិភាពគ្រប់យ៉ាង !
លុះចប់សុន្ទរកថាដែលបានសូត្រជាភាសាខ្មែរនេះហើយ ទើបលោកឡឺរេស៊ីដងត៍សុប៉េរិយើរជាអធិបតីនៃរាជការអាណាព្យាបាល មុននឹងអញ្ជើញទៅដាក់ផ្កាខ្លឹមចន្ទន៍បូជាសពលើក្ដារមឈូសនោះ លោកបានក្រោកឈរឡើង ថ្លែងសេចក្ដីបណ្ដាព្រះភិក្ខុសង្ឃនឹងឧបាសកឧបាសិកាទាំងឡាយ ដើម្បីបញ្ជាក់ថា ខ្លួនលោកជាអធិបតីនៃរាជការអាណាព្យាបាលនៅក្រុងកម្ពុជានេះ ការដែលលោកបានមកផ្ទាល់ខ្លួននេះដើម្បីសំដែងសេចក្ដីគោរពដ៏ ខ្ពង់ខ្ពស់ចំពោះព្រះមហាថេរដែលសុគតទៅ តាមផ្លូវរាជការ ដោយរាជការបារាំងសែសយល់ច្បាស់ថា ព្រះថេរៈនេះមានគុណសម្បត្តិដ៏ឧត្ដមមែន ។ បន្ទាប់ពីនោះមកលោកអធិបតីនៃរាជការអាណាព្យាបាល បានបែរទៅសំដែងសេចក្ដីគោរពចំពោះភិក្ខុសង្ឃដែលនិមន្តមកជួបជុំនៅ ទីនោះទាំងអម្បាលម៉ាន ដោយហេតុព្រះថេរានុត្ថេរៈអស់នេះ ក៏ប្រកបដោយគុណធម៌ដូចបានពោលមកនេះដែរ ដោយលោកនាំគ្នាប្រតិបត្តិតាមធម៌វិន័យដ៏ត្រឹមត្រង់ដូចព្រះមហា ថេរព្រះឧត្ដមមុនី អ៊ុម - ស៊ូរ នេះដែរ គឺថាលោកនាំគ្នាទំនុកបំរុងឲ្យបានចំរើនសីលធម៌ នឹងចំណេះវិជ្ជាក្នុងព្រះពុទ្ធសាសនាដល់ពួកឧបាសកឧបាសិការបស់លោក ដូចគ្នាដែរ ។
លុះលោកអធិបតីនៃរាជការអាណាព្យាបាល អញ្ជើញទៅដាក់ផ្កាលើក្ដារមឈូសគំនាប់សពហើយ ទើបព្រះអង្គម្ចាស់អធិបតី ព្រះនាមមុនីរេត ទ្រង់ជូនភ្លើងឆ្នូនដល់លោក ។ នៅវេលាភ្លើងកំពុងឆេះសួរទៅតាមខ្សែឆ្នូនយ៉ាងរហ័សឆ្លងទៅឆេះភ្ញី ទៀនដែលដាក់ព័ទ្ធជុំវិញនោះ ក្ដារមឈូសមានអណ្ដាតភ្លើងសន្ធោឡើង មានព័ណ៌ផ្សេង ៗ ជាទីចាប់ភ្នែកនៃអ្នកមើល ធ្វើឲ្យសំពត់ពណ៌លឿងនៅមេរុទាំងមូលមានសណ្ឋានដូចជាព័ណ៌មាស ។
នៅវេលាដែលលោកអធិបតីនៃរាជការប្រតិតូរ៉ាត៍ នឹងអញ្ជើញត្រឡប់ទៅវិញ លោកបានថ្វាយបង្គំលាព្រះភិក្ខុសង្ឃខេមរជាតិសំដែងឲ្យឃើញសេចក្ដី មេត្រីយ៉ាងជ្រាលជ្រៅ ហើយនឹងនាំឲ្យឧបាសកឧបាសិកាខ្លះនឹកស្ងើចថា ដោយសារតែបុណ្យលោកគ្រូព្រះសពនេះ ទើបយើងបានមកឃើញលោកអធិបតីនៃរាជការប្រតិតូរ៉ាត៍ សំដែងសេចក្ដីគោរពព្រះភិក្ខុសង្ឃ ។ ដល់មកវេលាយប់អណ្ដាតភ្លើងកាន់តែឆេះសន្ធោសន្ធៅនៅជុំវិញក្ដារ មឈូស ។ មហាជនក៏នៅតែឈរនៅជុំវិញបរិវេណរបៀងសាលាបាលីជាន់ខ្ពស់ រង់ចាំស្ដាប់ធម្មទេសនា ក្នុងវេលាយប់នេះ ។
ក្នុងឱកាសបុណ្យនេះ មានបោះពុម្ពសៀវភៅចែកជាធម្មទានផង ចំនួន ១.៥០០ ក្បាល ជាអំណោយរបស់ក្រុមជំនុំព្រះត្រៃបិដក នឹងក្រុមព្រះរាជបណ្ណាល័យខ្លះ នឹងចំនួន ៥០០ សៀវភៅទៀតជារបស់ពុទ្ធសាសនបណ្ឌិត្យ រួមជា ២.០០០ ។ សៀវភៅនេះហៅថា អវសានកិច្ច និយាយពីបរមត្ថធម៌សុទ្ធ តែងតាំងឈ្មោះដូច្នេះ ព្រោះលោកទើបនឹងធ្វើនៅឱកាសមុនមានជម្ងឺបន្តិច មិនទាន់ចប់មិនទាន់មានឈ្មោះស្រាប់ តែចាប់អាពាធជាទម្ងន់រហូតដល់ថ្ងៃសុគតទៅ ទើបតាំងឈ្មោះសៀវភៅនេះថា អវសានកិច្ច ប្រែថា កិច្ចបង្ហើយរបស់លោក ។ ក្រៅពីនេះមានចែករូបលោកគ្រូព្រះសពចំនួន ៣.៥០០ រូប ដើម្បីទុកជាទីរឭកដល់ជនានុជនផង ។ ឯលោកគ្រូអាចារ្យសុខ ជាសិស្សរបស់លោកគ្រូព្រះសពនេះ ក៏បានចែកសៀវភៅដែលលោកទើបនឹងបោះពុម្ពថ្មីនៅរោងពុម្ពនគរវត្ត ចំនួន ២០០ ក្បាល ហើយថែមក្រោយទៀត ១០០ ក្បាល ដើម្បីជាជំនួយក្នុងបុណ្យឈាបនកិច្ចនេះដែរ ។ កិច្ចការទាំងអម្បាលនេះហើយ ជារបស់ឋិតថេរចីរកាលចាំមិនភ្លេច ព្រោះមានពស្ដុតាងនៅចំពោះមុខក្នុងសម័យក្រោយពុទ្ធសករាជ ២.៤០០ កន្លងមកហើយនេះ ។

រៀបរាប់អំពីពិធីបុណ្យឈាបនកិច្ចលោកគ្រូ
ព្រះសពព្រះឧត្ដមមុនី អ៊ុម - ស៊ូរ សន្មតថា
ចប់ដោយសង្ខេបតែប៉ុណ្ណេះ ។
ព្រះសពព្រះឧត្ដមមុនី អ៊ុម - ស៊ូរ សន្មតថា
ចប់ដោយសង្ខេបតែប៉ុណ្ណេះ ។
ប្រភព http://www.budinst.gov.kh/?q=node/168